សម្តេច ហ៊ុន សែន​៖ “​ខ្ញុំ​ចេះតែ​ឆ្ងល់ អ្នកខ្លះ​លើកឡើងថា​ កម្ពុជា​ធ្វើទៅ​ចេះតែ​ក្រ​ទៅៗ​”

ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ស្ពាន​អាកាស​លើផ្លូវ​ជាតិ​លេខ​៥ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣១ មករា​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា សម្តេច​ចេះតែ​ឆ្ងល់​ចំពោះ​ការលើកឡើង​របស់​មនុស្ស​មួយចំនួន​ ដែលថា​កម្ពុជា​ធ្វើទៅ​ចេះតែ​ក្រ​ទៅៗ ខណៈដែល​បច្ចុប្បន្ន​ជាក់ស្តែង​សម្រាប់​រាជធានី​ភ្នំពេញ​តែមួយ​ឃើញថា ការអភិវឌ្ឍ​កំពុងដំណើរការ​យ៉ាងសកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន…

សម្តេច ហ៊ុន សែន ​៖ “​វិធី​ការពារ​ដើម្បី​ធានាថា ​កម្ពុជា​មិន​ថយក្រោយ​ក្នុង​ការបើក​សេដ្ឋកិច្ចសង្គម​វិញ នោះ​ គឺ​វ៉ាក់សាំង​គឺ​ត្រូវ​ទទួល​តាម​ការកំណត់​”

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា វិធី​ការពារ​ដើម្បី​ធានាថា​កម្ពុជា​មិន​ថយក្រោយ​ក្នុង​ការបើក​សេដ្ឋកិច្ចសង្គម​របស់ខ្លួន​ឡើងវិញ​បន្ទាប់ពី​ជួប​វិបត្តិ​កូ​វីដ​១៩​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​កន្លងមក​នេះ នោះ​គឺ​វ៉ាក់សាំង​គឺ​ត្រូវ​ទទួល​តាម​ការកំណត់​។ សម្តេច ថា ការចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន​ទាំងពីរ​ដូ​ស​រួចហើយ ត្រូវ​បន្ថែម​ដូ​ស​ជំរុញ​ទៀត​។ ​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៥ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ សម្តេច ហ៊ុន…

ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងទាំងអស់នៃសារព័ត៌មានខ្មែរឈានមុខសូមចូលរួមអបអរសាទរ និងសូមជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២

ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងទាំងអស់នៃសារព័ត៌មានខ្មែរឈានមុខ សូមសម្តែងការអបអរសាទរ និងសូមជូនពរសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែលសម្តេចត្រូវបានមូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ សម្រេចជ្រើសរើសជាជ័យលាភីសម្រាប់ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ។ ពិធីប្រគល់នេះគឺត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។…

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល! ACU ប្រកាសពីការរកឃើញមន្រ្តីរបស់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយពេលកំពុងបំពេញការងារ

អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU បានប្រកាសពីការរកឃើញមន្រ្តីរបស់ខ្លួនបានប្រព្រឹត្តនូវអំពើពុករលួយ ខណៈដែលរូបគេកំពុងបំពេញតួនាទីភារកិច្ចនេះ។ ជនសង្ស័យរូបនេះ មានឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ឆ្នាំ មន្រ្តីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្តឹង និងអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី២៨ មករា ឆ្នាំ២០២២។…

លោក កើត រិ​ទ្ធ ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១​នៃ​អនុគណៈកម្មការ​ចំពោះ​កិច្ច​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​ក្រុមការងារ​ត្រួតពិនិត្យ​រួម​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​

  លោក កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​ក្រុមការងារ​ត្រួតពិនិត្យ​រួម នៃ​ក្រុម​ប្រទេស អា​ស៉ី​ប៉ា​ស៉ី​ហ្វិ​ក​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១ របស់​អនុគណៈកម្មការ​ចំពោះ​កិច្ច​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​ក្រុមការងារ​ត្រួតពិនិត្យ​រួម​នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​អំពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ហៅ​កាត់​ថា អ​.​អ​.​ផ​.​។ កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ កន្លងទៅនេះ នៅ​សណ្ឋាគារ​សុខា…

សម្តេច ហ៊ុន សែន ៖ គិតត្រឹមថ្ងៃទី២០ មករា នេះ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាល និងកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាព

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២នេះ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាពនេះឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចជាធម្មតា។ សម្តេច បានលើកឡើងបែបនេះ ក្នុងឱកាសនៃការអញ្ជើញទទួលវ៉ាក់សាំង៣០ម៉ឺនដូសជាជំនួយរដ្ឋាភិបាលប៉ូឡូញ…

សម្តេច ស ខេង៖ ការលើកកម្ពស់ឧត្តមគតិស្នេហាជាតិដ៏បរិសុទ្ធគឺជាចំណុចសំខាន់បំផុតរបស់យុវជន

  សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ការលើកកម្ពស់ឧត្តមគតិស្នេហាជាតិដ៏បរិសុទ្ធគឺជាចំណុចសំខាន់បំផុតរបស់យុវជន ក្នុងនោះក៏រួមទាំងការតម្កល់ផលប្រយោជន៍ជាតិជាធំដែរ។ នេះបើយោងតាមផេកផ្លូវការរបស់សម្តេចដែលបានបង្ហោះនៅថ្ងៃទី៣០ មករា នេះ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ លើកទិសដៅឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង…

នាយករដ្ឋមន្ត្រី​កម្ពុជា ​ត្រូវ​បាន​ជ្រើសរើស​ជា​ជ័យលាភី​សម្រាប់​ទទួល​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់​ឆ្នាំ​២០២២

  សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​មូលនិធិ​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ សម្រេច​ជ្រើសរើស​ជា​ជ័យលាភី​សម្រាប់​ទទួល​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាប់ ឆ្នាំ​២០២២ ដែល​ពិធី​ប្រគល់​នេះ​គឺត្រូវធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​។ នេះ​បើ​យោងតាម​លិខិត​របស់​ប្រធាន​មូលនិធិ​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ ចុះ​ថ្ងៃទី​២៥ ខែមករា…

លោក ប្រាក់ សុខុន ថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ​ទៅកាន់​មី​យ៉ាន់​ម៉ា គឺជា​បេសកកម្ម​ដើម្បី​ទម្លុះ​ទម្លាយ​ភាពជាប់គាំង​នៅ​មី​យ៉ាន់​ម៉ា

ថ្លែង​ទៅកាន់​លោកស្រី MonA Juul ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ ម្សិលមិញ​នេះ​តាម​ប្រព័ន្ធ​វីដេអូ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន…

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រកា​ស​រក​អ្នកទទួលខុសត្រូវ​អនុញ្ញាត​ឱ្យ​នាំចូល​សារធាតុ​ញៀន​ចូល​ទឹកដី​កម្ពុជា

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​រក​អ្នកទទួលខុសត្រូវ​ក្នុង​ការនាំយក​សារធាតុ​ញៀន​ចូល​ទឹកដី​កម្ពុជា ខណៈដែល​បច្ចុប្បន្ន​គ្រឿងញៀន​បានក្លាយ​ជា​រឿង​ដ៏​រសើប​ខ្លាំង​បន្ទាប់ពី​សមត្ថកិច្ច​កម្ពុ​ជា​បាន​រកឃើញ​នូវ​សារធាតុ​ញៀន​ដែល​អាច​ផ្សំ​ជា​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ត្រូវបាន​ឧក្រិដ្ឋជន​នាំចូល​និង​យក​ទឹកដី​កម្ពុជា​ជាទី​ផ្សារ​ផលិត​និង​ចែកចាយ​។​ ​នៅ​ចំពោះមុខ​មន្ត្រីជាន់ខ្ពស់​ន​គ​របាល​ជាតិ​កម្ពុជា​ជាច្រើនរូប កាលពី​ព្រឹក​ថ្ងៃទី​២៥ មករា​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា​’​អ្នកណា​ទទួលខុសត្រូវ​ក្នុង​ការនាំយក​សារធាតុ​ញៀន​នេះ​មក​។ ខ្ញុំ​គិតថា​ត្រូវ​រកឱ្យឃើញ​អ្នកទទួលខុសត្រូវ​ពីព្រោះ​នាំគ្នា​ចុះហត្ថលេខា​អនុញ្ញាត​ឱ្យគេ​នាំ​ចូលមក​”​។​…