មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ កុម្ភៈនេះ បានប្រកាសថា បាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន១៩នាក់បន្ថែមទៀត រកឃើញថា មានផ្ទុកមេរោគកូវីដ១៩ ដោយឡែកអ្នកពាក់ព័ន្ធនឹងអ្នកទាំង១៩នាក់នេះ គឺតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតរបស់វិធានសុខាភិបាល។
ការប្រកាសរកឃើញអ្នកផ្ទុកកូវីដ១៩ បន្ថែមលើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលនេះ គឺធ្វើឡើង បន្ទាប់ពីក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើតេស្តសំណាកដើម្បីស្វែងរកមេរោគកូវីដ១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើល លើកទី២ចំនួន៧៨នាក់បន្ថែមទៀត នៅថ្ងៃទី១៨ កុម្ភៈនេះ។
ទន្ទឹមនឹងគ្នានេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ក្រុមបាតុករដែលមិនទាន់មកយកសំណាកលើកទី២ រួសរាន់មកយកសំណាកនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ផងដែរ៕