លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃមហាយក្សចិន បាននិយាយកាលពីថ្ងៃសៅរ៍ ថា គ្មានប្រទេសណាមួយ សូម្បីតែប្រទេសមហាអំណាចខ្លួនឯង អាចផ្លាស់ប្តូរបទដ្ឋានអន្តរជាតិ តាមចិត្តឯងនោះទេ។ ជាក់ស្តែងដូចវិបត្តិនៅអ៊ុយក្រែននាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងាសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី១៩ កុម្ភៈម្សិលមិញនេះ។
ថ្លែងទៅកាន់សន្និសីទសន្តិសុខតាមរយៈប្រព័ន្ធវីដេអូ លោក វ៉ាង យី បានគូសបញ្ជាក់ថា មហាអំណាចមួយចំនួនកំពុងធ្វើឱ្យមានស្មារតីនៃសង្គ្រាមត្រជាក់រស់ឡើងវិញ និងធ្វើឱ្យមានការប្រឈមមុខដាក់គ្នារវាងប្លុកនានា។
សម្រាប់លោក វ៉ាង យី គ្មានប្រទេសណាមួយត្រូវឈ្លក់វង្វេងនឹងការវិលត្រលប់ក្រោយនៃប្រវត្តិសាស្ត្រ និងការបង្កើតឡើងវិញនូវកំហុសអតីតកាលនៃការបង្កើតសម្ព័ន្ធភាពជាគូប្រជែងនោះទេ៕