លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានប្រពន្ធរបស់ខ្លួនចោទប្រកាន់ថា បានយកកាំភ្លើងភ្ជង់គំរាមបាញ់សម្លាញ់ និងប្រើអំពើហិង្សាលើរាងកាយ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ១៥០ ផ្ទះ៨៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះ ដែលអះអាងថា ជាភរិយាលោក ម៉ុត ដារ៉ា ឈ្មោះ ហេង មួយគា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ដែលចុះទៅដល់ទីតាំងកើតហេតុថា លោក ម៉ុត ដារ៉ា តែងតែប្រើប្រាស់អំពើហិង្សាមកលើរូបគាត់ជាប្រពន្ធរហូត ដល់គាត់ទ្រាំលែងបាន។ លោកស្រីសំណូមពរឱ្យសមត្ថកិច្ចចាត់វិធានការណ៍លើលោក ម៉ុត ដារ៉ា តាមផ្លូវច្បាប់ផងដែរ។
ដោយឡែកស្ត្រីម្នាក់ ដែលអះអាងថា ជាម្តាយរបស់ស្ត្រីរងគ្រោះ ហេង មួយគា បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅចំណុចទីតាំងកើតហេតុដែរថា លោក ម៉ុត ដារ៉ា បានប្រើប្រាស់អំពើហិង្សាលើកូនស្រីគាត់ និងរកបាញ់ស.ម្លាញ់កូនស្រីរបស់គាត់។
ពាក់ព័ន្ធពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាលើប្រពន្ធពីសំណាក់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានី ភ្នំពេញនេះ ត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុកបានធ្វើការផ្សព្វផ្សាយយ៉ាងព្រោងព្រាតកាលពីយប់ថ្ងៃទី១២ ខែមីនា រហូតមកដល់ថ្ងៃទី១៣ ខែមីនានេះ។
គិតរហូតមកដល់ម៉ោងនេះ លោក ម៉ុត ដារ៉ា មិនទាន់ធ្វើការឆ្លើយតបពាក់ព័ន្ធនឹងការចោទប្រកាន់របស់ប្រពន្ធ លោកនោះទេ។
សូមបញ្ជាក់ថា ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ដោយសុំឲ្យស្ត្រីជាប្រពន្ធ ធ្វើដំណើរទៅកាន់ទៅប៉ុស្តិ៍រដ្ឋបាលដើម្បីដាក់ពាក្យបណ្តឹង៕