Breaking News៖ ពូទីន ប្រកាសប្រតិបត្តិការយោធា នៅ Donbas

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៤ កុម្ភៈនេះ បានប្រកាសអំពីប្រតិបត្តិការយោធានៅក្នុងតំបន់ Donbas របស់អ៊ុយក្រែន។ ការប្រកាសនេះបន្ទាប់ពីរុស្ស៊ីបានបញ្ជូនទាហាន២០ម៉ឺននាក់ និងរថយន្តប្រយុទ្ធជាច្រើនគ្រឿងទៅដាក់នៅព្រំដែនជាប់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ីនៅថ្ងៃនេះ។

ប្រភពដដែល បានបន្តថា លោក ពូទីន បានប្រកាសនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងអង្វរលោកឲ្យបញ្ឈប់។

ជាមួយគ្នានេះ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកពូទីនបានជំរុញឱ្យទាហានអ៊ុយក្រែននៅក្នុងតំបន់ប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែនដាក់អាវុធ ហើយត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។

លោក បានព្រមានអ៊ុយក្រែន ថា អ៊ុយក្រែននឹងត្រូវបានស្តីបន្ទោសចំពោះការបង្ហូរឈាមណាមួយ៕