ប្រជាពលរដ្ឋខ្មែរភាគច្រើនស្គាល់តែពាក្យថា កម្មសិទ្ធិ រីឯពាក្យអវិភាគដែលភ្ជាប់នឹងពាក្យកម្មសិទ្ធិ ភាគច្រើនពួកគាត់ពុំបានយល់ន័យនៃពាក្យនោះទេ លើកលែងតែអ្នកដែលបានសិក្សាផ្នែកច្បាប់ ឬធ្វើការងារក្នុងវិស័យច្បាប់ទើបឧស្សាហ៍ជួប និងយល់ខ្លឹមសារនៃពាក្យនេះ។ ដើម្បីដឹងច្បាស់អំពី កម្មសិទ្ធិអវិភាគ សារព័ត៌មានខ្មែរឈានមុខ សូមធ្វើការបង្ហាញដូចតទៅនេះ ៖ កម្មសិទ្ធិអវិភាគ គឺ ជាស្ថានភាពដែលបុគ្គលច្រើននាក់ មានកម្មសិទ្ធិស្របទៅតាមភាគចំណែករបស់ខ្លួន…
Author: Khmer CM
អ៊ុយក្រែនមិនទាន់ពិចារណាបិទជើងហោះហើរចូលប្រទេសខ្លួន បើទោះបីជាភាពតានតឹងជាមួយរុស្ស៊ីនៅមិនទាន់ធូរស្រាលក៏ដោយ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ុយក្រែនបានិយាយកាលពីថ្ងៃទី១៣ កុម្ភៈ ម្សិលមិញនេះថា រដ្ឋាភិបាលខ្លួននៅមិនទាន់ពិចារណាក្នុងការបិទជើងហោះចូលប្រទេសខ្លួននោះទេ បើទោះបីភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី នៅមិនទាន់បានធូរស្រាលក៏ដោយចុះ ស្របពេលដែលអាមេរិកព្រមានថា ទាហានរុស្ស៊ីអាចឈ្លានពានប្រទេសអឺរ៉ុបមួយនេះនៅពេលណាក៏បាន។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា យោធារុស្ស៊ីដែលមានជាង១០ម៉ឺននាក់បានប្រមូលផ្តុំនៅជិតអ៊ុយក្រែន ហើយអាចឈ្លានពានចូលអ៊ុយក្រែននៅពេលណាក៏បាន។ តែយ៉ាងណាមិញ ទីក្រុងមូស្គូបានបដិសេធថាមិនមានផែនការបែបនេះទេ ហើយការលើកឡើងបែបនេះថាជា “រឿងភ័យស្លន់ស្លោ”។…
សំណុំរឿងលោក ឌួង ងៀប ៖ តុលាការសម្រេចធ្វើការឃុំខ្លួនលោក ឌួង ងៀប ដាក់ពន្ធនាគារជាបណ្តោះអាសន្ននៅថ្ងៃនេះ
លោក ឌួង ងៀប អគ្គលេខាធិការរងនៃក្រសួងមហាផ្ទៃ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោកដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពោលគឺរយៈពេលពីរថ្ងៃបន្ទាប់ពីលោកបានធ្វើលិខិតសុំទោសជាសាធារណៈជុំវិញសកម្មភាពរបស់លោក ដែលបានបង្ហោះវីដេអូ និងផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅពីមុខពន្ធនាគារ ដោយធ្វើការរិះគន់យ៉ាងចាស់ដៃជុំវិញភាពមិនប្រក្រតីក្នុងដំណើរការនីតិវិធីសំណុំរឿងលោកនៅតុលាការ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ…
ប្រវត្តិកំណើតទិវានៃក្តីស្រឡាញ់ (Valentine’s Day)
St. Valentine ថ្ងៃទី១៤ ខែកុម្ភៈ គឺជាថ្ងៃមួយ ដែលយុវវ័យនៅជុំវិញពិភពលោក ក៏ដូចជាយុវវ័យកម្ពុជា តែងចាត់ទុកថាជាថ្ងៃពិសេស ដើម្បីបង្ហាញពីក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមក តាមរយៈការជូនអំណោយដូចជា ផ្កាកូលាបស្រស់ ឬផ្កាសប្ប-និម្មិត ឬជញ្ជៀនពេជ្រសុំរៀបការ ឬអំណោយផ្សេងៗទៀតជាដើម។ ជួនកាលពួកគេឈានដល់ប្រព្រឹត្តនូវទង្វើកន្លងប្រពៃណីផងក៏មាន ដោយសារតែផ្កាកូលាបមួយទង…
Continue Readingតើមានមូលហេតុអ្វីខ្លះដែលនាំឲ្យបណ្តឹងអាជ្ញារលត់?
កាលណាបណ្តឹងអាជ្ញាត្រូវផុតរលត់ហើយ ការចោទប្រកាន់ខាងបទព្រហ្មទណ្ឌមិនអាចចាប់ផ្តើមបានទៀតទេ ឬ ត្រូវតែបញ្ឈប់។ តើមានមូលហេតុអ្វីខ្លះដែលនាំឲ្យបណ្តឹងអាជ្ញារលត់? យោងតាមមាត្រា៧នៃក្រមនីតិវិធីព្រហ្មទណ្ឌ បណ្តឹងអាជ្ញាត្រូវផុតរលត់ដោយមូលហេតុ ដូចខាងក្រោម៖ ១.មរណភាពនៃជនល្មើស : កាលណាជនសង្ស័យ ជនត្រូវចោទ ជនជាប់ចោទ ពិរុទ្ធជន ឬ ជនល្មើស…
លោក ឃួង ស្រេង ហាមមិនឱ្យមានការជួបជុំប្រមូលផ្តុំគ្នាក្នុងថ្ងៃទិវានៃក្តីស្រលាញ់១៤កុម្ភៈស្អែកនេះ
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់ចេញវិធានការហាមមិនឱ្យការជួបជុំប្រមូលផ្តុំគ្នាពីសំណាក់សិស្ស-និស្សិត និងយុវជន-យុវនារីតាមគ្រប់រូបភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន និងទីតាំងសាធារណៈនានាក្នុងរាជធានីភ្នំពេញ ដែលបង្កឱ្យមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុង។ នេះបើយោងសេចក្តីណែនាំចុះថ្ងៃទី១៣ កុម្ភៈនេះ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ។ បន្ថែមពីលើការហាមឃាត់ការជួបប្រមូលផ្តុំគ្នានេះ លោក…
លោក ហ៊ុន ម៉ានី ៖ “កម្ពុជា មិនដែលបំផ្លាញប្រទេសណាមួយឡើយ ទោះខ្លួនស្ថិតក្នុងសភាពជាជនរងគ្រោះ”
លោក ហ៊ុន ម៉ានី បុត្រាសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអ្នកតំណាងរាស្ត្រ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកនៅថ្ងៃទី១៣ កុម្ភៈនេះ ថា កម្ពុជាមិនដែលបំផ្លាញប្រទេសណាមួយឡើយ។ ទោះខ្លួនស្ថិតក្នុងសភាពជាជនរងគ្រោះ។ លោកថា កម្ពុជាបានបន្តចូលរួមចំណែកជាវិជ្ជមានជាមួយប្រទេសជាមិត្ត និងពិភពលោកក្នុងកិច្ចការកសាងសន្តិភាព…
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ អ្នកនយោបាយមួយចំនួននៅតែបន្តចង់បំផ្លាញសន្តិភាពនិងចិញ្ចឹមចិត្តចង់ផ្តួលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន
ពីខេត្តតាកែវ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជaការកងទ័ពជើងគោក បានលើកឡើងថា អ្នកនយោបាយមួយចំនួន នៅតែបន្តចង់មកបំផ្លាញសន្តិភាព និងចិញ្ចឹមចិត្តចង់ផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់នេះ។ លោក ថាជាពិសេសនៅតែបន្តឱ្យបរទេសដាក់ទណ្ឌកម្មមកលើប្រជាជន និងប្រទេសកម្ពុជាដដែល។ នេះបើយោងតាមការបង្ហោះនៅលើនាយកដ្ឋានព័ត៌មានក្រសួងការពារជាតិកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។…
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមានថា ការចម្លងវីរុសអូមីក្រុង អាចទៅហួសបន្ទាត់ក្រហម នឹងធ្វើឱ្យបាត់បង់ជីវិតបាន
ស្របពេលដែលសន្ទុះនៃការឆ្លងវីរុសអូមីក្រុងបានកើនឡើងជាខ្លាំងជារួមនៅលើពិភពលោក និងដោយឡែកនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានព្រមានថា សន្ទុះនៃការចម្លងវីរុសអូមីក្រុងនាពេលបច្ចុប្បន្ននេះ អាចទៅហួសបន្ទាត់ក្រហម នឹងធ្វើឱ្យបានបាត់បង់ជីវិតបានប្រសិនបើគ្មានវិធានការការពារឱ្យបានម៉ត់ចត់ និងមានប្រសិទ្ធភាពនោះទេ។ នេះបើយោងតាមលិខិតចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះរបស់ក្រសួងសុខាភិបាល។ បើតាមលោករដ្ឋមន្ត្រី វីរុសអូមីក្រុងនេះ បានគ្រប់ដណ្តប់លើវីរុសអាល់ហ្វា…
លោក កើត រិទ្ធ គោរពអបអរសាទរក្នុងឱកាសសម្តេច ហ៊ុន សែន ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ នៅថ្ងៃទី១២ កុម្ភៈនេះ
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២ បានសម្តែងនូវការគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ ពីមូលនិធិសន្តិភាពស៊ុនហាក់…