ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ កុម្ភៈ បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន ៣៧២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសសរុបកើនឡើងដល់ ១២៩,៩២០នាក់ហើយ។ អ្នកឆ្លងថ្មីទាំង ៣៧២ នាក់នេះ គឺជាប្រភេទអូមីក្រុងទាំងអស់។
ដោយឡែកសម្រាប់នៅថ្ងៃទី២៦ កុម្ភៈ ម្សិលមិញនេះដែរ គឺមិនមានអ្នកស្លាប់ដោយសារកូវីដ១៩នោះទេ។ អ្នកជាសះស្បើយថ្មីមានចំនួន ៤៧៦នាក់ ក្នុងចំណោមអ្នកជាសះស្បើយសរុបចំនួន ១២៣,៣៥៣នាក់៕