មេដឹកនាំ​អ៊ុយ​ក្រែ​ន ​៖ វា​មិនយឺត​ពេល​ទេ​ក្នុងការ​បញ្ឈប់​ការឈ្លានពាន​របស់​រុស្ស៊ី ប្រសិនបើ​មេដឹកនាំ​អឺរ៉ុប​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស​

លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​លើកឡើងថា វា​មិនយឺត​ពេល​នោះទេ​ក្នុង​ការបញ្ឈប់​ការឈ្លានពាន​របស់​រុស្ស៊ី ប្រសិនបើ​មេដឹកនាំ​អឺរ៉ុប​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស ហើយ​ជាមួយគ្នានេះ​លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទូទាំង​អឺរ៉ុប​តវ៉ា និង​បង្ខំ​រដ្ឋាភិបាល​របស់​ពួកគេ​ឱ្យ​ចាត់វិធានការ​កាន់តែ​ម៉ឺងម៉ាត់​លើ​រុស្ស៊ី​។​ ​លោក ហ្សេ​ឡេ​ន​ស្គី បាន​និយាយថា “​ខ្ញុំ​ប្រាកដថា អ្នក​ទាំងអស់គ្នា គឺ​អឺរ៉ុប​ទាំងមូល បានឃើញ​វិនាស​កម្មនេះ…

ពលរដ្ឋ​រុស្ស៊ី​ជាង​១​ពាន់​នាក់ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ចេញមុខ​តវ៉ា​ប្រឆាំង​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​

យ៉ាងហោចណាស់​មនុស្ស​ប្រមាណ ១,៧៤៥​នាក់ ក្នុង​ក្រុង​ចំនួន​៥៤ របស់​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី​២៤ កុម្ភៈ​ម្សិលមិញ​នេះ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ពួកគេ​ចេញមុខ​ធ្វើការ​តវ៉ា​ចំពោះ​ការ​លុកលុយ​របស់​ប្រទេស​ពួកគេ​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​បង្កឱ្យមាន​អ្នកស្លាប់​និង​អ្នករបួស​ជាច្រើន​រយ​នាក់ ខណៈដែល​ការអំពាវនាវ​ដ៏​រំជួលចិត្ត​សម្រាប់​ការតវ៉ា​បាន​កើនឡើង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​ ​នៅពេលដែល​ស៊ី​រ៉ែ​ន​បាន​បំផ្ទុះ​នៅក្នុង​ទីក្រុង​គៀវ រដ្ឋធានី​អ៊ុយ​ក្រែ​ន ហើយ​ការផ្ទុះ​ដ៏​ធំ​ត្រូវបាន​គេ​ឮ​នៅ​ទីនោះ និង​នៅក្នុង​ទីក្រុង​ផ្សេងទៀត ប្រជាជន​រុស្ស៊ី​បាន​ចុះហត្ថលេខា​លើ​លិខិត​ចំហ និង​ញត្តិ​តាម​អ៊ី​ន​ធើ​ណេ​ត ទាមទារ​ឱ្យ​វិមាន​ក្រឹម​ឡាំង​បញ្ឈប់​ការវាយប្រហារ…

មេដឹកនាំអ៊ុយក្រែន៖ “ថ្ងៃនេះខ្ញុំសួរដោយត្រង់ទៅមេដឹកនាំអឺរ៉ុបចំនួន២៧ប្រទេស…….គ្រប់គ្នាមានការភ័យខ្លាចនឹងមិនឆ្លើយអ្វីទាំងអស់”

ប្រឈមមុខនឹងស្ថានការណ៍ដ៏សែនលំបាកនឹងការវាយលុកយ៉ាងខ្លាំងក្លាពីសំណាក់ទាហានរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានសួរដោយត្រង់ទៅកាន់មេដឹកនាំប្រទេស២៧របស់អឺរ៉ុប ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយមេដឹកនាំទាំងនោះមានការភ័យខ្លាចនិងមានការឆ្លើយតបអ្វីទាំងអស់។ មេដឹកនាំអ៊ុយក្រែន លោក ហ្សេឡេនស្គី បាននិយាយថា “ថ្ងៃនេះ, ខ្ញុំបានសួរទៅកាន់មេដឹកនាំទាំង ២៧រូបរបស់អឺរ៉ុប ថាតើអ៊ុយក្រែននឹងក្លាយជាសមាជិក NATO…

សង្រ្គាមនៅអ៊ុយក្រែន៖ ទាហាននិងជនស៊ីវិលអ៊ុយក្រែនជាង១00នាក់បានស្លាប់ក្នុងសង្រ្គាមឈ្លានពានពីសំណាក់រុស្ស៊ី

លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន អះអាងថា គិត​ត្រឹម​ថ្ងៃទី​១ នៃ​សង្គ្រាម​ចូល​ឈ្លានពាន​មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​បង្កដោយ​រុស្សី កាលពី​ថ្ងៃទី​២៤ កុម្ភៈ ម្សិលមិញ​នេះ ហើយ​បាន​នឹង​កំពុង​បន្ត​រហូតមក​ដល់ពេលនេះ បានធ្វើឱ្យ​ទាហាន​និង​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន​ចំនួន​១៣៧ បាន​ស្លាប់ និង​៣១៦ នាក់​ផ្សេង​រងរបួស​ធ្ងន់…

ប្រធានាធិបតីអ៊ុយក្រែនប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានចូលប្រទេសខ្លួន

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskiy) បានប្រកាសដាក់ចេញច្បាប់អាជ្ញាញសឹកនៅក្នុងប្រទេសខ្លួន បន្ទាប់ពីរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ ទី២៤ កុម្ភៈនេះ បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ុយក្រែន។ ក្នុងសន្ទរកថាថ្លែងក្នុងប្រព័ន្ធវីដេអូ លោក ហ្សេលែនស្គី បាននិយាយថា ប្រទេសរបស់លោកកំពុងស្ថិតនៅក្រោមការវាយប្រហារ។ ហើយបើយោងតាមក្រសួងមហាផ្ទៃអ៊ុយក្រែន…

លោក ចូ បៃ​ដិ​ន​ ៖ រុស្ស៊ី​តែម្នាក់ឯង​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការស្លាប់ និង​ការ​បំផ្លិចបំផ្លាញ កើត​ចេញពី​ការវាយប្រហារ​នេះ​

ទាហាន​រុស្ស៊ី​ក្រោម​ការបញ្ជា​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី នៅ​ថ្ងៃទី​២៤ កុម្ភៈ​នេះ បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​តំបន់​ដុន​បាស (Donbass) នៃ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែលមាន​តំបន់​ផ្តាច់ខ្លួន​ចំនួន ២ គឺ ដូ​ណេ​តក៍ (Donetsk) និង លូ​ហា​ន់ក៍…

Breaking News៖ ពូទីន ប្រកាសប្រតិបត្តិការយោធា នៅ Donbas

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៤ កុម្ភៈនេះ បានប្រកាសអំពីប្រតិបត្តិការយោធានៅក្នុងតំបន់ Donbas របស់អ៊ុយក្រែន។ ការប្រកាសនេះបន្ទាប់ពីរុស្ស៊ីបានបញ្ជូនទាហាន២០ម៉ឺននាក់ និងរថយន្តប្រយុទ្ធជាច្រើនគ្រឿងទៅដាក់នៅព្រំដែនជាប់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ីនៅថ្ងៃនេះ។ ប្រភពដដែល បានបន្តថា លោក ពូទីន…

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​៖ រុស្ស៊ី​អាច​ចាប់ផ្តើម​ធ្វើសង្គ្រាម​ដ៏​ធំ​នៅ​អឺរ៉ុប​នៅពេលណា​មួយនា​ពេល បច្ចុប្បន្ន​នេះ​

លោក វ៉ូ​ឡូ​ឌី​ម៉ា​យឺ ហ្សេ​ឡេ​ន​ស្កា​យ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​អះអាងថា រុស្ស៊ី​អាច​នឹង​ចាប់ផ្តើម​ធ្វើសង្គ្រាម​ដ៏​ធំ​នៅ​អឺរ៉ុប​នៅពេលណា​មួយនា​ពេលបច្ចុប្បន្ន​នេះ ខណៈដែល​រុស្ស៊ី​បច្ចុប្បន្ន​បាន​បង្កើន​ទ័ព​រហូតដល់​២០​ម៉ឺន​នាក់​និង​បានដាក់​ពង្រាយ​នៅក្បែរ​ព្រំដែន​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​នៅ​ថ្ងៃទី​២៤ កុម្ភៈ​នេះ​។​ ​ប្រឈម​នឹង​មុខ​ស្ថាន​ការ​បែបនេះ លោក វ៉ូ​ឡូ​ឌី​ម៉ា​យឺ ហ្សេ​ឡេ​ន​ស្កា​យ បាន​ផ្តើមធ្វើ​ការចរចា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ដឺ​មៀរ…

រដ្ឋបាល​ទីក្រុង​ហុងកុង ​ដាក់​កំហិត​ឱ្យ​ពលរដ្ឋ​ខ្លួន ៧.៥​លាន​នាក់​ធ្វើតេស្តរ​កកូ​វីដ​១៩

រដ្ឋបាល​ទីក្រុង​ហុងកុង ​បានប្រកាស​ជា​កំហិត​ឱ្យ​ពលរដ្ឋ​ខ្លួន ៧.៥​លាន​នាក់ ត្រូវធ្វើ​តេស្តរ​កកូ​វីដ​១៩ ខណៈដែល​ពេលនេះ​ទីក្រុង​មួយ​នេះ ​មាន​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង មានការ​កើនឡើង​ខ្លាំង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​នៅ​ថ្ងៃទី​២២ កុម្ភៈ​នេះ​។​ ​លោកស្រី ខា​រី ឡាំ នាយក​ប្រតិបត្តិ​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ហុងកុង…

វិបត្តិ​អ៊ុយ​ក្រែ​ន​ ៖ រុស្ស៊ី​បញ្ជា​ឱ្យ​ទាហាន​ខ្លួន​ចូលទៅក្នុង​តំបន់​ចំនួន​ពីរ​ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជា​កងទ័ព​រប​ស់​ខ្លួន​ឱ្យចូល​ទៅក្នុង​តំបន់​ចំនួន​ពីរ​ដែល​កាន់កាប់​ដោយ​ក្រុម​ពួក​ឧទ្ទាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បន្ទាប់ពី​រុស្ស៊ី​ទទួលស្គាល់ថា តំបន់​ទាំងពីរ​នោះ​គឺជា​រដ្ឋ​ឯករាជ្យ​។ ចំណែក​អាមេរិក​ចាត់ទុក​ទង្វើរ​បស់​រុស្ស៊ី​បែបនេះ គឺជា​លេស​ដើម្បី​បង្ក​សង្គ្រាម​តែប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី នៅ​ថ្ងៃទី​២២ កុម្ភៈ​នេះ​។​ ​លោក ពូ​ទីន បន្តថា កងទ័ព​រុស្ស៊ី​មិនទាន់​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​តំបន់​ទាំងពីរ​នោះ​នៅឡើយ​ទេ​។…