ភ្នំពេញ៖ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និង បរិស្ថានៅជុំវិញ និងក្នុងផ្សារ ហើយអ្វីដែលសំខាន់មួយទៀតនោះ គណៈកម្មការផ្សារត្រូវមានភាពស្និតស្នាល រ៉ាក់ទាក់ជាមួយបងប្អូនអាជីវករក្នុងនិងក្រៅប្រព័ន្ធ។…
Category: សន្តិសុខសង្គម
សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ក្លែងបន្លំជាអាវុធហត្ថផង មន្រ្តីនគរបាលផង និងមេធាវីផង ដើរបោកប្រាក់គេ បានសម្រេច ៧លើក
ភ្នំពេញ៖កម្លាំងការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង និងកម្លាំងជំនាញអាវុធហត្ថខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីក្លែងបន្លំ ធ្វើជាសមត្ថកិច្ចកងរាជអាវុធហត្ថផង ជាមន្រ្តីនគរបាលផង និងមេធាវីផង ជាអាជីព ដើម្បីដើរឆបោកប្រាក់ ពីជនរងគ្រោះជាច្រើន តាមរយៈបណ្តាញសង្គម តេឡេក្រាម និងហ្វេសបុក។…

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួន និងក្មេងៗ ឲ្យបានល្អ នៃការហក់ឡើងទឹកជំនន់នៅពេលនេះ
កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានទទូចអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងរដូវវស្សានេះ សូមប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួន និងក្មេងៗ ឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាទិចឬខាំ។ ហើយប្រជាពលរដ្ឋគ្រប់ផ្ទះក៏ត្រូវត្រៀម ម្ហូបអាហារ ថ្នាំសង្កូវខ្លះៗ…

ហ៊ានណាស់! បុរសម្នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងចាប់រំលោភកម្មការិនីម្នាក់នៅ ក្រុងខេមរភូមិន្ទ
កោះកុង៖ បុរសម្នាក់ឈ្មោះ ម៉ាត់ រីហ្វីន មានអាយុ អាយុ ៤០ឆ្នាំ មុខរបរ ជាកម្មករ មានទីលំនៅភូមិ០៤ សង្កាត់ដងទង់ក្រុងខេមរភូមិន្ ខេត្តកោះកុង ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីប៉ុនប៉ងចាប់រំលោភកម្មការិនីម្នាក់ ឈ្មោះ ណ .ស .ដ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ ជាំកម្មការនី មានទីលំនៅភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីនារីរងគ្រោះដាកពាក្យបណ្តឹងទៅ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ដងទង់ ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៣។ បើតាមពាក្យបណ្តឹង…

ខេត្តព្រះសីហនុប្រកាសផ្អាកចរាចរណ៍នៅត្រង់ចំណុច ចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅត្រង ចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ដោយសារ កំពស់ទឹកឡើងដល់០.៦ម៉ែត្រ។…

ក្រសួងសុខាភិបាលប្រាប់លោក ស៊ូ សេងហ៊ួរ ឱ្យបញ្ឈប់កម្មភាពព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាត
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រាប់ លោក លោក ស៊ូ សេងហ៊ួរឱ្យបញ្ឈប់សកម្មភាពព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួង និងបានប្រាប់ពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តទទួលការព្យាបាលដោយមន្តអាគម ឬឱសថ បូរាណដែលខុសច្បាប់ និងកុំជឿការឃោសនាភូតកុហកបោកប្រាស់ទាំងនោះ ។ ក្រសួងសុខាភិបាល បានជម្រាបជូនដល់សាធារណជនទាំងអស់នៅថ្ងៃទី…

បង្រ្កាបទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេ…

នគរបាលភ្នំពេញសហការជាមួយនគរបាលជាតិថៃចាប់ខ្លួនពិរុទ្ធជនម្នាក់ដែលបានបាញ់សម្លាប់ជាងកាត់សក់នៅខណ្ឌទទួលគោកកាលពី៣ឆ្នាំមុន
ភ្នំពេញ៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោក ស ថេត អគ្គស្នងការនគបាលជាតិ និងលោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់លោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយមន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងកម្លាំងនគរបាលជាតិថៃ …

បុរសម្នាក់ ប្រើល្បិចឆបោកជនរងគ្រោះយកប្រាក់ ដោយប្រាប់ថារត់ការដោះលែងអ្នកទោស ចុងក្រោយជាប់ទោសខ្លួនឯង!
ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានករណីបុរសម្នាក់បានប្រើល្បិចឆបោកយកប្រាក់ពី ជនរងគ្រោះ ត្រូវជាសាច់ញាតិរបស់ជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។ នេះ បើតាមកងរាជអាវុហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣។ តាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា…

មនុស្ស ៩ នាក់ត្រូវបានចាប់ខ្លួន ក្នុងទីតាំងបនល្បែងដ៏ធំមួយនៅខណ្ឌជ្រោយចង្វារ
ភ្នំពេញ៖ ទីតាំងបនល្បែងជល់មាន់ អាប៉ោងតាមអនឡាញ និងលេងបៀរស្ទើរគ្រប់ប្រភេទដ៏ធំមួយកន្លែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់ (ស្រីម្នាក់) និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសល្បែងស៊ីសងមួយចំនួន ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសចោរកម្មផ្សេងៗ ដូចជា អំពើលួច ឆក់ប្លន់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងមហាផ្ទៃ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោក …