រយៈពេលបីថ្ងៃនៃពិធីចូលឆ្នាំចិន កំណេីនភ្ញៀវទេសចរចេញដើរកម្សាន្តនៅរមណីយដ្ឋាននានាក្នុងប្រទេសជិត១លាននាក់

តួលេខពីក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តប្រមាណ៩៤៧,៤៩៧ នាក់ ក្នុងនោះភ្ញៀវជាតិប្រមាណ ៩៣១,៣០៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១៦,១៨៩ នាក់។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី៤ កុម្ភៈនេះ។

ក្រសួង បានបន្តថា ថ្ងៃទី១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ មានភ្ញៀវប្រមាណ ៣៣៣,៧០៩ នាក់, ថ្ងៃទី២ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈមានភ្ញៀវប្រមាណ ៣៥៣,២១៦ នាក់ និងថ្ងៃទី៣ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ មាន ភ្ញៀវប្រមាណ ៣០៧,៤២១ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រយៈពេល៣ថ្ងៃនេះ រួមមាន៖រាជធានីភ្នំពេញ ២៥៨,០៦៩ នាក់, ខេត្តបាត់ដំបង ១៩៣,៥៦៧ នាក់, ខេត្តព្រះសីហនុ ៩៧,៥៤២ នាក់, ខេត្តកំពត ៦៦,៥៣៤ នាក់, ខេត្តសៀមរាប ៥៨,៩៥៣ នាក់, ខេត្តកែប ៥៥,២៥១ នាក់ និងខេត្តកណ្តាល ៥២,៣៩៤ នាក់៕