សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២នេះ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាពនេះឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចជាធម្មតា។ សម្តេច បានលើកឡើងបែបនេះ ក្នុងឱកាសនៃការអញ្ជើញទទួលវ៉ាក់សាំង៣០ម៉ឺនដូសជាជំនួយរដ្ឋាភិបាលប៉ូឡូញ…
Category: សន្តិសុខសង្គម
សន្តិសុខសង្គម
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសរកអ្នកទទួលខុសត្រូវអនុញ្ញាតឱ្យនាំចូលសារធាតុញៀនចូលទឹកដីកម្ពុជា
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់រកអ្នកទទួលខុសត្រូវក្នុងការនាំយកសារធាតុញៀនចូលទឹកដីកម្ពុជា ខណៈដែលបច្ចុប្បន្នគ្រឿងញៀនបានក្លាយជារឿងដ៏រសើបខ្លាំងបន្ទាប់ពីសមត្ថកិច្ចកម្ពុជាបានរកឃើញនូវសារធាតុញៀនដែលអាចផ្សំជាគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីពេលកន្លងទៅថ្មីៗនេះ ត្រូវបានឧក្រិដ្ឋជននាំចូលនិងយកទឹកដីកម្ពុជាជាទីផ្សារផលិតនិងចែកចាយ។ នៅចំពោះមុខមន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជាជាច្រើនរូប កាលពីព្រឹកថ្ងៃទី២៥ មករានេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា’អ្នកណាទទួលខុសត្រូវក្នុងការនាំយកសារធាតុញៀននេះមក។ ខ្ញុំគិតថាត្រូវរកឱ្យឃើញអ្នកទទួលខុសត្រូវពីព្រោះនាំគ្នាចុះហត្ថលេខាអនុញ្ញាតឱ្យគេនាំចូលមក”។…