លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ព្រមាន​ពី​ករណី​ឆ្លង​កូ​វីដ​១៩ ប្រចាំថ្ងៃ​អាច​កើនឡើង​ចន្លោះ​ពី​៣​ខ្ទង់​ទៅដល់​៤​ខ្ទង់

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​ព្រមាន​ពី​ករណី​ឆ្លង​កូ​វីដ​១៩ ប្រចាំថ្ងៃ​ដែល​អាច​នឹង​កើនឡើង​ពី​៣​ខ្ទង់ (​ខ្ទង់រយ​) ទៅកាន់​៤​ខ្ទង់ (​ខ្ទង់ពាន់​) ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ប្រសិនបើ​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​បន្ត​ធ្វេសប្រហែស និង​មិន​អនុវត្ត​វិធានការ ០៣​ការពារ និង​០៣​កុំ…

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ក្រសួងសុខាភិបាល ​ចុះហត្ថលេខា​រួមគ្នា​កំណត់​យក​កម្រៃ​សេវា​ផ្តល់​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ពី​សេវា​សុខាភិបាល​ឯកជន​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ក្រសួងសុខាភិបាល បាន​ចុះហត្ថលេខា​រួមគ្នា​កំណត់​យក​កម្រៃ​សេវា​ផ្តល់​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ពី​សេវា​សុខាភិបាល​ឯកជន ដើម្បី​អនុញ្ញាតឱ្យ​ក្រសួងសុខាភិបាល​ប្រមូល​ចំណូល​ពី​កម្រៃ​សេវា​ផ្តល់​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ពី​សេវា​សុខាភិបាល​ដែល​ទទួល​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល លើ​ការផ្តល់សេវា​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​កម្ពុជា​។ ​ក្នុង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការយក​កម្រៃ​សេវា​ផ្តល់​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ពី​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន ចុះ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​បញ្ជាក់ថា បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នេះ មានតម្លៃ​ចំនួន​៤​ពាន់​រៀល​ក្នុង​មួយ​បណ្ណ​ដែល​សេវា​សុខាភិបាល​ឯកជន ត្រូវ​បង់​ទៅ​ក្រសួងសុខាភិបាល​នៅពេល​បានទទួល​បណ្ណ​។…

របៀបសរសេរលេខ អំណានលេខ លើលិខិតរដ្ឋបាល ឬកិច្ចសន្យា ឱ្យងាយស្រួលមើល និងអានស្របតាមលិខិតបទដ្ឋានច្បាប់ខ្មែរ

ការស្គាល់អំពីចំនួនគត់ ឬចំនួនទសភាគ គឺមានសារៈសំខាន់ណាស់ក្នុងការកំណត់ចំនួនបានត្រឹមត្រូវ។ ដើម្បីឱ្យការសរសេរលេខខ្មែរងាយស្រួលមើល  ស្រួលអាន និងកំណត់ចំនួនបានច្បាស់លាស់ និងត្រឹមត្រូវ នៅពេលដែលចំនួនលេខ មានច្រើនខ្ទង់ គឺគេត្រូវប្រើសញ្ញាជំនួយក្នុងការកាត់ខ្ទង់លេខ។ ចំនួនលេខ ដែលគេប្រើសញ្ញាជំនួយក្នុងការកាត់ខ្ទង់នោះគឺចាប់ពី ខ្ទង់ពាន់ (ចុចមួយ ឧ. ១.០០០) ខ្ទង់លាន(ចុចពីរ ឧ.…

មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ​៖ បាតុករ​អតីត​បុគ្គលិក​ណាហ្គា​វើ​លដ៍​១៩​នាក់​បន្ថែមទៀត រកឃើញ​ផ្ទុកមេរោគ​កូ​វីដ​១៩

មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៨ កុម្ភៈ​នេះ បានប្រកាសថា បាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ចំនួន​១៩​នាក់​បន្ថែមទៀត រកឃើញថា ​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ដោយឡែក​អ្នកពាក់ព័ន្ធ​នឹង​អ្នក​ទាំង​១៩​នាក់​នេះ គឺ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​០៧​ថ្ងៃ​ដោយ​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​របស់​វិធាន​សុខាភិបាល​។ ​ការប្រកាស​រកឃើញ​អ្នក​ផ្ទុក​កូ​វីដ​១៩ បន្ថែម​លើ​ក្រុមបាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល​នេះ គឺធ្វើឡើង ​បន្ទាប់ពី​ក្រុមគ្រូពេទ្យ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានធ្វើ​តេស្ត​សំណាក​ដើម្បី​ស្វែងរក​មេរោគ​កូ​វីដ​១៩ លើ​ក្រុមបាតុករ​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល…

លោក ហង់​ជួន ណា​រ៉ុង ដាក់ចេញ​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង សម្រាប់​មន្ត្រី​អប់រំ​របស់​ក្រសួង

លោក ហង់​ជួន ណា​រ៉ុង រដ្ឋមន្ត្រីក្រសួង​អប់រំ បានដាក់​ចេញ​វិធានការ​ការបង្ការ​ជំងឺ​កូ​វីដ​១ ប្រភេទ​អូ​មី​ក្រុង សម្រាប់​មន្ត្រី​អប់រំ​របស់​ក្រសួង​ដែល​បម្រើការ​នៅតាម​អង្គភាព​ថ្នាក់ជាតិ និង​រាជធានី ខេត្ត ស្រប​ពេលដែល​ក្រសួងសុខាភិបាល​កម្ពុជា​ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​នេះ មានការ​កើន​ឡើងជា​លំដាប់​។​ ​ក្នុង​សេចក្តីណែនាំ​ចុះ​ថ្ងៃទី​១៨ កុម្ភៈ​នេះ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ណែនាំ​ឱ្យ​បន្ត​រឹតបន្តឹង​ការប្រុងប្រយ័ត្ន…

កូ​វីដ​១៩​ ៖​ សម្តេច ហ៊ុន សែន សម្រេច​ជា​ផ្លូវការ​អនុញ្ញាតឱ្យ​កុមារ​អាយុ​ចន្លោះ​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ អាច​ទទួល​ការ​ចាក់​វ៉ាក់សាំង​បាន

ក្នុង​សារ​ជា​សំឡេង​នៅ​យប់​ថ្ងៃទី​១៧ កុម្ភៈ​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បានសម្រេច​ជា​ផ្លូវការ​អនុញ្ញាតឱ្យ​កុមារ​ ដែលមាន​អាយុ​ចន្លោះ​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ អាច​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ដូ​ស​មូលដ្ឋាន​បាន ស្រប​ពេល​ដែល​កំណើន​នៃ​ការ​រកឃើញ​នៃ​ការឆ្លង​វីរុស​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង បាន​កើតឡើង​កុមារ​កម្ពុជា​អាយុ​ក្រោម​៥​ឆ្នាំ មាន​ជាង​២០​ភាគរយ​ហើយ​នោះ​។​ សម្រាប់​សម្តេចនាយក​រ​ដ្ឋ​មន្ត្រី គ្មាន​ជម្រើស​ណា​ល្អ​ជាង​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២…

កម្ពុជា​ ច្រានចោល​ការ​ចោទប្រកាន់​ថា ចារកម្ម​កូរ៉េខាងជើង​ បាន​បើក​ដំណើរការ​សណ្ឋាគារ កាស៊ីណូ និង​ភ្នាក់ងារទេសចរណ៍​នៅ​កម្ពុជា​

កម្ពុជា​តាមរយៈ​ក្រសួងការបរទេស​រប​ស់​ខ្លួន បានចេញ​សេចក្តីថ្លែងការណ៍ ​ច្រានចោល​ទាំងស្រុង​នូវ​របាយការណ៍​គ្មាន​មូលដ្ឋាន ​ដែល​បាន​ចុះផ្សាយ​ក្នុង NK NEWS កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​ចោទប្រកាន់​មក​កម្ពុជា​ថា ចារកម្ម​កូរ៉េខាងជើង​បាន​បើក​ដំណើរការ​សណ្ឋាគារ កាស៊ីណូ និង​ភ្នាក់ងារទេសចរណ៍​នៅ​កម្ពុជា​។​ ​ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​១៧ កុម្ភៈ​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា…

លោក ហ៊ុន ម៉ានិត ចុះហត្ថលេខា​ដក​លោក ឌួង ឆាយ ចេញពី​អនុប្រធាន​ក្រុមការងារ​បក្ស​ចុះ​មូលដ្ឋាន​ឃុំ​បុសខ្នុរ

លោក ហ៊ុន ម៉ានិត ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ចំការលើ ខេត្តកំពង់ចាម បាន​ចុះហត្ថលេខា​ដក​លោក ឌួង ឆាយ ចេញពី​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី​១៧ កុម្ភៈ​នេះ​តទៅ​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​១៧ កុម្ភៈ របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ចំការលើ​។​…

CDC អនុម័ត​គម្រោង​ថ្មី​ចំនួន​០៦ ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត​៧០​លាន​ដុល្លារ​អាមេរិក

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បានសម្រេច​អនុម័ត​គម្រោង​ថ្មី​ចំនួន​០៦ ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន​ជិត​៧០​ដុល្លារ​អាមេរិក នឹង​ផ្តល់​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ច្រើន​កន្លែង​។ នេះ​បើ​យោងតាម​ការ​បង្ហោះ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃទី​១៧ កុម្ភៈ​នេះ​។​ ​បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គម្រោង​វិនិយោគ​ទាំងនោះ​រួមមាន​៖ ១- MEKO INTELLIGENT (CAMBODIA) CO.,…

Continue Reading

លោក គឹម ហ៊ាង សុំទោស​ជា​សាធារណៈ ក្រោយ​ផ្ទុះ​ប្រតិកម្ម​ជុំវិញ​ការលើកឡើង​របស់លោក​ពាក់ព័ន្ធ​វិស័យ​អចលនទ្រព្យ​ខេត្តសៀមរាប

លោក គឹម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ រៀល​អ៊ី​ស្ទេ​ត បានចេញ​លិខិត​សុំទោស​ជា​សាធារណៈ បន្ទាប់ពី​ផ្ទុះ​ប្រតិកម្ម​ជុំវិញ​ការលើកឡើង​របស់លោក​ពាក់ព័ន្ធ​ចំណុចខ្សោយ​របស់​ខេត្តសៀមរាប ដែល​មិន​អនុញាតឱ្យ​មានការ​អភិវឌ្ឍ​គម្រោង​ធំៗ និង​សំណង​អគារ​ខ្ពស់ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​នៅក្នុង​ខេត្ត​ដ៏​មាន​សក្តានុពល​មួយ​នេះ​។​ ​ការចេញមុខ​សុំទោស​ជា​សាធារណៈ​របស់លោក គឺធ្វើឡើង​បន្ទាប់ពី​មានការ​ផ្ទុះ​ប្រតិកម្ម​ជា​បន្ត​បន្ទាប់ពី​សំណាក់​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​, លោក…