លោក កើត រិទ្ធ ជួបសំណេះសំណាលជាមួយអតីតសិស្សក្រឡាបញ្ជីជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការចំនួន ១១៧រូប

  លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី១៦ មីនា ម្សិលមិញនេះ បានចូលរួមក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំផ្តាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជីជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានចំនួនសរុប ១១៧ រូប។ នេះបើយោងតាមការបង្ហោះរបស់ក្រសួងយុត្តិធម៌នៅថ្ងៃទី១៧…

ក្រសួងសុខាភិបាលសម្រេចលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរបង្ហាញលទ្ធផលតេស្ត PCR មុនពេលមកដល់កម្ពុជា

ក្រសួងសុខាភិបាលបានសម្រេចជាគោលការណ៍លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរបង្ហាញលទ្ធផល PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា ហើយព្រមជាមួយគ្នានេះក៏លុបចោលការតម្រូវឱ្យ ធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល។ បន្ថែមពីនេះទៀត ក្រសួងក៏អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក…

ព្រះរាជអាជ្ញា​រង​រាជធានី​ភ្នំពេញ ម៉ុ​ត ដា​រ៉ា ត្រូវបាន​ប្រពន្ធ​ចោទប្រកាន់ថា ​បាន​យក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់ និង​ប្រើ​អំពើ​ហិង្សា​លើ​រាងកាយ​

លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​ប្រពន្ធ​របស់ខ្លួន​ចោទប្រកាន់ថា បាន​យក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់​សម្លាញ់ និង​ប្រើ​អំពើហិង្សា​លើ​រាងកាយ​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង ៩៖៣០​នាទី​យប់ ថ្ងៃ​សៅរ៍ ទី​១២ ខែមីនា ឆ្នាំ​២០២២ ស្ថិតនៅ​ចំណុច​ផ្លូវ​១៥០ ផ្ទះ​៨៩…

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកំណត់លក្ខខណ្ឌ០៩ចំណុចដែលអាចស្នើសុំតែងតាំងមុខតំណែងជាមន្រ្តីនគរបាលជាតិ

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកំណត់លក្ខខណ្ឌចំនួន០៩ ចំណុច ដើម្បីកំណត់លក្ខណៈសម្បត្តិសម្រាប់ពិនិត្យក្នុងការស្នើសុំតែងតាំងមុខតំណែងជាមន្រ្តីនគរបាលជាតិ។ នេះបើយោងតាមសេចក្តីណែនាំចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ។ បើតាមសម្តេច ស ខេង ការសម្រេចធ្វើបែបនេះ គឺក្នុងបំណងដើម្បីពង្រឹងការងារតែងតាំងមុខតំណែងជាមន្រ្តីនគរបាលជាតិឱ្យកាន់តែល្អប្រសើរថែមទៀត…

លោក លី ច័ន្ទតុលា៖ លោកនឹងភរិយាដែលជាមេធាវីតែងតែគាំទ្រនិងលើកទឹកចិត្តមេធាវីជានារី ក្នុងការចូលរួមដឹកនាំគណៈមេធាវី

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រូបលោកក៏ដូចជាភរិយាដែលជាមេធាវីតែងតែគាំទ្រនិងលើកទឹកចិត្តមេធាវីជានារីក្នុងការចូលរួមដឹកនាំគណៈមេធាវី ជាពិសេសការចូលរួមបម្រើវិស័យយុត្តិធម៌ និងចូលរួមលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ កាលពីថ្ងៃទី៨ មីនា ម្សិលមិញនេះ…

តំណាងអចិន្រ្តៃយ៍កម្ពុជា៖ ការិយាល័យឧត្តមស្នងការយូអិនទទួលបន្ទុកសិទ្ធិមនុស្ស សំងំស្ងៀមចំពោះការប្រើភាសាប្រជាភិថុតិរបស់ក្រុមប្រឆាំង

លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ បានលើកឡើងថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសំងំស្ងៀមឈឹងអស់រយៈពេលជាច្រើនឆ្នាំ ចំពោះការប្រើភាសាប្រជាភិថុតិប្រកបដោយគ្រោះថ្នាក់របស់ក្រុមប្រឆាំងមួយចំនួន។ យោងតាមបទអន្តរាគមន៍របស់លោក អាន សុខខឿន នាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស…

ក្រសួង​យុត្តិធម៌​ ប្រកាស​ពី​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ផ្ទៃក្នុង​ជំនាន់​ទី​២ ​សម្រាប់​ឆ្នាំ​២០២២-២០២៤

ក្រសួងយុត្តិធម៌ បានប្រកាស​ពី​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ផ្ទៃក្នុង​ជំនា​ន់ទី​២ សម្រាប់​ឆ្នាំ​២០២២-២០២៤ ហើយ​ការ​ទទួល​ពាក្យសុំ​ប្រឡង​នេះ ​គឺធ្វើឡើង​ចាប់ពី​ថ្ងៃទី​១០ ខែមីនា ដល់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​នៅ​ថ្ងៃទី​៩ មីនា​នេះ​។​ ​បើតាម​ក្រសួងយុត្តិធម៌ លក្ខខណ្ឌ​ ដែល​បេក្ខជន​មាន​ដើម្បី​អាច​ចូលរួម​ប្រឡងប្រជែង​នេះ គឺ​ត្រូវបំពេញ​លក្ខខណ្ឌ​ចំនួន​៥ ចំណុច​រួមមាន​៖…

សម្តេច ស ខេង ទម្លាយព័ត៌មាន ដែលថា សមត្ថកិច្ចចិនចង់ចាប់ជនជាតិចិនដែលប្រព្រឹត្តិបទល្មើសដោយខ្លួនឯងនៅលើទឹកដីកម្ពុជា

ពីខេត្តព្រះសីហនុ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទម្លាយព័ត៌មានដែលថា សមត្ថកិច្ចចិនបានស្នើសុំភាគីកម្ពុជាដើម្បីអាចចាប់ខ្លួនជនជាតិចិនដែលប្រព្រឹត្តិបទល្មើសដោយខ្លួនឯង ដោយមិនឱ្យភាគីកម្ពុជាធ្វើនោះទេ នៅលើទឹកដីកម្ពុជានោះ។ សម្តេច ថា សំណើររបស់ភាគីចិនបែបនេះត្រូវបានភាគីកម្ពុជាបដិសេធផងដែរ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃពុធ…

លោក ​ស៊ិន វិ​រៈ ដឹកនាំ​ក្រុមការងារ​ចុះ​សួរ​សុខទុក្ខ​លោក ​ហួត ហ៊ី អតីត​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​

លោក ស៊ិន វិ​រៈ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ និង​ក្រុមការងារ នៅ​ថ្ងៃ​ទី​៨ មីនា​នេះ បាន​ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​នូវ​គ្រឿង​ឧបភោគ​បរិភោគ ព្រមទាំង​ថវិកា​​មួយ​ចំនួន​ជូន​លោក​ហួត ហ៊ី អតីត​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ។ ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​នេះ​ដែរ លោក…

សម្តេច ហ៊ុន សែន ចង់ឱ្យមាន​បទ​ឈប់​បាញ់​នៅនឹងកន្លែង​ក្នុង​សង្គ្រាម​រវាង​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចង់ឱ្យមាន​បទ​ឈប់​បាញ់​នៅនឹងកន្លែង​ក្នុង​សង្គ្រាម​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី នាពេល​បច្ចុប្បន្ននេះ​។ បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី បានសេចក្តីថា កងកម្លាំង​នៃ​ប្រទេស​ទាំងពីរ​ត្រូវ​ឈរ​នៅ​ទីតាំង​នៅនឹងកន្លែង​ដោយ​មិន​ត្រូវធ្វើ​សកម្មភាព​អ្វី​ទាំងអស់ ដើម្បី​កាត់បន្ថយ​មហន្តរាយ​សម្រាប់​ប្រជាពលរដ្ឋ​។​ ​ថ្លែង​ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​៧ មីនា​នេះ សម្តេច…