អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រកាសពីការដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ តារាងពន្ធគយកម្ពុជា ឆ្នាំ២០២២។ ការដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាជួយសម្រួលបន្ថែមទៀតដល់ធុរជន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅថ្ងៃទី៤ កុម្ភៈនេះ។ ប្រភពដដែល បានបន្តថា កម្មវិធីទូរស័ព្ទឆ្លាតវៃ តារាងពន្ធគយកម្ពុជា ឆ្នាំ២០២២ នេះ គឺសាធារណជន…

រដ្ឋបាលរាជធានីភ្នំពេញព្រមានចាត់វិធាន ការផ្លូវច្បាប់ករណីបាតុករ ណាហ្កាវីលដ៍ បំពានវិធានការសុខាភិបាល

រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានចាត់វិធានការរដ្ឋបាលចំពោះបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវីលដ៍ដែលបំពានវិធានការសុខាភិបាលក្នុងករណីនៅតែចចេស រឹងរូស បន្តប្រមូលផ្តុំ ដែលជាហេតុបង្កឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀត។ ការព្រមានធ្វើឡើងបន្ទាប់ពីក្រុមបាតុករនៅតែរឹងរូស មានៈ មិនព្រមសហការឱ្យយកសំណាក បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសថា បាតុករនៃក្រុមតវ៉ាម្នាក់នៃក្រុមហ៊ុននេះត្រូវបានរកឃើញថាមានផ្ទុកកូវីដ១៩ ប្រភេទអូមីក្រុង។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃសុក្រ ទី៤ កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ…

សម្តេច ហ៊ុន សែន បង្ហាញពីការប្តេជ្ញាចិត្តបញ្ចៀសមិនឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ដោយសារជំងឺកូវីដ១៩

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រ ទី៤ កុម្ភៈនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់សម្តេចក្នុងការបញ្ជៀសមិនឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ដោយសារជំងឺកូវីដ១៩ តាមរយៈការធានាថាកម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៤ កុម្ភៈនេះ។ តាមរយៈការប្តេជ្ញាចិត្តនេះ រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ…

រយៈពេលបីថ្ងៃនៃពិធីចូលឆ្នាំចិន កំណេីនភ្ញៀវទេសចរចេញដើរកម្សាន្តនៅរមណីយដ្ឋាននានាក្នុងប្រទេសជិត១លាននាក់

តួលេខពីក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តប្រមាណ៩៤៧,៤៩៧ នាក់ ក្នុងនោះភ្ញៀវជាតិប្រមាណ ៩៣១,៣០៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១៦,១៨៩ នាក់។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី៤ កុម្ភៈនេះ។…

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ៖ ចាប់ពី​ឆ្នាំ​២០២៣ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​សមត្ថភាព​អាច​ផលិត​ទឹកស្អាត​បាន ១​លាន​ម៉ែត្រគូប​/​ថ្ងៃ

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ហៅ​កាត់​ថា រ​.​ទ​.​ស​.​ក អះអាងថា ចាប់ពី​ឆ្នាំ​២០២៣​ខាង​មុននេះ​ទៅ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​សមត្ថភាព​អាច​ផលិត​ទឹកស្អាត​បាន ១​លាន​ម៉ែត្រគូប​/​ថ្ងៃ ដើម្បី​បិទ​បញ្ចប់​បញ្ហា​ខ្វះ​ទឹក​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈពេល​៧​ឆ្នាំកន្លងមក​(២០១៦-២០២៣)។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ រ​.​ទ​.​ស​.​ក នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២​។​ ​ប្រភព​ដដែល…

លោក ស៊ុន ចាន់ថុល ជួប​ជាមួយ​តំណាង​ស្ថានីយ​ប្រេង​ឥន្ធនៈ​ដើម្បី​និយាយ​ពី​ការរៀបចំ​ឧបករណ៍​សម្ភារៈ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​កម្ពុជា បាន​ជួប​ជាមួយ​តំណាង​ស្ថានីយប្រេងឥន្ធនៈ ដើម្បី​ពិភាក្សា​ជុំវិញ​ការរៀបចំ​ឧបករណ៍​សម្ភារៈ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី ហៅថា EV Charging Station ដើម្បី​ជំរុញ​ការប្រើប្រាស់​យានយន្ត​ប្រភេទ​នេះ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា និង​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ផងដែរ​។ ជំនួប​នេះ​គឺធ្វើឡើង​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ នា​ទីស្តីការក្រសួង​។​…

សមាគម​ជប៉ុន​-​កម្ពុជា នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការនាំ​សំណើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ជប៉ុន ទៅ​រាជរដ្ឋាភិបាល​ជប៉ុន​

លោក Fumiaki TAKAHASHI ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា បាន​លើកឡើងថា សមាគម​ជប៉ុន​-​កម្ពុជា នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ពាំនាំ​សំណើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ជប៉ុន ទៅ​រាជរដ្ឋាភិបាល​ជប៉ុន​។ ការប្រកាស​ជំហរ​របស់លោក Fumiaki TAKAHASHI នេះ​គឺធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ…

លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្ញើសារលិខិតជូនពរសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសនៃខួបកំណើតរបស់សម្តេច ៧៦ឆ្នាំ ឈានចូល៧៧ឆ្នាំ

លោក វី សំណាង សម្រេចដកហូតដីព្រៃសរុប២៦ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកទុកជាទ្រព្យសម្បត្តិរដ្ឋវិញ

លោក វី សំំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការបដិសេធ និងដកហូតដីព្រៃឈើសរុប២៦ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកទុកជាទ្រព្យសម្បត្តិរដ្ឋវិញ។ ការសម្រេចនេះគឺធ្វើឡើងបន្ទាប់អាជ្ញាធររកឃើញថា ដីទាំងនេះបានទទួលរងនូវការកាន់កាប់គាស់ រុករាន ទន្រ្ទានយកពីដីព្រៃរដ្ឋមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ នេះបើយោងលិខិតចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយលោក…

អគ្គ​មេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ គាំទ្រ​ដំណើរ​បេសកកម្ម​សម្តេច ហ៊ុន សែន ទៅ​មី​យ៉ាន់​ម៉ា​កាលពី​ពេល​កន្លង​ទៅ​នេះ

ក្នុងជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ កុម្ភៈ​នេះ នា​វិមាន​សន្តិភាព លោក ណា​រ៉ុង​ផាន់ ជិត​កែវ​ធែ (Narongpan Jittkaewtae) មេបញ្ជាការ​កងទ័ពជើងគោក​ភូមិន្ទ​ថៃ បានលើកឡើង​ពី​ការគាំទ្រ​ដំណើរ​បេសកកម្ម​ការងារ​របស់​សម្តេច ហ៊ុន…