សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបង្ហាញជំហរច្បាស់ៗពីការប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះអាមេរិកក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ក្នុងពេលខាងមុខនេះ។ សម្តេច បានគូសបញ្ជាក់ថា “ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក…
Author: Khmer CM
លោក ចូ ប៉ៃឌិន ៖ “រដ្ឋបាលខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២”
ប្រធានាធិបតីប្រទេសមហាអំណាចសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានសរសេរលិខិតមកសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ បញ្ជាក់អំពីការរង់ចាំការធ្វើការជាមួយកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២នេះ ដែលមានសម្តេចជាប្រធានអាស៊ាន។ ក្នុងលិខិតចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ជាភាសាអង់គ្លេស និងបកប្រែក្រៅផ្លូវការជាភាសាខ្មែរ…
តើអ្វីជាបណ្តឹងអាជ្ញា?
ក្នុងបរិបទនៃការអនុវត្តជាទូទៅ បណ្តឹងអាជ្ញា គឺជាបណ្តឹងព្រហ្មទណ្ឌត្រូវបានធ្វើឡើងប្រឆាំងនឹងបទល្មើសព្រហ្មទណ្ឌណាមួយ។ សូមកុំមានការភាន់ច្រឡំរវាងបណ្តឹងអាជ្ញា និង បណ្តឹងរដ្ឋប្បវេណី ព្រោះបណ្តឹងទាំងពីរនេះ គឺជាបណ្តឹងពីរផ្សេងគ្នា។ បណ្តឹងរដ្ឋប្បវេណី មានគោលបំណងអោយមានការជួសជុលការខូចខាតដែលបណ្តាលមកពីអំពើល្មើស ដល់ភាគីរងគ្រោះ ឬ សកម្មភាពក្នុងទំនាក់ទំនងរដ្ឋប្បវេណីរវាងបុគ្គល និង បុគ្គល បង្កអោយមានការខូចខាតដល់ជនរងគ្រោះ…
អគ្គនាយកដ្ឋានពន្ធដារបន្តលើកលែងការបង់ពន្ធប្រចាំខែរយៈពេល០៦ខែបន្ថែមទៀត លើវិស័យទេសចរណ៍និងអាកាសចរណ៍
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសពីការបន្តការលើកលែងការបង់ពន្ធប្រចាំខែរយៈពេល០៦ខែបន្ថែមទៀត ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ លើវិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសារតែវិបត្តិកូវីដ១៩ និងជាផ្នែកមួយក្នុងការស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។ ក្នុងលិខិតចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ…
ក្រសួងធនធានទឹកអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ ជាពិសេសពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល
ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក បើទោះបីជានៅក្នុងរដូវប្រាំង និងដើមរដូវវស្សាឆ្នាំនេះអាចនឹងមានភ្លៀងកក់ខែច្រើន ក៏ប៉ុន្តែបរិមាណទឹកដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់ដើម្បីឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ តាមការព្យាករ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជា នៅបន្តទទួលរងនូវឥទ្ធិពលបាតុភូតឡានីណា…
CDC អនុម័តគម្រោងវិនិយោគថ្មីៗបន្ថែមទៀតដែលមានទំហំទឹកប្រាក់ជាង១៨លានដុល្លារអាមេរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគថ្មីៗបន្ថែមទៀត ដែលមានទំហំទឹកប្រាក់១៨.៦លានដុល្លារអាមេរិក។ នេះបើយោងតាមការបង្ហោះលើផេករបស់ CDC កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រភពដដែល បានបន្តថា ក្រុមហ៊ុនមួយចំនួនដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគរួមមាន៖១. GLOBAL XILIN GARMENT…
Continue Readingសម្តេច ហ៊ុន សែន ណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្តរៀបចំចារឹកអត្ថន័យសច្ចភាពជាប្រវត្តិសាស្ត្រលើស្តូបមិត្តភាពកម្ពុជា-វៀតណាម
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្តសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ធ្វើការពិនិត្យ និងរៀបចំចារឹកអត្ថន័យសច្ចភាពជាប្រវត្តិសាស្ត្រជាភាសាខ្មែរ ភាសាវៀតណាម និងភាសាអង់គ្លេស លើស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់នៅតាមរាជធានី-ខេត្តនីមួយៗ។ សម្តេច ថា ការរៀបចំបែបនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីថែរក្សាការពារនូវសច្ចភាពប្រវត្តិសាស្ត្រនៃការជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ…
ក្រសួងមុខងារសាធារណៈថា ការអនុវត្តទណ្ឌកម្មលុបឈ្មោះ លោក ខឹម មុនីកុសល ចេញពីមន្ត្រីសុខាភិបាលខេត្តប៉ៃលិន គឺត្រឹមត្រូវតាមច្បាប់
ក្រសួងមុខងារសាធារណៈ បានលើកឡើង ការសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិនចំពោះការលុបឈ្មោះលោក ខឹម មុនីកុសល មន្ត្រីមន្ទីរសុខាភិបាលខេត្តប៉ៃលិន គឺជារឿងត្រឹមត្រូវតាមផ្លូវច្បាប់។ ការប្រកាសរបស់ក្រសួងបែបនេះគឺធ្វើឡើងបន្ទាប់ពីក្រសួងមួយនេះ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលភស្តុតាងជុំវិញសំណុំរឿងនេះរួចរាល់កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រសួង បានបញ្ជាក់ថា…
អ្វីទៅជាកម្មសិទ្ធិ?
កម្មសិទ្ធិសំដៅទៅលើសិទ្ធិដែលកម្មសិទ្ធិករ អាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុជាកម្មសិទ្ធិរបស់ខ្លួន ដោយសេរី ក្នុងទំហំដែលច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងទៀតបានកម្រិត។ ឧទាហរណ៍: លោក ក ជាម្ចាស់កម្មសិទ្ធិ លើដីមួយកន្លែង មានទីតាំងស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។…