អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ​៖ យន្តការ​រៀបចំ​ដេញថ្លៃ​ជ្រូក​រ​ស់មក​ផ្គត់ផ្គង់​កម្ពុជា គឺ​ពិបាក​យក​មកអនុវត្ត

អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម បាន​ហៅ​ការរៀបចំ​ដេញថ្លៃ​ជ្រូក​របស់​មក​ផ្គត់ផ្គង់​កម្ពុជា ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​សេដ្ឋកិច្ច​នោះ គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​ពិបាក​នឹង​អនុវត្ត បើទោះបីជា​យន្តការ​មួយ​នេះ​នឹង​ត្រូវ​យកមកអនុវត្ត​ក្នុងករណី​ ដែល​មាន​ការខ្វះ​ជ្រូក​ក៏ដោយចុះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​។​ ការលើកឡើង​នេះ គឺធ្វើឡើង​បន្ទាប់ពី​ក្រសួង​សេដ្ឋកិច្ចកម្ពុជា​កាលពី​ម្សិលមិញ​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ចំនួន​ពីរ​ទំព័រ បំភ្លឺ​ជុំវិញ​ការរៀបចំ​យន្តការ​ដេញថ្លៃ​នាំចូល​ជ្រូក​រស់​ផ្គត់ផ្គង់​មក​កម្ពុជា​។…

លោក ឌួង ងៀប ធ្វើលិខិត​សុំទោស​ និង​ថា ​អ្វីដែល​លោក​ធ្វើ​កន្លងទៅនេះ ​គឺ​ដោយសារ​បញ្ហា​ស្មារតី​និង​រង​សម្ពាធ​គ្រួសារ​ធ្ងន់ធ្ងរ​

តាមរយៈ​លិខិត​សុំទោស​ជា​សាធារណៈ​ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២​ម្សិលមិញ​នេះ លោក ឌួង ងៀប បានធ្វើការ​សុំទោស​ជា​សាធារណៈ​ជាពិសេស​ចំពោះ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចំពោះ​ទង្វើ​របស់លោក​ថ្មីៗ​នេះ ដែល ចោទប្រកាន់​ចំពោះ​ចំណាត់ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សំណុំរឿង​លោក​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​លុយ​ជនជាតិ​តៃវ៉ាន់​ថា មាន​ភាពមិនប្រក្រតី​និងមាន​ការប្រព្រឹត្ត​អំពើពុករលួយ​។ លោក ថា ទង្វើ​របស់លោក​នាពេល​កន្លងទៅនេះ​កើតចេញពី​បញ្ហា​ស្មារតី​ដោយសារ​រង​សម្ពាធ​គ្រួសារ​ធ្ងន់ធ្ងរ​។​ ​លោក ឌួង ងៀប…

សម្តេច ហ៊ុន សែន ​៖ “​សម្រាប់​ខ្ញុំ សន្តិភាព​មានតម្លៃ​ជាង​អ្វីៗ​ទាំងអស់​”

ថ្លែង​ក្នុង​កម្មវិធី​ទទួល​ពានរង្វាន់​សន្តិភាព​ស៊ុន​ហាក់ ឆ្នាំ​២០២២ នាទី​ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ នៅ​ថ្ងៃទី​១២ កុម្ភៈ​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា សន្តិភាព​មានតម្លៃ​ជាង​អ្វីៗ​ទាំងអស់ ហើយ​អ្នក​ដែលមាន​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ប្រហែល​មិនឱ្យ​តម្លៃ​លើ​សន្តិភាព​នោះទេ។ សម្រាប់​សម្តេច សន្តិភាព​គឺជា​អ្វីដែល​ស្រស់ស្អាត​បំផុត ហើយ​សន្តិភាព​ផ្តល់នូវ​ក្តីសង្ឃឹម…

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ៖ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​កាណាដា មានការ​កើនឡើង​គួរឱ្យកត់សម្គាល់

ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោកស្រី​បណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ​មានការ​កើន​ឡើង​គួរឱ្យកត់​សម្គាល់ ដែល​ក្នុង​នោះ…

លោក ហង់​ជួន ណា​រ៉ុ​ន​ ៖ យុវជន​មួយ​ចំនួន​តូច ​បាន​ប្រព្រឹត្ត​សកម្មភាព​ភ្លើតភ្លើន​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់

រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់​ជួន ណា​រ៉ុង បាន​លើកឡើងថា យុវជន​មួយចំនួន​តូច​ បាន​ប្រព្រឹត្ត​សកម្មភាព​ភ្លើតភ្លើន​ភ្លេច​ការសិក្សា បាត់បង់​សេចក្តី​ថ្លៃថ្នូរ​បុគ្គល​ និង​ក្រុមគ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិខ្មែរ ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​។ នេះ​បើ​យោង​លិខិត​ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ របស់​ក្រសួង​អប់រំ​។​…

ក្រសួង​សេដ្ឋកិច្ច​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បំភ្លឺ​ជុំវិញ​ការរៀបចំ​យន្តការ​ដេញថ្លៃ​នាំចូល​ជ្រូក​រស់​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា

ក្រសួង​សេដ្ឋកិច្ច​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចំនួន​ពីរ​ទំព័រ ក្នុង​គោលដៅ​ធានា​ឱ្យ​មាន​ការ​យល់ដឹង​ច្បាស់លាស់ និង​ជៀសវាង​ការភាន់ច្រឡំ​អំពី​គោលបំណង​គំនិត​ផ្តួចផ្តើម​រៀបចំ​យន្តការ​ដេញថ្លៃ​នាំចូល​ជ្រូក​រស់​ផ្គត់ផ្គង់​មក​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​។​ ​សម្រាប់​ក្រសួង​សេដ្ឋកិច្ច, យន្តការ​ដេញថ្លៃ​នាំចូល​ជ្រូក​រស់​ផ្គត់ផ្គង់​មក​កម្ពុជា ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ការពារ​ទាំង​អ្នក​ចិញ្ចឹម និង​អ្នកប្រើប្រាស់​។ ក្រសួង​បញ្ជាក់ថា យន្ត​ការ​មួយ​នេះ ​នឹងត្រូវ​យកមកអនុវត្ត ក្នុងករណី​ដែល​មាន​ការ​ខ្វះ​ជ្រូក​តែប៉ុណ្ណោះ​។ ​ក្រសួង…

ក្រសួងវប្បធម៌ ៖ ទិវានៃក្តីស្រលាញ់ កំពុងជ្រៀតចូលក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន

ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួននិយមហៅថា ទិវានៃក្តីស្រលាញ់ បាននឹងកំពុងជ្រៀតចូលក្នុងសង្គមជាតិជាពិសេសក្នុងស្រទាប់យុវជន។ នេះបើតាមសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ក្រសួង លើកឡើងថា ទិវានៃក្តីស្រលាញ់នេះ បានធ្វើឱ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភាពភ័ន្តច្រឡំនាំឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិរបស់កម្ពុជាទៀតផង។ ត្រង់ចំណុចនេះ…

សម្តេច ហ៊ុន សែន លើកយក​បញ្ហា​វិនិយោគ ទំនាក់ទំនង​ការទូត ពាណិជ្ជកម្ម ជជែក​ជាមួយ​ប្រធានាធីប​តី​កូរ៉េ​

ក្នុងជំនួប​ជាមួយ​លោក មូ​ន ចេ​-​អ៊ី​ន ប្រធានាធិបតី​កូរ៉េ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកយក​បញ្ហា​វិនិយោគ ទំនាក់ទំនង​ការទូត ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា​-​កូរ៉េ ដើម្បី​លើក​យកមក​ជជែក​ពិភាក្សា​ជាមួយ​ភាគី​កូរ៉េ​។​ ​យោងតាម​ផេ​ក​ផ្លូវការ​របស់​សម្តេច ​ដែល​បាន​បង្ហោះ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ…

ប្រធានាធិបតី​កូរ៉េ ​៖ កម្ពុជា​គឺជា​ប្រទេស​ទី​១ ដែល​កូរ៉េ​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​

ក្នុងជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក មូ​ន ចេ​-​អ៊ី​ន ប្រធានាធិបតី​កូរ៉េ បាន​លើកឡើងថា កម្ពុជា​គឺជា​ប្រទេស​ទី​១ ដែល​កូរ៉េ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​។ លោក​បាន​សង្កត់ធ្ងន់ថា កម្ពុជា​គឺជា​ប្រទេស​ ដែលមាន​អាទិភាព​សម្រាប់​កូរ៉េ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការចុះ​កិច្ចព្រមព្រៀង​នេះ​។ នេះ​បើ​យោងតាម​​ផេ​ក​ផ្លូវការ​របស់​សម្តេច…

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​៖ វីរុស​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង កំពុង​ចរាចរ​ឆ្លង​យ៉ាង​លឿន​នៅ​ក្នុង​សហគមន៍

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​លើកឡើងថា បច្ចុប្បន្ន​វីរុស​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង បាន​នឹង​កំពុង​ចរាចរ​ឆ្លង​យ៉ាង​លឿន​នៅក្នុង​សហគមន៍​ហើយ​។ ត្រង់ចំណុច​នេះ​ លោកស្រី​វេជ្ជបណ្ឌិត​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល និង​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​៣ និង​ដូ​ស​ជំរុញ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១០…