ព្រះរាជអាជ្ញា​រង​រាជធានី​ភ្នំពេញ ម៉ុ​ត ដា​រ៉ា ត្រូវបាន​ប្រពន្ធ​ចោទប្រកាន់ថា ​បាន​យក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់ និង​ប្រើ​អំពើ​ហិង្សា​លើ​រាងកាយ​

លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រពន្ធ​របស់ខ្លួន​ចោទប្រកាន់ថា បាន​យក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់​សម្លាញ់ និង​ប្រើ​អំពើហិង្សា​លើ​រាងកាយ​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង ៩៖៣០​នាទី​យប់ ថ្ងៃ​សៅរ៍ ទី​១២ ខែមីនា ឆ្នាំ​២០២២ ស្ថិតនៅ​ចំណុច​ផ្លូវ​១៥០ ផ្ទះ​៨៩…

សមត្ថកិច្ច ​សម្រេច​ចាប់ខ្លួន​អតីត​បុគ្គល​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍​ចំនួន​២​នាក់ ពាក់ព័ន្ធ​នឹង​ការរារាំង​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

សមត្ថកិច្ច​ បានធ្វើការ​ឃាត់ខ្លួន​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍​ទាំង​២​នាក់ រួមមាន​៖ ទី១ លោក ជួប ចាន់​ណាត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​ទី​២ ឈ្មោះ សេង វណ្ណា​រិ​ទ្ធ ភេទ​ប្រុស…

រដ្ឋបាលរាជធានីភ្នំពេញព្រមានចាត់វិធាន ការផ្លូវច្បាប់ករណីបាតុករ ណាហ្កាវីលដ៍ បំពានវិធានការសុខាភិបាល

រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានចាត់វិធានការរដ្ឋបាលចំពោះបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវីលដ៍ដែលបំពានវិធានការសុខាភិបាលក្នុងករណីនៅតែចចេស រឹងរូស បន្តប្រមូលផ្តុំ ដែលជាហេតុបង្កឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀត។ ការព្រមានធ្វើឡើងបន្ទាប់ពីក្រុមបាតុករនៅតែរឹងរូស មានៈ មិនព្រមសហការឱ្យយកសំណាក បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសថា បាតុករនៃក្រុមតវ៉ាម្នាក់នៃក្រុមហ៊ុននេះត្រូវបានរកឃើញថាមានផ្ទុកកូវីដ១៩ ប្រភេទអូមីក្រុង។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃសុក្រ ទី៤ កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ…

ទីតាំង​ទទួល​បញ្ចាំ​លក់​ទិញ​ម៉ូតូ​ខុសច្បាប់​មួយកន្លែង​ក្នុង​ទឹកដី​ស្រុក​តាំងគោក ខេត្តកំពង់ធំ ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប

សមត្ថកិច្ចកិច្ចចម្រុះដឹកនាំផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ក្រោមការបញ្ជា និងណែនាំផ្ទាល់ពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ធំ រួមជាមួយលោកស្នងការរង ទិត សំណាង និងលោកអធិការ សន តាល់ នៅវេលាម៉ោង…

ពិធីបុណ្យ​ចូលឆ្នាំ​ចិន ​៖ សម្តេច ហ៊ុន សែន ជូនពរ​បងប្អូន​ខ្មែរ​កាត់​ចិន​ទាំងអស់ សូម​ប្រកប​តែ​សេចក្តីសុខ សុភមង្គល និង​មាន​លាភ​សំណាង​លុយកាក់​ហូរ​ចូល​

ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ ដែល​នឹង​មកដល់​នៅ​ថ្ងៃស្អែក​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជូនពរ​ដល់​បងប្អូន​ខ្មែរ​កាត់​ចិន​ទាំងអស់ សូម​ប្រកប​តែ​សេចក្តីសុខ សុភមង្គល និង​មាន​លាភ​សំណាង​លុយកាក់​ហូរ​ចូល​គ្រប់ៗ​ក្រុមគ្រួសារ​កុំបី​ខាន​។ នេះ​បើ​យោងតាម​ផេ​ក​ផ្លូវការ​របស់​សម្តេច​នៅថ្ងៃនេះ​។​ សម្តេច បានសរសេរថា “​រីករាយ​ថ្ងៃ​ចូលឆ្នាំ​ចិន Gong Xi…

អ្នកនាំពាក្យ​ ក្រសួងបរិស្ថាន​សាទរ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ក្រុម​គ្រួសារ​លោក ដា​វិ​ស បេន យ៉ូ​ស​សែ​ប

លោក នេត្រ ភ​ត្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានបង្ហាញ​ការ​សាទរ និង​អបអរសាទរ​ចំពោះ​លោក ជា​វិ​ស បេន យ៉ូ​សែ​ប និង​ក្រុមគ្រួសារ ដែល​ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា​តាម​រ​យៈ​ការ​ក្រាបបង្គំ​គោល​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ផ្តល់​សញ្ជាតិ​ខ្មែរ…

លោក ជា​វិ​ស បេន យ៉ូ​សែ​ប និង​ក្រុមគ្រួសារ​ ទទួលបាន​សញ្ជាតិ​ខ្មែរ​ពី​ព្រះមហាក្សត្រ​កម្ពុជា

ជា​រឿង​ដ៏​គួរឱ្យ​អបអរសាទរ​ចំពោះ​លោក ជា​វិ​ស បេន យ៉ូ​សែ​ប និង​ក្រុមគ្រួសារ ​ដែល​មហាជន​ទូទៅ​ដឹងថា​ បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​បុព្វហេតុ​ការពារ និង​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក នៅក្នុង​ខេត្តព្រះវិហារ នៅពេលនេះ ​ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ…

សម្តេច ហ៊ុន សែន ​៖ “​វិធី​ការពារ​ដើម្បី​ធានាថា ​កម្ពុជា​មិន​ថយក្រោយ​ក្នុង​ការបើក​សេដ្ឋកិច្ចសង្គម​វិញ នោះ​ គឺ​វ៉ាក់សាំង​គឺ​ត្រូវ​ទទួល​តាម​ការកំណត់​”

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា វិធី​ការពារ​ដើម្បី​ធានាថា​កម្ពុជា​មិន​ថយក្រោយ​ក្នុង​ការបើក​សេដ្ឋកិច្ចសង្គម​របស់ខ្លួន​ឡើងវិញ​បន្ទាប់ពី​ជួប​វិបត្តិ​កូ​វីដ​១៩​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​កន្លងមក​នេះ នោះ​គឺ​វ៉ាក់សាំង​គឺ​ត្រូវ​ទទួល​តាម​ការកំណត់​។ សម្តេច ថា ការចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​ទាំងពីរ​ដូ​ស​រួចហើយ ត្រូវ​បន្ថែម​ដូ​ស​ជំរុញ​ទៀត​។ ​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៥ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ សម្តេច ហ៊ុន…

ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងទាំងអស់នៃសារព័ត៌មានខ្មែរឈានមុខសូមចូលរួមអបអរសាទរ និងសូមជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២

ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងទាំងអស់នៃសារព័ត៌មានខ្មែរឈានមុខ សូមសម្តែងការអបអរសាទរ និងសូមជូនពរសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលសម្តេចត្រូវបានមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ សម្រេចជ្រើសរើសជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ។ ពិធីប្រគល់នេះគឺត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។…

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល! ACU ប្រកាសពីការរកឃើញមន្រ្តីរបស់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយពេលកំពុងបំពេញការងារ

អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU បានប្រកាសពីការរកឃើញមន្រ្តីរបស់ខ្លួនបានប្រព្រឹត្តនូវអំពើពុករលួយ ខណៈដែលរូបគេកំពុងបំពេញតួនាទីភារកិច្ចនេះ។ ជនសង្ស័យរូបនេះ មានឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ឆ្នាំ មន្រ្តីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២៨ មករា ឆ្នាំ២០២២។…