លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានផ្ញើសារថ្វាយព្រះពរសម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នាឱកាសដ៏មហានក្ខត្តឬក្សអបអរសាទរខួបលើកទី១១១…
Category: ព័ត៌មានជាតិ
លោក កើត រិទ្ធ ផ្ញើសារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាឱកាសដ៏មហានក្ខត្តឬក្សអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី…
បញ្ហាកូវីដី១៩ ៖ សម្តេច ហ៊ុន សែន ថា កម្ពុជា ជាប្រទេសរងការខូចខាតតិចតួច បើប្រៀបធៀបជាមួយប្រទេសដែលវាយតម្លៃថាបច្ចេកវិទ្យាសុខាភិបាលរបស់ខ្លួនជឿនលឿន
ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ មីនានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា កម្ពុជាគឺជាប្រទេសដែលទទួលរងនូវការខូចខាតតិចតូចដោយសារតែជំងឺកូវីដ១៩ បើប្រៀបធៀបធៀបជាមួយប្រទេសដែលវាយតម្លៃថាបច្ចេកវិទ្យាសុខាភិបាលរបស់ខ្លួនជឿនលឿននោះ។ សម្រាប់សម្តេចនាយករដ្ឋមន្រ្តី កម្ពុជាពិតជាអាចទទួលនូវពាក្យប្រមាថដែលថាប្រព័ន្ធសុខាភិបាលរបស់ខ្លួនទន់ខ្សោយ ដោយសារតែកម្ពុជាពិតជាទន់ខ្សោយមែន។ ជាក់ស្តែងបញ្ហាឧបករណ៍បច្ចេកទេសសម្ភារៈ តែទោះបីជាយ៉ាងណាក៏ដោយចុះ…
សម្តេច ហ៊ុន សែន ប្រកាសថា សម្តេចនឹងមិនចាកចេញពីប្រទេសក្នុងអំឡុងខែ៥ និងខែ៦ ឆ្នាំ២០២២នោះទេ
ពីខេត្តត្បូងឃ្មុំ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចនឹងមិនចាកចេញពីប្រទេសក្នុងអំឡុងខែ៥ និងខែ៦ ឆ្នាំ២០២២ ខាងមុខនេះទេ ដោយសារតែកម្ពុជានៅក្នុងខែ៦ ឆ្នាំ២០២២ខាងមុខនេះនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ខ្លួន។ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់…
សម្តេច ស ខេង ណែនាំឱ្យចាត់វិធានការចំពោះមន្រ្តីក្នុងក្របខណ្ឌក្រសួងដែលមានវិសមិតភាពជាមួយវិជ្ជាជីវៈមេធាវី
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យមានការចាត់វិធានការចំពោះមន្រ្តីរាជការក្រសួងមហាផ្ទៃ ដែលមានវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី សំដៅពង្រឹងការអនុវត្តច្បាប់ អនុវត្តតួនាទី ភារកិច្ចរបស់មន្រ្តីក្រោមក្រសួងមហាផ្ទៃ និងជៀសវាងមន្រ្តីរាជការមានវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈមេធាវី។ ក្នុងសេចក្តីណែនាំចុះហត្ថលេខាដោយសម្តេច កាលពីថ្ងៃទី២៨ ខែកុម្ភៈ…
រដ្ឋមន្រ្តីក្រសួងដែនដីជូនដំណឹងឱ្យអភិបាលរាជធានី ខេត្ត ទប់ស្កាត់ការសាងសង់ ឬរុះរើសំណង់ដែលគ្មានលិខិតអនុញ្ញាត
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដី លោក ជា សុផារ៉ា បានជូនដំណឹងឱ្យអភិបាលរាជធានី ខេត្ត ធ្វើការទប់ស្កាត់ការសាងសង់ឬរុះរើសំណង់ដែលគ្មានលិខិតអនុញ្ញាត ខណៈដែលក្រសួងមិនអនុញ្ញាតឱ្យមានការដ្ឋានសំណង់ចាប់ផ្តើមដំណើរការសាងសង់ឬរុះរើ ដោយគ្មានប្លង់ស្ថាបត្យកម្មនិងប្លង់គ្រឿងផ្គុំសំណង់ដែលទទួលបានការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ នេះបើយោងលិខិតចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នេះ ដែលចុះហត្ថលេខាដោយលោក ជា…
កូវីដ១៩ ៖ ស្លាប់ម្នាក់ និង៣៦៨នាក់ផ្សេងទៀត ឆ្លងកូវីដ១៩ ដែលជាប្រភេទអូមីក្រុងទាំងអស់
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ថា កូវីដ១៩បានផ្តាច់អាយុជីវិតពលរដ្ឋកម្ពុជាចំនួនម្នាក់ និងមនុស្ស៣៦៨ផ្សេងទៀត បានឆ្លងដែលជាប្រភេទអូមីក្រុងទាំងអស់។ បើតាមក្រសួង អ្នកស្លាប់ម្នាក់នេះគឺមិនបានចាក់វ៉ាក់សាំងនោះទេ។ តួលេខសរុបនៃចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ កើនឡើងសរុបចំនួន ៣,០៣៣នាក់។ ដោយឡែកអ្នកឆ្លងសរុបចំនួន ១៣១,៣៧២នាក់ និងជាសះស្បើយសរុបចំនួន…
សម្តេច ហ៊ុន សែន ៖ កងទ័ពរុស្ស៊ីប្រហែលមិនអាចផ្ដួលរំលំអ៊ុយក្រែនតាមរយៈប្រើប្រាស់កម្លាំងយោធានោះទេ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់សម្តេចថា កងទ័ពរុស្ស៊ី ប្រហែលជាមិនអាចផ្តួលរំលំប្រទេសអ៊ុយក្រែនតាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ។ សម្តេច ថា ដោយឡែកយោធារបស់អ៊ុយក្រែនឯណោះវិញក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៊ីបានដែរ។ យោងតាមផេកផ្លូវការរបស់សម្តេចនៅយប់ថ្ងៃទី២៧ កុម្ភៈ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fresh News សម្តេច…
ក្រសួងសុខាភិបាល ប្រកាស រកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង ៣៧២ បន្ថែមទៀត
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ កុម្ភៈ បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន ៣៧២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេសសរុបកើនឡើងដល់ ១២៩,៩២០នាក់ហើយ។ អ្នកឆ្លងថ្មីទាំង ៣៧២ នាក់នេះ គឺជាប្រភេទអូមីក្រុងទាំងអស់។ ដោយឡែកសម្រាប់នៅថ្ងៃទី២៦ កុម្ភៈ ម្សិលមិញនេះដែរ…
អ្នកនាំពាក្យក្រសួងការបរទេស ៖ មានពលរដ្ឋកម្ពុជា២៣នាក់ កំពុងរស់នៅលើទឹកដីអ៊ុយក្រែន
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា មានអតីតនិស្សិតខ្មែរដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សទី៨០ និងដើមទស្សវត្សទី៩០ ចំនួន ២៣នាក់ ដែលកំពុងរស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី២៦…