វត្ថុសំដៅទៅលើរបស់ ដែលមានរូបរាង ជាសារធាតុឧស្ម័ន ជាសារធាតុរាវ ជាសារធាតុរឹង។ ឧទាហរណ៍ ហ្គេសក្នុងធុង ហ្គេសក្នុងកំប៉ុង ទឹកក្នុងដប ទ្បាន ម៉ូតូ ផ្ទះ ដី -ល- សុទ្ធតែជាវត្ថុដែលមានរូបរាង។
វត្ថុត្រូវបានបែងចែកជាពីរគឺ ចលនវត្ថុ និងអចលនវត្ថុ។
អចលនវត្ថុ ឬអាចហៅម្យ៉ាងទៀតបានថា អចលនទ្រព្យ សំដៅទៅលើដី និងវត្ថុជាប់លើដីដែលមិនអាចផ្លាស់ប្តូរទីកន្លែងបានមានជាអាទិ៍ អាគារ សំណង់ ដំណាំ រុក្ខជាតិ។
ចំណែកឯ ចលនវត្ថុ ឬអាចហៅម្យ៉ាងទៀតបានថា ចលនទ្រព្យ សំដៅទៅលើវត្ថុក្រៅពីអចលនវត្ថុ ដែលមានចលនា អាចផ្លាស់ប្តូរពីទីកន្លែងមួយទៅទីកន្លែងមួយបាន និងវត្ថុនោះអាចគ្រប់គ្រងបាន។
សូមបញ្ជាក់ផងដែរថា អត្ថន័យនៃពាក្យវត្ថុនេះ ត្រូវបានកំណត់យ៉ាងជាក់លាក់ក្នុងក្រមរដ្ឋប្បវេណីកម្ពុជាដែលប្រកាសឱ្យប្រើនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៧៕