សម្តេច ហ៊ុន សែន ប្រកាស​ថា សម្តេច ​បាន​ប៉ះពាល់​ផ្ទាល់​អ្នក​វិជ្ជមាន​កូ​វីដ​១៩

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​ផេ​ក​ផ្លូវការ​របស់​សម្តេច​បង្ហោះ​នៅ​យប់​ថ្ងៃទី​២៥ កុម្ភៈ​នេះ បានប្រកាសថា សម្តេច​ បាន​ប៉ះពាល់​ផ្ទាល់​អ្នក​វិជ្ជមាន​កូ​វីដ​១៩​។ សម្តេច ថា ដោយសារតែ​សម្តេច​ប៉ះពាល់​បែបនេះ សម្តេច បានសម្រេច​ដាក់ខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​មួយរយ​:​ពេល​ខ្លី​សិន​។​

​សម្តេច បាន​បញ្ជាក់ថា “​ដើម្បី​ធានា​កុំឱ្យ​មានការ​ឆ្លង​បន្ត​ដែល​អាច​ចេញពី​ខ្លួន​ខ្ញុំ​ក្នុងពេល​កំពុង​មានការ​សង្ស័យ​ខ្ញុំ​សម្រេច​ដាក់ខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​មួយរយ​:​ពេល​ខ្លី​សិន​”​។​

​បើទោះបីជា​បែបនេះ​ក្តី សម្តេច បានប្រកាសថា សម្តេច​មិនទាន់​លុបចោល​កម្មវិធី​ដែល​បានរៀបចំ​ឡើង​នៅ​សម្រាប់​សប្តាហ៍​ក្រោយ​នៅឡើយ​ទេ​។ សម្តេច បាន​បញ្ជាក់ថា “​ខ្ញុំ​នឹង​បន្តធ្វើ​តេស្ត​ដើម្បី​បញ្ជាក់​ពី​លទ្ធផល​វិជ្ជមាន​ឬ​អវិជ្ជមាន​កូ​វីដ​.១៩ ដើម្បី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​រូបខ្ញុំ​ដែល​ខ្ញុំ​នឹង​ជូន​ព័ត៌មាន​តាម​ក្រោយ​”៕