លោក ប៉ែន បូណា៖ សន្តិភាពនិងសុខដុមរមនាខាងសាសនាគឺជា«ទ្រព្យព្រេងទ្រព្យសំណាង»របស់កម្ពុជា

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាម ឬជម្លោះប្រដាប់អាវុធ ឬអំពើហិង្សា ដែលកើតមានឡើងជាច្រើនកន្លែងនិងពិបាកដោះស្រាយ។ បញ្ហាដ៏ក្តៅគគុកនិងដ៏គ្រោះថ្នាក់ទាំងនោះមានឫសគល់ចេញពីមនោគមន៍វិជ្ជាជ្រុលនិយមដែលជួនកាលបង្កប់នៅក្នុងនយោបាយនិងជួនកាលនៅក្នុងសាសនា។ ផលវិបាកអវិជ្ជមានរបស់វាជះឥទ្ធិពលកាន់តែធំឡើងៗដល់ពិភពលោកទាំងមូល។ លោក បន្ថែមថា ៖«ក្រឡេកមកមើលកម្ពុជា សន្តិភាពដែលរកបានដោយលំបាកកំពុងចាក់ឫសកាន់តែជ្រៅនៅទូទាំងប្រទេសក្រោមការការពារនិងពូនជ្រុំយ៉ាងយកចិត្តទុកដាក់និងម៉ឺងម៉ាត់បំផុតពីថ្នាក់ដឹកនាំតាំងពីសម័យសម្តេចតេជោ…

ប្រជាពុទ្ធបរិស័ទជាង១៥ម៉ឺននាក់បានសម្រុកចូលខេត្តសៀមរាបស្វាគមន៍ព្រះគ្រូធម្មវនវាសី ចន្ទមុនី

សៀមរាប៖  ប្រជាពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋ ជាង ១៥ ម៉ឺននាក់ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣  បានសម្រុកចូលខេត្តសៀមរាប   ដើម្បីចួលរួមក្នុងការនិមន្តមកកាន់ខេត្តសៀមរាបរបស់ព្រះគ្រូធម្មវនវាសី ចន្ទមុនី ផងនិងដើម្បីមកកម្សាន្តនៅរមណីយដ្ឋានអង្គរផង។…

ចំណេះដឹងវប្បធម៌! ទំនាក់ទំនងរវាងព្រះឥន្ទ្រ និងទឹកភ្លៀង

ភ្នំពេញ៖ ព្រះឥន្ទ្រជាអាទិទេពគ្រប់គ្រងលើទេពនិករផ្សេងៗលើស្ថានសួគ៌។ ព្រះអង្គក៏មានតួនាទីជាទេពខាងចម្បាំង ជាអ្នកបង្អុរទឹកភ្លៀង និងជាទេពប្រចាំទិសខាងកើត។ នៅក្នុងសិល្បៈខ្មែរការបង្ហាញទម្រង់ព្រះឥន្ទ្រ ជានិច្ចកាលតែងឆ្លាក់គង់នៅលើយាន្តជំនិះរបស់ព្រះអង្គគឺដំរីក្បាលបីដែលមានឈ្មោះថា“ឰរាវត“។ កេតនភណ្ឌរបស់ព្រះអង្គមានដូចជា៖ គ្រាប់រន្ទះ(វជ្រ) ស័ង្ខ ធ្នូ ព្រួញ និងផ្លែសន្ទូច។ ក្នុងបរិបទជំនឿខ្មែរនិយមគោរព ប្រតិបត្តិព្រះឥន្ទ្រតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន ដ្បិតគេឃើញមានរូបចម្លាក់បង្ហាញអំពីវត្តមានរបស់ព្រះឥន្ទ្រនៅតាមប្រាសាទ…

សម្តេច ហ៊ុន ម៉ាណែត ៖ ការចុះបញ្ជីរមណីដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោកនេះ គឺជាកិត្យានុភាពថ្មីមួយទៀតរបស់កម្ពុជាក្នុងឆាកអន្តរជាតិ

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការចុះបញ្ជីរមណីដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ កញ្ញានេះ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាកិត្យានុភាពថ្មីមួយទៀតរបស់កម្ពុជាក្នុងឆាកអន្តរជាតិ។ យោងតាមសារលិខិតចុះថ្ងៃទី១៧ កញ្ញានេះ…

ច្រត់ព្រះនង្គ័លឆ្នាំនេះ ៖ គោឧសភរាជ បរិភោគពោត សណ្ដែក និងស្រូវច្រើនជាងគេ

ភ្នំពេញ ៖ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ធំ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ គោឧសភរាជ បានបរិភោគពោត សណ្ដែក និងស្រូវច្រើនជាងគេ ក្នុងចំណោមអាហារចំនួន ៧មុខ មានស្រូវ ពោត សណ្តែក…

ស្វែងយល់ពី « ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល»

កំពង់ធំ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល និងពិធីតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក ឆ្នាំ២០២៣ ត្រូវបានប្រារព្វ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា…

កោរជុកជាពិធីដ៏ចំណាស់មួយ ដែលនៅបន្តរស់ដល់បច្ចុប្បន្ន

សៀមរាប៖ កោរជុក ជាពិធីកោរសក់ក្មេងស្រីប្រុស ដែលម្តាយឪពុករបស់ខ្លួនឱ្យទុកជាកំប៉ូតសក់នៅសល់តែត្រង់បង្ហើយក្បាល។ ជាទំនៀមទម្លាប់របស់ខ្មែរដែលមានវ័យចំណាស់មួយ ដែលនរវិទូបានយល់ថាប្រហែលមានកំណើតតាំងពីសម័យអង្គរមក។ ប៉ុន្តែបន្តិចម្តងៗទំនៀមនេះ ក៏លែងមានការនិយមដូចសម័យបុរាណ។ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ៤ ខែឧសភានេះ ឱ្យដឹងថា ពិធីកោរជុក មាននៅរស់ខ្លះៗ ហើយការប្រារព្ធពិធីនេះនៅមានស្ទើរតែពេញទម្រង់នៅតែតំបន់អង្គរ។…

អ្នកស្រុកកំពង់ក្តីរៀបចំកិច្ចពិធីឆ្លងឆ្នាំតាមទំនៀមទម្លាប់

សៀមរាប: ជារៀងរាល់ឆ្នាំ ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាផ្លូវការបញ្ចប់ អ្នកស្រុករស់នៅជុំវិញស្ពានបុរាណនៅកំពង់ក្តី មានភូមិត្រាច ភូមិប្រាសាទ ភូមិរំលងជាដើម (ចំណុះជើងវត្តកំពង់ក្តី) តែងមូលមាត់គ្នារៀបចំកិច្ចពិធីឆ្លងឆ្នាំ ដែលជាទំនៀមបុរាណបានបន្តរៀងមកជាយូរយារណាស់មកហើយ។ ពិធីនេះក៏មានអ្នកភូមិផ្សេងទៀតនៅក្បែរៗបានសហការចូលរួមដែរ ដែលជាបរិបទវប្បធម៌តែមួយ មិនគិតពីព្រំដែនរដ្ឋបាលបច្ចុប្បន្ន។ ពេលព្រឹកអ្នកស្រុករៀបចំកិច្ចពិធីនៅក្នុងបរិវេណវត្តកំពង់ក្តីតាមទំនៀមព្រះពុទ្ធសាសនា។ ពេលរសៀលគឺមានសារសំខាន់ទាក់ទងនឹងទំនៀមអ្នកស្រុកផ្ទាល់ ដោយពុំមានវត្តមានព្រះសង្ឃទេ។…

ប្រកាស មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ ថោះ បញ្ចស័ក

ភ្នំពេញ៖ ព្រះពុទ្ធសករាជ ព្រះសាសនា អតិក្កន្តាកន្លងទៅហើយ បាន ២៥៦៦ ព្រះវស្សា ត្រឹមថ្ងៃព្រហស្បតិ៍ ពេញបូណ៌មីនៃខែពិសាខ។ លុះដល់ថ្ងៃសុក្រ ១រោច ខែពិសាខចូលព្រះពុទ្ធសករាជ ២៥៦៧ ព្រះវស្សាតទៅ។ នឹងគណនាឆ្នាំថោះ បញ្ចស័កឥឡូវនេះ…

ព្រះអគ្គិជ័យកីឡាមានប្រវត្តិជាង២០០០ឆ្នាំ

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកបង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់«ព្រះអគ្គិជ័យកីឡា»ថាគឺជានិមិត្តរូបនៃកម្លាំងថាមពលរបស់ជីវិតមនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធ ដែលផ្តល់សេចក្តីសុខ សុភមង្គល និងសន្តិភាពដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី ។ នេះបើតាមការចេញផ្សាយពី Cambodia…