លោក យង់ ពៅ៖ គ្រឹះស្ថានសារធារណៈធំៗរបស់រាជការ គួរដាំដើមឈើធំៗឱ្យបានច្រើន

ភ្នំពេញ៖ គ្រឹះស្ថានសារធារណៈធំៗរបស់រាជការ សាលារៀន ទីអារាម វិហារ សួនសាធារណៈនានា គួរដាំដើមឈើធំៗឱ្យបានច្រើនដើម្បី   ជាម្លប់ ទប់កម្ដៅ ជាលម្អ ផ្តល់ភាពស្រស់ស្រាយគ្រប់ពេល ជាជម្រក ដល់សត្វនានា ជាម៉ាស៊ីនអុកស៊ីសែន Oxygens កាត់បន្ថយផ្សែងពុល  និង  ម្យ៉ាងធនធានព្រៃឈើយើងកាប់ស្ទើអស់ពីព្រៃ…។ នេះ បើតាម លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា

បើតាម លោក យង់ ពៅ  រដូវចូលឆ្នាំនេះ (២០២៤) ក្តៅខ្លាំង (ពេលខ្លះឡើងដល់៤០អង្សាសេ) ហើយមិនរំពឹងថា ឆ្នាំបន្តបន្ទាប់តទៅមុខនឹងចុះត្រជាក់ នោះទេ ខណៈពេលដែលពិភពលោកប្រជែងគ្នាប្រើប្រាស់ធនធានធម្មជាតិមិនបង្អង់។

ជាមួយគ្នានោះ លោក សង្កេតឃើញ ស្ថាប័នខ្លះ ចូលចិត្តចាក់បេតុងស៊ីម៉ងត៍ ពាសពេញផ្ទៃទីធ្លា…ព្រោះតែចង់បានចំណតយានយន្ត ភ្លេចគិតចំណតសុខភាពរួម…? គួរពិចារណាឡើងវិញទៅផង…!?