លោក វ៉ាង យី​ ៖ គ្មាន​ប្រទេស​ណា​សូម្បីតែ​ប្រទេស​មហាអំណាច អាច​ផ្លាស់ប្តូរ​បទដ្ឋាន​អន្តរជាតិ​តាមចិត្ត​ឯង​នោះទេ​

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​នៃ​មហា​យក្ស​ចិន បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ ថា គ្មាន​ប្រទេស​ណាមួយ សូម្បីតែ​ប្រទេស​មហាអំណាច​ខ្លួនឯង អាច​ផ្លាស់ប្តូរ​បទដ្ឋាន​អន្តរជាតិ តាមចិត្ត​ឯង​នោះទេ​។ ជាក់ស្តែង​ដូច​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​នាពេល​បច្ចុប្បន្ននេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងា​សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃទី​១៩ កុម្ភៈ​ម្សិលមិញ​នេះ​។​ ​ថ្លែង​ទៅកាន់​សន្និសីទ​សន្តិសុខ​តាមរយៈ​ប្រព័ន្ធ​វីដេអូ លោក វ៉ាង…

វិបត្តិ​អ៊ុយ​ក្រែ​ន​ ៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​ព្រមាន​ថា កា​រប​រា​ជ័យ​របស់លោក​ខាងលិច​រឿង​អ៊ុយ​ក្រែ​ន អាច​ជះ​ផល​អាក្រក់​ដល់​តៃវ៉ាន់​ផងដែរ​

នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រសិនបើ​ប្រទេស​លោកខាងលិច មិនបាន​បំពេញ​តាម​ការសន្យា​របស់ខ្លួន ក្នុងការ​គាំទ្រ​ឯករាជ្យ​ភាព​របស់​អ៊ុយ​ក្រែ​ន​នោះទេ​, លោក​ថា វា​នឹងមាន​ផលវិបាក​ដ៏​អាក្រក់​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​ក៏មាន​តៃវ៉ាន់​ផងដែរ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងា​សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃទី​១៩ កុម្ភៈ​ម្សិលមិញ​នេះ​។​ ​ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​អង់គ្លេស​បែបនេះ គឺធ្វើឡើង​ស្របពេល​ដែល​កងទ័ព​រុស្សី​បាន​បង្កើន​ចំនួន​កាន់តែច្រើនៗ​នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​។ ទន្ទឹមនឹង​គ្នា​នេះ…

ហុងកុង​ពន្យារ​ពេល ​ជ្រើសរើស​មេ​ដឹក​ថ្មី​របស់​ខ្លួន ដោយសារតែ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ កំពុង​ផ្ទុះឡើង​ខ្លាំង

ទីក្រុង​ហុងកុង​នៅ​ថ្ងៃទី​១៨ កុម្ភៈ​នេះ បានប្រកាស​ពី​កា​រ​ពន្យារពេល​ជ្រើសរើស​មេដឹកនាំ​ថ្មី​របស់​ទីក្រុង​មួយ​នេះ ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​មីនា​ខាងមុខនេះ ទៅ​ខែ​ឧសភា ឆ្នាំ​២០២២​វិញ ដោយសារតែ​ជំងឺ​កូ​វីដ​១៩ បាន​នឹង​កំពុង​ផ្ទុះឡើង​ខ្លាំង​នៅក្នុង​ទីក្រុង​មួយ​នេះ​ នាពេល​បច្ចុប្បន្ននេះ​។​ ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​ប្រទេស​ចិន​នេះ បច្ចុប្បន្ន​បាន​នឹង​កំពុងតែ​រងគ្រោះ​យ៉ាងខ្លាំង​ដោយសារតែ​កំណើន​នៃ​ការ​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ មានការ​កើនឡើង​ខ្ពស់​ដែលមាន​ករណី​ឆ្លង​រាប់ពាន់នាក់​ក្នុង​មួយថ្ងៃ​ដែល​ធ្វើឱ្យ​មន្ទីរពេទ្យ​មិនអាច​ទ្រទ្រង់​អ្នកជំងឺ​បាន​។​ ​មេដឹកនាំ​ទីក្រុង​ហុងកុង​លោកស្រី Carrie Lam បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា…

ក្រុម​តា​លី​បង់ បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដើម្បី​ស្វះស្វែង​ជួយ​ស្រោចស្រង់​ប្រទេស​របស់ខ្លួន

ដូ​ហា ប្រទេស​កាតា – កាលពី​ថ្ងៃ​ពុធ ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ គណៈប្រតិភូ​អា​ហ្វ​ហ្គា​នី​ស្ថាន ដឹកនាំ​ដោយ​រដ្ឋមន្ត្រីការបរទេស​ស្តីទី លោក Amir Khan Muttaqi បាន​បើក​កិច្ចពិភាក្សា​ថ្ងៃទី ២ ជាមួយ​អ្នកការទូត​មកពី​សហ​រដ្ឋ​អាមេរិក…

អ៊ុយក្រែន​មិនទាន់​ពិចារណា​បិទ​ជើងហោះហើរ​ចូល​ប្រទេស​ខ្លួន បើទោះបីជា​ភាព​តានតឹង​ជាមួយ​រុស្ស៊ី​នៅ​មិនទាន់​ធូរស្រាល​ក៏ដោយ

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បា​និយាយ​កាលពី​ថ្ងៃទី​១៣ កុម្ភៈ ម្សិលមិញ​នេះ​ថា រដ្ឋាភិបាល​ខ្លួន​នៅ​មិនទាន់​ពិចារណា​ក្នុង​ការបិទ​ជើង​ហោះចូល​ប្រទេស​ខ្លួន​នោះទេ បើទោះបី​ភាព​តានតឹង​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី នៅ​មិនទាន់បាន​ធូរស្រាល​ក៏ដោយចុះ ស្រប​ពេលដែល​អាមេរិក​ព្រមាន​ថា ទាហាន​រុស្ស៊ី​អាច​ឈ្លានពាន​ប្រទេស​អឺរ៉ុប​មួយ​នេះ​នៅពេលណា​ក៏បាន​។​ ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា យោធា​រុស្ស៊ី​ដែលមាន​ជាង​១០​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​នៅ​ជិត​អ៊ុយ​ក្រែ​ន ហើយ​អាច​ឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន​នៅពេលណា​ក៏បាន​។ តែ​យ៉ាងណាមិញ ទីក្រុង​មូ​ស្គូ​បាន​បដិសេធថា​មិនមាន​ផែនការ​បែបនេះ​ទេ ហើយ​ការលើកឡើង​បែបនេះ​ថា​ជា “​រឿង​ភ័យ​ស្លន់ស្លោ​”​។​…

ប្រធាន​អាស៊ាន ​៖​ ប្រទេស​ជា​សមាជិក​អាស៊ាន ​ជំរុញ​ឱ្យ​មីយ៉ាន់ម៉ា​ចាត់វិធានការ​ជាក់លាក់​អនុវត្ត​កិច្ចព្រមព្រៀង 5PC

កម្ពុជា​ ដែលជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីថ្លែងការណ៍​កម្រាស់​ពីរ​ទំព័រ លើកឡើងថា ប្រទេស​ជាស​មា​ជីក​អាស៊ាន​ជំ​រុញ​ឱ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ​ឱ្យ​ចាត់​សកម្មភាព​ជាក់លាក់​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​(5PC)​ដែល​បានសម្រេច​នៅក្នុង​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​កន្លងទៅនេះ​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ស្តីពី​ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២ កុម្ភៈ​នេះ​។​ ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​(5PC) រួមមាន​៖ រួមមាន ទី​១…