សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​៖ ក្នុង​ខែមករា ឆ្នាំ​២០២២ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​ក្រៅប្រទេស​បាន​ចំនួន​ជាង​៥​ម៉ឺន​តោន​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឱ្យដឹងថា ក្នុង​ខែមករា ឆ្នាំ​២០២២​កន្លងទៅនេះ កម្ពុជា​សម្រេច​បានការ​ចេញ​អង្ករ​ចំនួន​៥៣,០៣៦​តោន ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៣៥.៧២ លាន​ដុល្លារ ទៅកាន់​គោលដៅ​ទីផ្សារ​ចំនួន​៣៤ ក្នុងនោះ​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង​បាន​ស្រូបយក​ចំនួន ៥៨.៧៩% ឬ ស្មើនឹង ៣១.១៨១ តោន…

ឈ្វេងយល់​ពី​ពាក្យ​ថា វត្ថុ ក្នុង​ភាសា​ច្បាប់​

វត្ថុ​សំដៅ​ទៅលើ​របស់​ ដែលមាន​រូបរាង ជា​សារធាតុ​ឧស្ម័ន ជា​សារធាតុ​រាវ ជា​សារធាតុ​រឹង​។ ឧទាហរណ៍ ហ្គេ​ស​ក្នុង​ធុង ហ្គេ​ស​ក្នុង​កំប៉ុង ទឹក​ក្នុង​ដប ទ្បាន ម៉ូតូ ផ្ទះ ដី -​ល​- សុទ្ធតែជា​វត្ថុ​ដែលមាន​រូបរាង​។​ ​វត្ថុ​ត្រូវបាន​បែង​ចែកជា​ពីរ​គឺ…

ឈ្វេងយល់ពីពាក្យ ជនសង្ស័យ ជនល្មើស ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន និងទណ្ឌិត ក្នុងរឿងក្តីព្រហ្មទណ្ឌ

ការកំណត់​ឈ្មោះ ឬ ហៅ​ឈ្មោះ​ជន​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស នៅក្នុង​រឿងក្តី​ព្រហ្មទណ្ឌ ដើម្បី​ងាយស្រួល​យល់ និង ដឹង​ថា ដំណើរការ​រឿង​ព្រហ្មទណ្ឌ​ណាមួយ​ដល់​ដំណាក់កាល​ណាខ្លះ​ ១.​ជនសង្ស័យ ឬ ជនជាប់សង្ស័យ ប្រើ​នៅក្នុងដំណាក់កាល​ស៊ើប​អង្កេត​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ និង ដំណាក់កាល​ព្រះរាជអាជ្ញា​។​ ២.​ជន​ត្រូវ​ចោទ ប្រើ​នៅក្នុង​ដំណាក់កាល​ស៊ើប​សួរ​របស់​ចៅក្រម​ស៊ើប​សួរ​។​…

លោក កុយ គួ​ង ប្រតិកម្ម​ខ្លាំងៗ​ជុំវិញ​ការ​លាប​ពណ៍​លោក​ជាមួយ​អតីត​គណបក្សប្រឆាំង​ពី​សំណាក់​ក្រុម​ប្រឆាំង​នៅក្រៅ​ប្រទេស

លោក កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ជុំវិញ​ការ​លាប​ពណ៌​លោក​ជាមួយ​អតីត​គណបក្សប្រឆាំង​ពី​សំណាក់​ក្រុម​ពួក​ប្រឆាំង​នៅ​ក្រៅ​ប្រទេស។ លោក ថា បើ​ឈប់​បាន ឈប់​ទៅ នូវ​គំនិត​ពុតត្បុត​អាក្រក់ ឥត​អៀនខ្មាស ដែលថា លោក​ជា​អតីត​ប្រធាន​ចលនា​យុវជន​ជាតិខ្មែរ នៃ​គណបក្ស​សម រង្សី​។​…

ព្រះមហាក្សត្រ​ ឡាយ​ព្រះហស្តលេខា​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ

ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា នរោត្តម សីហមុនី ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យប្រើ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២២​។ ច្បាប់​នេះ​នឹង​បើកផ្លូវ​ឱ្យ​កម្ពុជា និង​កូរ៉េខាងត្បូង អាច​អនុវត្ត​​​ដោយ​ពេញលេញ​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​គ្នា។ ច្បាប់​មួយ​នេះ​ ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ហើយ​ដែល​ត្រូវ​ព្រឹទ្ធសភា​បាន​ពិនិត្យ​លើ​ទម្រង់ ​និង​គតិ​ច្បាប់​ទាំងស្រុង​កាលពី​ថ្ងៃទី​៦…

គ​.​ជ​.​ប សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បានសម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២​ខាងមុខនេះ​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ ដែល​ចុះហត្ថលេខា​ដោយ​លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២​។​ ​បើតាម គ​.​ជ​.​ប…

ប្រធាន​អាស៊ាន ​៖​ ប្រទេស​ជា​សមាជិក​អាស៊ាន ​ជំរុញ​ឱ្យ​មីយ៉ាន់ម៉ា​ចាត់វិធានការ​ជាក់លាក់​អនុវត្ត​កិច្ចព្រមព្រៀង 5PC

កម្ពុជា​ ដែលជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីថ្លែងការណ៍​កម្រាស់​ពីរ​ទំព័រ លើកឡើងថា ប្រទេស​ជាស​មា​ជីក​អាស៊ាន​ជំ​រុញ​ឱ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ​ឱ្យ​ចាត់​សកម្មភាព​ជាក់លាក់​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​(5PC)​ដែល​បានសម្រេច​នៅក្នុង​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​កន្លងទៅនេះ​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ស្តីពី​ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២ កុម្ភៈ​នេះ​។​ ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​(5PC) រួមមាន​៖ រួមមាន ទី​១…

ឈ្វេងយល់អំពីបុណ្យចូលឆ្នាំចិន

បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់​សម្រាកដ៏សំខាន់បំផុត សម្រាប់​ជនជាតិ ចិន ដែលមានចំនួន៣ថ្ងៃ​។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី។ ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ (ភាសាចិន៖ 正月, zhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ…

ទីតាំង​ទទួល​បញ្ចាំ​លក់​ទិញ​ម៉ូតូ​ខុសច្បាប់​មួយកន្លែង​ក្នុង​ទឹកដី​ស្រុក​តាំងគោក ខេត្តកំពង់ធំ ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប

សមត្ថកិច្ចកិច្ចចម្រុះដឹកនាំផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ក្រោមការបញ្ជា និងណែនាំផ្ទាល់ពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ធំ រួមជាមួយលោកស្នងការរង ទិត សំណាង និងលោកអធិការ សន តាល់ នៅវេលាម៉ោង…

ក​.​អ​.​ក ប្រកាស​បើក​ការប្រកួត​សរសេរ​អត្ថបទ​ពាក់ព័ន្ធ​ការចូលរួម​របស់​វិស័យ​ធនាគារ ក្នុងការ​លើកស្ទួយ​ជីវភាព​ប្រជាជន​កម្ពុជា

ក្លឹប​អ្នកកាសែត​កម្ពុជា ហៅ​កាត់​ថា ក​.​អ​.​ក នៅ​ថ្ងៃទី​១ កុម្ភៈ​នេះ បានប្រកាស​ពី​ការប្រឡង​ប្រកួតប្រជែង​សរសេរ​អត្ថបទ​សារព័ត៌មាន​ក្រោម​ប្រធានបទ​ ៖ ការចូលរួមចំណែក​រ​បស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុងការ​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​។ ក​.​អ​.​ក ថា អ្នកឈ្នះ​នឹង​ទទួលបាន​ប្រាក់​រង្វាន់​ចាប់ពី​ជាង​១​លាន​រៀល​ដល់​ជាង​៤​លាន​រៀល​រួមជាមួយ​ពាន​មួយ​ទៅតាម​លំដាប់​លេខ​១​ដល់​លេខ​៥​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព៍ត៌មាន​ចុះ​ថ្ងៃទី​១ កុម្ភៈ​នេះ របស់​ក្លឹប​អ្នកកាសែត​កម្ពុជា​។​…