កូវីដ១៩ ៖ ស្លាប់ម្នាក់ និង៣៦៨នាក់ផ្សេងទៀត ឆ្លងកូវីដ១៩ ដែលជាប្រភេទអូមីក្រុងទាំងអស់

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ថា កូវីដ១៩បានផ្តាច់អាយុជីវិតពលរដ្ឋកម្ពុជាចំនួនម្នាក់ និងមនុស្ស៣៦៨ផ្សេងទៀត បានឆ្លងដែលជាប្រភេទអូមីក្រុងទាំងអស់។ បើតាមក្រសួង អ្នកស្លាប់ម្នាក់នេះគឺមិនបានចាក់វ៉ាក់សាំងនោះទេ។ តួលេខសរុបនៃចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ កើនឡើងសរុបចំនួន ៣,០៣៣នាក់។ ដោយឡែកអ្នកឆ្លងសរុបចំនួន ១៣១,៣៧២នាក់ និងជាសះស្បើយសរុបចំនួន…

តើអ្វីទៅជាបទល្មើសជេរប្រមាថ?​ តើបណ្តឹងអាជ្ញាដើរដោយអង្គការអយ្យការ ឬជនរងគ្រោះ? ហើយមានទោសទណ្ឌបែបណាចំពោះជនល្មើស?

ដើម្បីជ្រាបច្បាស់ សារព័ត៌មានខ្មែរឈានមុខ សូមបកស្រាយដូចខាងក្រោម។ តើអ្វីទៅជា អំពើ “ជេរប្រមាថជាសាធារណៈ?” គ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ដែលគ្មានការទម្លាក់កំហុសទៅលើអំពើណាមួយ គឺជាការជេរប្រមាថ។ ការបញ្ចេញមតិ ការប្រើប្រាស់ពាក្យមិនសមរម្យ ពាក្យពេចន៍ ជេរប្រមាថ មើលងាយ…

តើ​អ្វី​ទៅ​ហៅថា វត្ថុ​? វត្ថុ​បែង​ចែកជា​ប៉ុន្មាន​ប្រភេទ​? វត្ថុ​មាន​សមាសភាគ​ដូចម្តេចខ្លះ​? អ្វី​ជា​ផល​កើតចេញពី​វត្ថុ ផល​នោះ​មាន​អ្វីខ្លះ​?

ដើម្បី​យល់ច្បាស់​អំពី​អត្ថន័យ​នៃ​វត្ថុ សិទ្ធិ​លើ​វ​ត្តុ (​សិទ្ធិ​ប្រត្យក្ស​) សូម​ធ្វើការ​បកស្រាយ និង​ពន្យល់​ផ្សារភ្ជាប់​ជាមួយនឹង​ឧទាហរណ៍ មាន​ខ្លឹមសារ​ជា​បន្តបន្ទាប់ ដូចខាងក្រោម ៖ ​តើ​អ្វី​ទៅ​ហៅថា វត្ថុ​? វត្ថុ​បែង​ចែកជា​ប៉ុន្មាន​ប្រភេទ​? ​វត្ថុ​ជា​ពាក្យ​មួយ​ដែល​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់​សម្រាប់​ហៅ​អ្វីមួយ ដែល​ភាគី​ច្រើន​គឺ សំដៅ​ទៅលើ​វត្ថុ​រឹង វត្ថុ​រាវ ឬ…

ពេល​អ្នកបើកបរ បើក​ល្មើសច្បាប់​ចរាចរណ៍ តើ​នគរបាល​ចរាចរណ៍ អាច​ពិន័យ​ដកហូត​យានជំនិះ​បាន​ដែរ​ឬទេ​?

តើ​ការ​ចេញ​ប័ណ្ណពិន័យ​ល្មើស​ចរាចរណ៍​ដោយ​នគរបាល​ចរាចរណ៍ ឬ​ភ្នាក់ងារនគរបាល​ចរាច​រណ៍ អ្នកទទួល​ប័ណ្ណពិន័យ​នោះ ​ត្រូវតែ​បង់ ដោយ​ខានមិនបាន​ឬទេ​? ជាធម្មតា ការ​ចរាចរណ៍​លើ​ដងផ្លូវ ដែលមាន​សភាព​ណែន​តាន់តាប់​បែបនេះ តែងតែ​មានការ​ល្មើស​តិច ឬ​ច្រើន​ទៅតាម​ចំនួន​អ្នកធ្វើ​ចរាចរណ៍​ដោយ​ចៀស​មិន​រួច សូម្បីតែ​នៅ​ប្រទេស​ជឿនលឿន​ដែលមាន​ច្បាប់​ចរាចរណ៍​តឹងរ៉ឹង មានទោស​ទណ្ឌ​ពិន័យ​ធ្ងន់ធ្ងរ ក៏​នៅតែមាន​អ្នក​ល្មើស ជួនកាល​ល្មើស​ដោយ​អ​ចេតនា ជួនកាល​ល្មើស​ដោយ​ចេតនា​។ ដូច្នេះ​សូម​មក​ស្វែងយល់​ទាំងអស់គ្នា…

សម្តេច ​ហ៊ុន សែន ​៖​ កងទ័ព​រុស្ស៊ី​ប្រហែល​មិន​អាច​ផ្ដួល​រំលំ​អ៊ុយក្រែន​តាមរយៈ​ប្រើប្រាស់​កម្លាំង​យោធា​នោះ​ទេ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់សម្តេចថា កងទ័ពរុស្ស៊ី ប្រហែលជាមិនអាចផ្តួលរំលំប្រទេសអ៊ុយក្រែនតាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ។ សម្តេច ថា ដោយឡែកយោធារបស់អ៊ុយក្រែនឯណោះវិញក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៊ីបានដែរ។ យោងតាមផេកផ្លូវការរបស់សម្តេចនៅយប់ថ្ងៃទី២៧ កុម្ភៈ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fresh News សម្តេច…

លោក ត្រាំ ថា ជម្លោះ​រវាង​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ នឹងមិន​កើតឡើង​ឡើយ ក្រោម​អាណត្តិ​ប្រធានាធិបតី​របស់គាត់

អតីត​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ជម្លោះ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​នឹងមិន​កើតឡើង​ឡើយ ក្រោម​អាណត្តិ​ប្រធានាធិបតី​របស់លោក ហើយ​ជាមួយគ្នានេះ​លោក​ថែមទាំង​សើចចំអក​ឱ្យ​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន លោក ចូ ប៉ៃ​ឌិន និង​សម្ពន្ធមិត្ត ណា​តូ បានធ្វើ​ទង្វើ​ល្ងង់ បើ​ប្រៀបធៀប​នឹង​ភាព​ឆ្លាត​របស់​ប្រធានាធិបតី​រុស្ស៊ី លោក…

ប្រជាជន​រុស្ស៊ី​ កាន់តែច្រើន​ចេញមុខ​តវ៉ា​ចំពោះ​ការឈ្លានពាន​របស់​រដ្ឋាភិបាល​ខ្លួន​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​

ប្រជាជន​រុស្ស៊ី​កាន់តែ​ច្រើនឡើង​ បាននាំគ្នា​ចេញ​តវ៉ា​ប្រឆាំងនឹង​វត្តមាន​ទាហាន​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន បើទោះបីជា​ពួកគេ​ទទួលរង​នូវ​កាត​រឹតត្បិត និង​ការចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ពួកគេ​យ៉ាងណា​ក៏ដោយចុះ​។ ពួកគេ​កាន់តែ​ច្រើនឡើង​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយ​ប្រឆាំងនឹង​ការ​លុកលុយ​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន ខណៈដែល​ទាហាន​រុស្ស៊ី​កំពុង​បិទ​នៅ​រដ្ឋធានី​អ៊ុយ​ក្រែ​ន​។​ ការតវ៉ា​ពី​សំណាក់​ប្រជាជន​រុស្ស៊ី​តាម​ដងផ្លូវ​ទោះបីជា​តូច​ក៏ដោយ បាន​បន្ត​ឡើងវិញ​នៅក្នុង​រដ្ឋធានី​មូស្គូ និង​ទីក្រុង​ផ្សេងទៀត​របស់​រុស្ស៊ី​សម្រាប់​រយៈពេល​បី​ថ្ងៃ​ជាប់​គ្នា​នេះ​។ ក្រុមអ្នកតវ៉ា​បាន​ដើរ​តាម​ដងផ្លូវ បើទោះបី​ជាមាន​ការចាប់​ឃុំខ្លួន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​កាល​ពីថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ សប្តាហ៍​នេះ​។ ក្រុម​សិទ្ធិមនុស្ស​ដែល​តាមដាន​ការចាប់ខ្លួន​ផ្នែក​នយោបាយ បានឱ្យដឹងថា យ៉ាងហោចណាស់​មនុស្ស…

ក្រសួងសុខាភិបាល ​ប្រកាស​ ​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង ៣៧២ បន្ថែមទៀត​

ក្រសួងសុខាភិបាល​កម្ពុ​ជា​ នៅ​ថ្ងៃទី​២៦ កុម្ភៈ បានប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ជំងឺ​កូ​វីដ​១៩ ចំនួន ៣៧២​នាក់​បន្ថែមទៀត ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស​សរុប​កើនឡើង​ដល់ ១២៩,៩២០​នាក់​ហើយ​។ អ្នក​ឆ្លង​ថ្មី​ទាំង ៣៧២ នាក់​នេះ គឺជា​ប្រភេទ​អូ​មី​ក្រុង​ទាំងអស់​។​ ​ដោយឡែក​សម្រាប់​នៅ​ថ្ងៃទី​២៦ កុម្ភៈ ម្សិលមិញ​នេះដែរ…

ពលរដ្ឋ​អ៊ុយ​ក្រែ​ន​យ៉ាងហោចណាស់​១៥​ម៉ឺន​នាក់​ បាន​រត់​ភៀសខ្លួន​ទៅកាន់​ប៉ូឡូញ និង​ប្រទេសជិតខាង​ខ្លួន​

ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​យ៉ាងហោចណាស់​១៥​ម៉ឺន​នាក់​កាលពី​ថ្ងៃ​សៅរ៍ ទី​២៦ កុម្ភៈ ម្សិលមិញ​នេះ ដោយ​ខ្លះ​យូរ​វ៉ា​លី និង​ដឹក​ដៃ​កូនៗ​របស់​ពួកគេ បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ប៉ូឡូញ និង​ប្រទេសជិតខាង​របស់ខ្លួន ដើម្បី​គេចផុត​ពី​ការវាយប្រហារ​ដ៏​ខ្លាំងក្លា​ពី​សំណាក់​ទាហាន​រុស្ស៊ី​មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​បើតាម​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR)​បានឱ្យដឹងថា ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​ទាំងនេះ​អ្នកខ្លះ​បានធ្វើ​ដំណើរ​ដោយ​ថ្នល់​ជើង​ច្រើន​គីឡូ​ដី​ទាំង​ពាក់​កណ្តាលអធ្រាត្រ ហើយ​ខ្លះទៀត​ធ្វើដំណើរ​តាម​រថយន្ត ឡានក្រុង ជា​ឈរ​ឆ្ពោះទៅកាន់​ប្រទេសជិតខាង​ខ្លួន​ដើម្បី​ជៀស​ផុតពី​ការវាយប្រហារ​របស់​ទា​ហាន​រុស្ស៊ី​។​ ​សេចក្តីរាយការណ៍​ដដែល​បាន​បន្តថា…

អ៊ុយក្រែន ៖ រដ្ឋមន្រ្តីការបរទេសអាស៊ានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងធ្វើការចរចាគ្នាដោយសន្តិវិធី

រដ្ឋមន្រ្តីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ដោយអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ និងធ្វើការចរចារគ្នាដោយសន្តិវិធី ស្របពេលទាហានរុស្ស៊ីកំពុងវាយលុកយ៉ាងខ្លាំងក្លាដើម្បីដណ្តើមកាន់កាប់រដ្ឋធានីគៀវ របស់អ៊ុយក្រែន ហើយទាហានអ៊ុយក្រែននៅតែប្រឹងតស៊ូតបតដោយមិនព្រមចុះចាញ់នោះ។ ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសអាស៊ានចុះខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍នៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន។ ត្រង់ចំណុចនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ…