មូស្កូ៖ មេដឹកនាំមហាយក្សចិន លោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបពិភាក្សាគ្នាពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន ហើយនិងបញ្ហាមួយចំនួនផ្សេងទៀតពាក់ព័ន្ធនិងបញ្ហាតំបន់និងអន្តរជាតិ។ មេដឹកនាំប្រទេសទាំងពីរនឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូលមួយដែលរៀបចំឡើងនៅក្នុងប្រទេសអ៊ូសបេគីស្ថាននាចុងសប្តាហ៍នេះ។ នេះបើតាមការលើកឡើងរបស់វិមានក្រឹមឡាំង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ី នៅថ្ងៃទី១៤…
Category: ព័ត៌មានអន្តរជាតិ
លោក Zelensky ប្រកាសថា កងទ័ពខ្លួនដណ្តើមបានការកាន់កាប់ផ្ទៃដីជាង៦ពាន់គីឡូម៉ែត្រ ការ៉េពីការគ្រប់គ្រងរបស់រុស្ស៊ីវិញក្នុងខែកញ្ញានេះ
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា កងទ័ពអ៊ុយក្រែន បានដណ្តើមការកាន់កាប់ផ្ទៃដីជាង៦ពាន់ម៉ែត្រការ៉េនៅភាគខាងកើត និងភាគខាងត្បូងពីការគ្រប់គ្រងរបស់ទាហានរុស្ស៊ីដែលបានចូលឈ្លានពានទឹកដីអ៊ុយក្រែនក្នុងខែកញ្ញា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ី នៅថ្ងៃទី១៣ កញ្ញានេះ។ បើតាមប្រភពដដែល សម្រាប់ភាគីរុស្ស៊ីឯណោះវិញ ក៏ទទួលស្គាល់ការបាត់បង់ទីក្រុងសំខាន់ៗនៅក្នុងតំបន់…
លោក ត្រាំ ថា ជម្លោះរវាងរុស្ស៊ីនៅអ៊ុយក្រែន នឹងមិនកើតឡើងឡើយ ក្រោមអាណត្តិប្រធានាធិបតីរបស់គាត់
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ជម្លោះរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងមិនកើតឡើងឡើយ ក្រោមអាណត្តិប្រធានាធិបតីរបស់លោក ហើយជាមួយគ្នានេះលោកថែមទាំងសើចចំអកឱ្យប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ ប៉ៃឌិន និងសម្ពន្ធមិត្ត ណាតូ បានធ្វើទង្វើល្ងង់ បើប្រៀបធៀបនឹងភាពឆ្លាតរបស់ប្រធានាធិបតីរុស្ស៊ី លោក…
ប្រជាជនរុស្ស៊ី កាន់តែច្រើនចេញមុខតវ៉ាចំពោះការឈ្លានពានរបស់រដ្ឋាភិបាលខ្លួនលើប្រទេសអ៊ុយក្រែន
ប្រជាជនរុស្ស៊ីកាន់តែច្រើនឡើង បាននាំគ្នាចេញតវ៉ាប្រឆាំងនឹងវត្តមានទាហានរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែន បើទោះបីជាពួកគេទទួលរងនូវកាតរឹតត្បិត និងការចាប់ខ្លួនពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាលពួកគេយ៉ាងណាក៏ដោយចុះ។ ពួកគេកាន់តែច្រើនឡើងកាលពីថ្ងៃសៅរ៍បាននិយាយប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ខណៈដែលទាហានរុស្ស៊ីកំពុងបិទនៅរដ្ឋធានីអ៊ុយក្រែន។ ការតវ៉ាពីសំណាក់ប្រជាជនរុស្ស៊ីតាមដងផ្លូវទោះបីជាតូចក៏ដោយ បានបន្តឡើងវិញនៅក្នុងរដ្ឋធានីមូស្គូ និងទីក្រុងផ្សេងទៀតរបស់រុស្ស៊ីសម្រាប់រយៈពេលបីថ្ងៃជាប់គ្នានេះ។ ក្រុមអ្នកតវ៉ាបានដើរតាមដងផ្លូវ បើទោះបីជាមានការចាប់ឃុំខ្លួនលក្ខណៈទ្រង់ទ្រាយធំកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្តាហ៍នេះ។ ក្រុមសិទ្ធិមនុស្សដែលតាមដានការចាប់ខ្លួនផ្នែកនយោបាយ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស…
ពលរដ្ឋអ៊ុយក្រែនយ៉ាងហោចណាស់១៥ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ប៉ូឡូញ និងប្រទេសជិតខាងខ្លួន
ប្រជាពលរដ្ឋអ៊ុយក្រែនយ៉ាងហោចណាស់១៥ម៉ឺននាក់កាលពីថ្ងៃសៅរ៍ ទី២៦ កុម្ភៈ ម្សិលមិញនេះ ដោយខ្លះយូរវ៉ាលី និងដឹកដៃកូនៗរបស់ពួកគេ បានរត់ភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញ និងប្រទេសជិតខាងរបស់ខ្លួន ដើម្បីគេចផុតពីការវាយប្រហារដ៏ខ្លាំងក្លាពីសំណាក់ទាហានរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ បើតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)បានឱ្យដឹងថា ជនភៀសខ្លួនអ៊ុយក្រែនទាំងនេះអ្នកខ្លះបានធ្វើដំណើរដោយថ្នល់ជើងច្រើនគីឡូដីទាំងពាក់កណ្តាលអធ្រាត្រ ហើយខ្លះទៀតធ្វើដំណើរតាមរថយន្ត ឡានក្រុង ជាឈរឆ្ពោះទៅកាន់ប្រទេសជិតខាងខ្លួនដើម្បីជៀសផុតពីការវាយប្រហាររបស់ទាហានរុស្ស៊ី។ សេចក្តីរាយការណ៍ដដែលបានបន្តថា…
អ៊ុយក្រែន ៖ រដ្ឋមន្រ្តីការបរទេសអាស៊ានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងធ្វើការចរចាគ្នាដោយសន្តិវិធី
រដ្ឋមន្រ្តីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ដោយអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងធ្វើការចរចារគ្នាដោយសន្តិវិធី ស្របពេលទាហានរុស្ស៊ីកំពុងវាយលុកយ៉ាងខ្លាំងក្លាដើម្បីដណ្តើមកាន់កាប់រដ្ឋធានីគៀវ របស់អ៊ុយក្រែន ហើយទាហានអ៊ុយក្រែននៅតែប្រឹងតស៊ូតបតដោយមិនព្រមចុះចាញ់នោះ។ ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសអាស៊ានចុះខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍នៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ…
សង្គ្រាមអ៊ុយក្រែន ៖ បារាំងនៅពេលនេះ បានបញ្ជូនសព្វាវុធ និងបរិក្ខារសឹកនានាទៅកាន់អ៊ុយក្រែនហើយ
យោងតាមរយៈTwitter របស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់នៅថ្ងៃសៅរ៍ ទី២៦ កុម្ភៈនេះថា បារាំង បានកំពុងបញ្ជូនសព្វាវុធ និងបរិក្ខារសឹកជាច្រើនមកកាន់ប្រទេសអ៊ុយក្រែន។ លោក ថា ជាមួយគ្នានេះដែរ បណ្តាប្រទេសលោកខាងលិចមួយចំនួន ក៏បានផ្តល់ជំនួយដល់រដ្ឋាភិបាលអ៊ុយក្រែន…
រុស្ស៊ីបន្តការព្រមានហ្វាំងឡង់ និងស៊ុយអែត រឿងចូលជាសមាជិកអង្គការណាតូ ស្របពេលដែលកំពុងចូលឈ្លានពាននៅអ៊ុយក្រែន
រដ្ឋាភិបាលទីក្រុងមូស្គូ របស់លោកប្រធានាធិបតី ពូទីន បានចេញមុខព្រមានប្រទេសហ្វាំងឡង់ និងស៊ុយអែត ថានឹងជួបនូវបញ្ហាប្រឈមនយោបាយ និងយោធាធ្ងន់ធ្ងរ នៅពេលដែលប្រទេសទាំងពីរនេះចូលជាមាជិករបស់អង្គការ ណាតូ។ ការព្រមាននេះគឺធ្វើឡើងខណៈដែលរុស្ស៊ីបានកំពុងវាយលុកចូលអ៊ុយក្រែន បើទោះបីជាប្រទេសខ្លួនកំពុងទទួលរងទណ្ឌកម្មពីសំណាក់បណ្តាប្រទេសនៅអឺរ៉ុបយ៉ាងណាក៏ដោយចុះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន FOX NEWS នៅថ្ងៃទី២៥ កុម្ភៈម្សិលមិញនេះ…
សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបបង្កើនការដាក់ទណ្ឌកម្មផ្ទាល់លើលោក ពូទីន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី
នៅទីបំផុតទៅសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប កាលពីថ្ងៃសុក្រ ទី២៥ កុម្ភៈម្សិលមិញនេះ បានបង្កើនការដាក់ទណ្ឌកម្មលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបន្ថែមវិធានការកំណត់គោលដៅដោយផ្ទាល់ទៅលើប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសរបស់គាត់ ខណៈដែលកងកម្លាំងរុស្ស៊ីបានចូលកាន់តែជិតនៅរដ្ឋធានីអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២៥ កុម្ភៈ ម្សិលមិញនេះ។…
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ៖ ការចរចារនឹងកើតមាននៅពេលដែលទាហានអ៊ុយក្រែនទម្លាក់អាវុធចុះ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានលើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងបើកកិច្ចចរចាជាមួយអ៊ុយក្រែនគ្រប់ពេលវេលាដរាបណាទាហានអ៊ុយក្រែនខ្លួនឯងទម្លាក់អាវុធចុះ។ ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបែបនេះ គឺធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់មេដឹកនាំអ៊ុយក្រែន លោក លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលចង់ឱ្យរុស្ស៊ីវិលមកតុចរចាវិញដើម្បីបញ្ចៀសការស្លាប់ប្រជាពលរដ្ឋ។…