កូ​វីដ​១៩ ៖ មនុស្ស​៥​នាក់​ស្លាប់ និង​៤៧០​នាក់​ផ្សេងទៀត​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​

ក្រសួងសុខាភិបាល​កម្ពុ​ជា តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ បានប្រកាសថា ពលរដ្ឋ​កម្ពុជា​ចំនួន​០៥​នាក់​បាន​ស្លាប់ និង​៤៧០​នាក់​ផ្សេងទៀត​បាន​ឆ្លង​កូ​វីដ​១៩ ដែលជា​ប្រភេទ​អូ​មី​ក្រុង​ទាំងអស់​។​ បើតាមក្រសួង អ្នកស្លាប់ទាំង០៥នាក់នេះ គឺ០៤នាក់មិនបានចាក់វ៉ាក់សាំងការពារកូវីដ១៩នោះទេ៕

ក្រសួង​ការបរទេស ​៖ ព័ត៌មាន​បឋម គឺ​ពុំ​មាន​ពលរដ្ឋ​កម្ពុជា​កំពុង​ស្នាក់នៅ ឬ​និស្សិត​កំពុង​សិក្សា​នៅ​អ៊ុយក្រែន​នោះ​ទេ

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក ជុំ សុន្ទរី បានឱ្យដឹងថា តាម​ការ​ផ្តល់​ព័ត៌មាន​របស់​សមាគម​និស្សិត​កម្ពុជា​នៅ​រុស្សី គឺ​ពុំ​មាន​ពលរដ្ឋ​កម្ពុជា​កំពុង​ស្នាក់នៅ ឬ​សិក្សា​រៀន​សូត្រ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើយ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) នៅ​ថ្ងៃទី​២៥ កុម្ភៈ​នេះ​។​ ​ប្រភព​ដដែល បាន​ស្រង់​សម្តី​លោក ជុំ សុន្ទរី…

សម្តេច ហ៊ុន សែន ប្រកាស​ថា សម្តេច ​បាន​ប៉ះពាល់​ផ្ទាល់​អ្នក​វិជ្ជមាន​កូ​វីដ​១៩

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​ផេ​ក​ផ្លូវការ​របស់​សម្តេច​បង្ហោះ​នៅ​យប់​ថ្ងៃទី​២៥ កុម្ភៈ​នេះ បានប្រកាសថា សម្តេច​ បាន​ប៉ះពាល់​ផ្ទាល់​អ្នក​វិជ្ជមាន​កូ​វីដ​១៩​។ សម្តេច ថា ដោយសារតែ​សម្តេច​ប៉ះពាល់​បែបនេះ សម្តេច បានសម្រេច​ដាក់ខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​មួយរយ​:​ពេល​ខ្លី​សិន​។​ ​សម្តេច បាន​បញ្ជាក់ថា…

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួងយុត្តិធម៌ បាន​ផ្ញើ​សារលិខិត​គោរព​ជូនពរ សម្ដេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ឧត្ដម​ភរិយា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន…

សម្តេច ហ៊ុន សែន ​៖ គ្មាន​ការលំបាក​នោះទេ ក្នុង​ការដក​រដ្ឋមន្ត្រី​មួយ​ចោល ដោយ​គ្រាន់តែ​ចំណាយពេល​យ៉ាងយូរ​២៤​ម៉ោង​ប៉ុណ្ណោះ​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ព្រមាន​ថា វា​គ្មាន​ការលំបាក​ពេក​នោះទេ ក្នុង​ការដក​រដ្ឋមន្ត្រី​ណាមួយ​ចោល​នោះ ដោយ​សម្តេច​ត្រូវការ​ពេល​យ៉ាងយូរ​២៤​ម៉ោង​ប៉ុណ្ណោះ​ដើម្បី​ដក​រដ្ឋមន្ត្រី​មួយ​ចេញ ដោយ​ការធ្វើ​នេះ​គឺធ្វើឡើង​តាមរយៈ​ការ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​។​ ​ការលើកឡើង​របស់​សម្ដេច​បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​សម្តេច​បានបង្ហាញ​ពី​ភាពមិន​សប្បាយ​របស់​ស​ម្តេច​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ដែល​ឃើញ​រដ្ឋមន្ត្រី​ខ្លួនឯង ជាពិសេស​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​បំពេញការងារ​ដោយ​មិន​ព្រម​សហការ​ជាមួយ​រដ្ឋមន្ត្រី​ផ្សេងទៀត និង​មាន​ភាព​ចន្លោះប្រហោង​នៅក្នុង​ការងារ​របស់ខ្លួន​ជា​រដ្ឋមន្ត្រី​។​ ​ថ្លែង​ក្នុងឱកាស​ដែល​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២…

សម្តេច ហ៊ុន សែន​ ៖ របៀប​ធ្វើ​ការងារ​របស់​រដ្ឋមន្ត្រី​កសិកម្ម គឺជា​របៀប​ធ្វើការ​បែប​ជិះសេះ​មើល​ផ្កា​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ហៅ​របៀប​ធ្វើ​ការងារ​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បច្ចុប្បន្ន គឺមាន​របៀប​ធ្វើការ​បែប​ជិះសេះ​មើល​ផ្កា និង​ក៏​ជា​រដ្ឋមន្ត្រី​ដែល​មិនចេះ​សហការ​ជាមួយ​រដ្ឋមន្ត្រី​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ការងារ​ដែល​អនុវត្តន៍​កន្លងទៅនេះ​។ ​ថ្លែង​ក្នុងឱកាស​ដែល​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ពុធ ទី​២៣ កុម្ភៈ​នេះ សម្តេច…

សម្តេច ហ៊ុន សែន​ ៖ ក្នុងចំណោម​រដ្ឋមន្ត្រី​ គឺ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នេះហើយ ​ដែល​មិនចេះ​សហការ​ជាមួយ​រដ្ឋមន្ត្រី​ផ្សេងទៀត

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា ក្នុងចំណោម​រដ្ឋមន្ត្រី​គឺ​មានតែ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ដែលមាន​លោក វេ​ង សារុន ជា​រដ្ឋមន្ត្រី គឺ​មិនសូវ​ចេះ​សហការ​ជាមួយ​រដ្ឋមន្ត្រី​ផ្សេងទៀត ដែល​ត្រង់ចំណុច​នេះ​សម្តេច​បាន​ណែនាំ​ឱ្យមាន​ការកែតម្រូវ​ពី​របៀបរបប​នៃ​ការធ្វើការងារ​ឡើងវិញ​។​ ​ថ្លែង​នៅ​ចំពោះមុខ​លោក វេ​ង សាខុន ដោយ​សម្តី​ម៉ឺងម៉ាត់…

សម្តេច ហ៊ុន សែន​ ៖ សូមកុំ​ប្រមាថ​ថា វី​វុ​ស​អូ​មី​ក្រុង​មិន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​

ថ្លែង​ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ កុម្ភៈ​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ជាពិសេស ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បង្កើន​ការប្រុងប្រយ័ត្ន​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង និង​សូមកុំ​ប្រមាថ​ថា វីរុស​អូ​មី​ក្រុង​នេះ​មិន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​នោះ​។​ ​សម្តេច…

កូ​វីដ​១៩ ៖ សម្តេច ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល​គ្មាន​ផែន​ការបិទ​ទីក្រុង ឬ​គោលដៅ​ផ្សេង​នៅក្នុង​ប្រទេស​នោះទេ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ច្បាស់ៗ​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិនមាន​ផែនការ​ដើម្បី​បិទ​ទីក្រុង ឬ​គោលដៅ​ផ្សេង​ណាមួយ​នៅក្នុង​ប្រទេស​នោះទេ​ ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ដូច​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​បានលើកឡើង​នោះទេ​។ សម្តេច ថា ដោយឡែក​ចំពោះ​ការសម្រេច​បិទ​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ ខេត្ត​កណា​ល​កាលពី​ឆ្នាំ​២០២១​កន្លងទៅនេះ គឺជា​ការសម្រេច​ដ៏​លំបាក​ដោយសារតែ​កម្ពុជា​មិនទាន់​ចាក់​វ៉ាក់សាំង​ពេញលេញ​។ ​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់…

កូ​វីដ​១៩ ៖ ថ្ងៃនេះ​ក្រសួងសុខាភិបាល​ប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ថ្មី​ជំងឺ​កូ​វីដ​-១៩ ចំនួន ៧៣៦​នាក់

ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាសថា ករណី​ឆ្លង​ថ្មី​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ចំនួន ៧៣៦​នាក់ (PCR)​ដែល​សុទ្ធសឹងតែ​ជា​ប្រភេទ​អូ​មី​ក្រុង​។ ក្រសួង​ថា ក្នុងនោះ​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន ៧៣០​ករណី (​អូ​មី​ក្រុង​) ,​ជាសះស្បើយ​ចំនួន ២៩៧​នាក់ និង​ករណី​ស្លាប់​ថ្មី​ចំនួន​២​នាក់…