លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះហត្ថលេខាប្រកាសតែងតាំងសិស្សចៅក្រមជំនាន់ទី១១ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ នេះបើយោងតាមប្រកាសចុះថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌។ ប្រភពដដែល បានបញ្ជាក់ថា ការតែងតាំងនេះគឺមានសិស្សចៅក្រមចំនួន៥៦នាក់៕
Author: Khmer CM
ប្រធានសមាគមជប៉ុន-កម្ពុជា ស្នើសុំសម្តេច ហ៊ុន សែន សិក្សា ពិនិត្យលទ្ធភាពការដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត
នៅចំពោះមុខសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ស្នើសុំសិក្សាពីពិនិត្យលទ្ធភាពការដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត។ សំណើរនេះ ត្រូវបានសម្តេច ហ៊ុន សែន ឯកភាព និងបានឱ្យលោក…
ACU ឱ្យលោកឧត្ដមសេនីយ៍ឯក ច៍ន្ទ ពន្លឹក ធ្វើការបំភ្លឺពាក់ព័ន្ធនឹងអំពើពុករលួយក្នុងសាកលវិទ្យាល័យការពារជាតិ
អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានទាមទារឱ្យលោកឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យការពារជាតិធ្វើការបំភ្លឺពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងសាកលវិទ្យាល័យការពារជាតិ ដែលជាប់ពាក់ព័ន្ធនឹងរូបលោក។ ការទាមទារនេះគឺធ្វើឡើងបន្ទាប់ពីស្ថាប័នមួយនេះ បានទទួលពាក្យប្តឹងកាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២២។…
សម្តេច ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រថា ក្រោយពេលសម្តេចដកខ្លួន គឺឱ្យកូនបន្តដឹកនាំ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាសាធារណៈថា សម្តេច បានទួលថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ…
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពីការចុះប្រតិបត្តិការត្រួតពិនិត្យការបង់ពន្ធមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២១ នៅថ្ងៃទី១ កុម្ភៈខាងមុខនេះ
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសពីការចុះប្រតិបត្តិការត្រួតពិនិត្យការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១។ ប្រតិបត្តិការនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ដោយក្រុមការងារចម្រុះដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ។ គោលដៅចុះប្រតិបត្តិការនេះ គឺនឹងធ្វើឡើងនៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារ។ ទន្ទឹមនឹងគ្នានេះ អគ្គនាយកដ្ឋានពន្ធដារក៏បានអំពាវនាវឱ្យម្ចាស់យានយន្តដែលមិនទាន់ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះឆ្នាំ២០២១ រួសរាន់ទៅប្រកាសបង់ពន្ធ…
ប្រមុខបក្សកាន់អំណាច៖ “គ្មានពេលណា ដែលគណបក្សប្រជាជន, ប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិតដោយសារថ្ងៃ៧មករា បំភ្លេចថ្ងៃ៧មករានោះទេ”
ប្រមុខដឹកនាំបក្សកាន់អំណាច សម្តេច ហ៊ុន សែន បានប្រកាសថា គ្មានពេលណាដែលគណបក្សប្រជាជនកម្ពុជា, ប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិតដោយសារថ្ងៃ៧មករាហើយបំភ្លេចថ្ងៃ៧មករានោះទេ។ សម្តេច បានសង្កត់ធ្ងន់ថា ”ទោះ៧មករា ទោះបីវៀតណាមមកជួយ។ ប៉ុន្តែជាជីវិតរបស់ប្រជាជនកម្ពុជា”។ ការប្រកាសរបស់សម្តេចបែបនេះ បន្ទាប់ពីក្រុមអ្នកវិភាគមួយចំនួនជាពិសេសអ្នកវិភាគក្រៅប្រទេសចាត់ទុកការខកខានរៀបចំពិធីរម្លឹកខួបថ្ងៃ៧មករា របស់គណបក្សប្រជាជនកម្ពុជាកន្លងទៅនេះ…
ADB អនុម័តផ្តល់ជំនួយសរុបចំនួនជិត៧លានដុល្លារ សម្រាប់ជួយកម្ពុជាលើវិស័យចំនួនពីរ
ធនាគារអភិវឌ្ឍអាស៊ីហៅកាត់ថា ADB ប្រកាសពីការសម្រេចអនុម័តផ្តល់ជំនួយសរុប ៦,៨លានដុល្លារ ដល់កម្ពុជា។ ជំនួយនេះ គឺនឹងជួយកម្ពុជាដើម្បីស្តារវិស័យទេសចរណ៍ លើកស្ទួយគុណភាពនិងផលិតកម្មស្រូវ ព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវនៅកម្ពុជា ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ នោះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នមួយនេះ នៅថ្ងៃទី៣១ មករា ឆ្នាំ២០២២នេះ។ ប្រភពដដែល បានបញ្ជាក់ថា…