យោងតាមរយៈTwitter របស់លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់នៅថ្ងៃសៅរ៍ ទី២៦ កុម្ភៈនេះថា បារាំង បានកំពុងបញ្ជូនសព្វាវុធ និងបរិក្ខារសឹកជាច្រើនមកកាន់ប្រទេសអ៊ុយក្រែន។ លោក ថា ជាមួយគ្នានេះដែរ បណ្តាប្រទេសលោកខាងលិចមួយចំនួន ក៏បានផ្តល់ជំនួយដល់រដ្ឋាភិបាលអ៊ុយក្រែន…
Author: Khmer CM
អ្នកនាំពាក្យក្រសួងការបរទេស ៖ មានពលរដ្ឋកម្ពុជា២៣នាក់ កំពុងរស់នៅលើទឹកដីអ៊ុយក្រែន
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា មានអតីតនិស្សិតខ្មែរដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សទី៨០ និងដើមទស្សវត្សទី៩០ ចំនួន ២៣នាក់ ដែលកំពុងរស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី២៦…
កូវីដ១៩ ៖ មនុស្ស៥នាក់ស្លាប់ និង៤៧០នាក់ផ្សេងទៀតឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង
ក្រសួងសុខាភិបាលកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសថា ពលរដ្ឋកម្ពុជាចំនួន០៥នាក់បានស្លាប់ និង៤៧០នាក់ផ្សេងទៀតបានឆ្លងកូវីដ១៩ ដែលជាប្រភេទអូមីក្រុងទាំងអស់។ បើតាមក្រសួង អ្នកស្លាប់ទាំង០៥នាក់នេះ គឺ០៤នាក់មិនបានចាក់វ៉ាក់សាំងការពារកូវីដ១៩នោះទេ៕
រុស្ស៊ីបន្តការព្រមានហ្វាំងឡង់ និងស៊ុយអែត រឿងចូលជាសមាជិកអង្គការណាតូ ស្របពេលដែលកំពុងចូលឈ្លានពាននៅអ៊ុយក្រែន
រដ្ឋាភិបាលទីក្រុងមូស្គូ របស់លោកប្រធានាធិបតី ពូទីន បានចេញមុខព្រមានប្រទេសហ្វាំងឡង់ និងស៊ុយអែត ថានឹងជួបនូវបញ្ហាប្រឈមនយោបាយ និងយោធាធ្ងន់ធ្ងរ នៅពេលដែលប្រទេសទាំងពីរនេះចូលជាមាជិករបស់អង្គការ ណាតូ។ ការព្រមាននេះគឺធ្វើឡើងខណៈដែលរុស្ស៊ីបានកំពុងវាយលុកចូលអ៊ុយក្រែន បើទោះបីជាប្រទេសខ្លួនកំពុងទទួលរងទណ្ឌកម្មពីសំណាក់បណ្តាប្រទេសនៅអឺរ៉ុបយ៉ាងណាក៏ដោយចុះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន FOX NEWS នៅថ្ងៃទី២៥ កុម្ភៈម្សិលមិញនេះ…
សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបបង្កើនការដាក់ទណ្ឌកម្មផ្ទាល់លើលោក ពូទីន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី
នៅទីបំផុតទៅសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប កាលពីថ្ងៃសុក្រ ទី២៥ កុម្ភៈម្សិលមិញនេះ បានបង្កើនការដាក់ទណ្ឌកម្មលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបន្ថែមវិធានការកំណត់គោលដៅដោយផ្ទាល់ទៅលើប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសរបស់គាត់ ខណៈដែលកងកម្លាំងរុស្ស៊ីបានចូលកាន់តែជិតនៅរដ្ឋធានីអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២៥ កុម្ភៈ ម្សិលមិញនេះ។…
ក្រសួងការបរទេស ៖ ព័ត៌មានបឋម គឺពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬនិស្សិតកំពុងសិក្សានៅអ៊ុយក្រែននោះទេ
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានឱ្យដឹងថា តាមការផ្តល់ព័ត៌មានរបស់សមាគមនិស្សិតកម្ពុជានៅរុស្សី គឺពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែនឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី២៥ កុម្ភៈនេះ។ ប្រភពដដែល បានស្រង់សម្តីលោក ជុំ សុន្ទរី…
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ៖ ការចរចារនឹងកើតមាននៅពេលដែលទាហានអ៊ុយក្រែនទម្លាក់អាវុធចុះ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានលើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងបើកកិច្ចចរចាជាមួយអ៊ុយក្រែនគ្រប់ពេលវេលាដរាបណាទាហានអ៊ុយក្រែនខ្លួនឯងទម្លាក់អាវុធចុះ។ ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបែបនេះ គឺធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់មេដឹកនាំអ៊ុយក្រែន លោក លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលចង់ឱ្យរុស្ស៊ីវិលមកតុចរចាវិញដើម្បីបញ្ចៀសការស្លាប់ប្រជាពលរដ្ឋ។…
សម្តេច ហ៊ុន សែន ប្រកាសថា សម្តេច បានប៉ះពាល់ផ្ទាល់អ្នកវិជ្ជមានកូវីដ១៩
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈផេកផ្លូវការរបស់សម្តេចបង្ហោះនៅយប់ថ្ងៃទី២៥ កុម្ភៈនេះ បានប្រកាសថា សម្តេច បានប៉ះពាល់ផ្ទាល់អ្នកវិជ្ជមានកូវីដ១៩។ សម្តេច ថា ដោយសារតែសម្តេចប៉ះពាល់បែបនេះ សម្តេច បានសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន។ សម្តេច បានបញ្ជាក់ថា…
មេដឹកនាំអ៊ុយក្រែន ៖ វាមិនយឺតពេលទេក្នុងការបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី ប្រសិនបើមេដឹកនាំអឺរ៉ុបធ្វើសកម្មភាពយ៉ាងឆាប់រហ័ស
លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា វាមិនយឺតពេលនោះទេក្នុងការបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី ប្រសិនបើមេដឹកនាំអឺរ៉ុបធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ហើយជាមួយគ្នានេះលោកអំពាវនាវឱ្យពលរដ្ឋទូទាំងអឺរ៉ុបតវ៉ា និងបង្ខំរដ្ឋាភិបាលរបស់ពួកគេឱ្យចាត់វិធានការកាន់តែម៉ឺងម៉ាត់លើរុស្ស៊ី។ លោក ហ្សេឡេនស្គី បាននិយាយថា “ខ្ញុំប្រាកដថា អ្នកទាំងអស់គ្នា គឺអឺរ៉ុបទាំងមូល បានឃើញវិនាសកម្មនេះ…
ពលរដ្ឋរុស្ស៊ីជាង១ពាន់នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីចេញមុខតវ៉ាប្រឆាំងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន
យ៉ាងហោចណាស់មនុស្សប្រមាណ ១,៧៤៥នាក់ ក្នុងក្រុងចំនួន៥៤ របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៤ កុម្ភៈម្សិលមិញនេះ ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេចេញមុខធ្វើការតវ៉ាចំពោះការលុកលុយរបស់ប្រទេសពួកគេទៅលើប្រទេសអ៊ុយក្រែនដែលបង្កឱ្យមានអ្នកស្លាប់និងអ្នករបួសជាច្រើនរយនាក់ ខណៈដែលការអំពាវនាវដ៏រំជួលចិត្តសម្រាប់ការតវ៉ាបានកើនឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅពេលដែលស៊ីរ៉ែនបានបំផ្ទុះនៅក្នុងទីក្រុងគៀវ រដ្ឋធានីអ៊ុយក្រែន ហើយការផ្ទុះដ៏ធំត្រូវបានគេឮនៅទីនោះ និងនៅក្នុងទីក្រុងផ្សេងទៀត ប្រជាជនរុស្ស៊ីបានចុះហត្ថលេខាលើលិខិតចំហ និងញត្តិតាមអ៊ីនធើណេត ទាមទារឱ្យវិមានក្រឹមឡាំងបញ្ឈប់ការវាយប្រហារ…