ព្រះសីហនុ៖ រោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន ខូប៊ឺ ភែកឃីជីង (ខេមបូឌា) ឯ.កថ្មីមួយ មានទុនវិនិយោគ ៣.០៤០.៧៣៥,៣៥ បានសម្រេចបោះទីតាំងស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នេះ បើតាមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ (អ.គ.វ.ខ.ស.ន) នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ ក្រោមការដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក សមាជិក សមាជិកា អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។
បន្ទាប់ពីអង្គប្រជុំបានស្តាប់បទបង្ហាញស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ នៅអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ និងរបាយការណ៍ស្តីពីចុះពិនិត្យទីតាំងស្នើសុំរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរួចមក អង្គប្រជុំបានសម្រេច ឯកភាពលើសំណើស្នើសុំវិនិយោគនេះ និងសម្រេចចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។
ជាមួយគ្នានេះអង្គប្រជុំបានតម្រូវឱ្យ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និងលេខាធិការដ្ឋានអនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវរៀបចំសេចក្តីសម្រេចបង្កើតរោងចក្រជូនដល់ក្រុមហ៊ុន ឱ្យបានឆាប់រហ័ស ។ ជាមួយគ្នានោះ មន្ទីរអង្គភាពជំនាញ ត្រូវចេញអាជ្ញាបណ្ណ ឬបញ្ជិកានានា ដែលក្រុមហ៊ុនស្នើសុំ ទៅតាមការទទួលប្រតិភូកម្មពីក្រសួងស្ថាប័នសាមីរៀងខ្លួន។
បើតាមប្រភពដដែល ក្នុងករណីអាជ្ញាបណ្ណ ឬបញ្ជិកានានា ដែលក្រុមហ៊ុនស្នើសុំ ដែលមិនទាន់បានប្រតិភូកម្ម មន្ទីរអង្គភាពសាម៉ី ត្រូវដើរតួនាទីតាមយន្តការច្រកចេញចូលតែមួយ ដោយត្រូវយកសំណុំឯកសារពាក់ព័ន្ធ ជូនក្រសួងស្ថាប័នសាមី ដើម្បីពិនិត្យសម្រេច។
របាយការណ៍របស់ក្រុមការងារអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ ដែលបានចុះពិនិត្យទីតាំងស្នើសុំ បង្កើតរោងចក្ររបស់ក្រុមហ៊ុនខាងលើនេះបញ្ជាក់ថា ក្រុមហ៊ុន មានទុនចុះបញ្ជី ១.៥០០.០០០ដុល្លាអាមេរិក និងទុនវិនិយោគ ៣.០៤០.៧៣៥,៣៥ ដុល្លាអាមេរិក