Breakingnews! ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ

ភ្នំពេញ៖  មុននេះបន្តិច សម្តេច ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជាទទួលបានរបាយការណ៍ពី លោក  ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ…

សម្តេច ហ៊ុន សែន ឱ្យពិនិត្យករណីផ្ទុះតវាលើការយកពន្ធ  ស្របពេលដែលរារដ្ឋាភិបាលថ្មី ទើបបង្កើតបានមួយខែ

ភ្នំពេញ៖ ក្រោយមានការផ្ទុះឡើងនូវការតវា នានា តាមបណ្តាញសង្គម  ពាក់ព័ន្រឿងរដ្ឋាភិបាល ទើបឡើងថ្មី ដំឡើងពន្ធ  នោះ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបាន ឱ្យត្រួតពិនិត្យបន្ទាន់ ចំពោះករណីនេះ ។…

UNDP បង្ហាញជំហរគាំទ្រកម្ពុជា លើគ្រប់វិស័យ តាមរយៈការផ្តល់ជំនួយបច្ចេកទេសផ្សេងៗ

ភ្នំពេញ៖លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាកម្ពុជា បានធ្វើការបញ្ជាក់ជំហរ ក្នុងការបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ដើម្បីចូលរួមអភិវឌ្ឍន៍ឱ្យកម្ពុជាកាន់តែរីកចម្រើន តាមរយៈការផ្តល់នូវជំនួយបច្ចេកទេស និងកម្មវិធីអភិវឌ្ឍន៍នានារបស់ខ្លួន។ ក្នុងជំនួបជាមួយ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ…

សម្តេច ឃួន សុដារី ស្នើឯកអគ្គរាជទូតអង់គ្លេសបន្តលើកកម្ពស់ពាណិជ្ជកម្មនិងទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេច  ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅរកម្ពុជា បន្តជួយគាំទ្រលើកកម្ពស់វិស័យពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេសឱ្យកាន់តែកើនឡើង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យបានរឹងមាំនិងគ្រប់ជ្រុងជ្រោយ។ សំណើនេះបានធ្វើឡើងនៅក្នុងឱកាសដែល សម្តេច ឃួន…

សម្ដេច ហ៊ុន ម៉ាណែត ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញានេះ បានអនុញ្ញាតឱ្យលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ…

ក្រសួងការបរទេស៖ វត្តមានសម្ដេច ហ៊ុន ម៉ាណែត ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បានពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្តិភាពសកល និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយចក្ខុវិស័យសម្រាប់អនាគត

ភ្នំពេញ៖ ក្រសួងការបរទេស  និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានបញ្ជាក់ថា វត្តមានសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ បានពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្តិភាពសកល និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយចក្ខុវិស័យសម្រាប់អនាគត។ សូមអានខ្លឹមសារខាងក្រោម៖

ព្រះករុណា​ជា​អម្ចាស់​ជីវិត​លេី​ត្បូង​ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត ហ្សឺជាំង (Zhejiang) នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេលចំនួន៣ថ្ងៃ

ពីប្រទេសចិន៖ ក្នុងឱកាសគង់ពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត ហ្សឺជាំង (Zhejiang) នៃសាធារណរដ្ឋប្រជាមានិតចិន មានរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៤…

រដ្ឋធម្មនុញ្ញកម្ពុជាមានអាយុ៣០ ឆ្នាំហើយ

ភ្នំពេញ៖ គិតទៅដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានឹងមានអាយុ៣០ឆ្នាំគត់ ជារដ្ឋធម្មនុញ្ញមានអាយុវែងជាងគេក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង៦ ដែលកម្ពុជាធ្លាប់បានអនុវត្ត។  នេះ បើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣។ បើតាមសេចក្តីប្រកាសព័ត៌មាននេះ…

លោក ប៉ែន បូណា៖ សម្តេច ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សម្តេច ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ខណៈ មានប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា បានមករង់ចាំ សម្តេច និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ…

សម្តេចម ឃួន សុដារី ៖ កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមនិងអាស៊ាននឹងជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្ម លឿនរហ័ស

ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបើកកិច្ចប្រជុំវគ្គទី៥ ក្នុងថ្ងៃទី២ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានប្រសាសន៍គូសបញ្ជាក់ពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម…