លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងក្រុមការងារ នៅថ្ងៃទី៨ មីនានេះ បានចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនជូនលោកហួត ហ៊ី អតីតព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោក ស៊ិន វិរៈ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជូនចំពោះលោក ហួត ហ៊ី និងសូមជូនពរលោកសូមជួបប្រទះតែសុខភាពល្អ និងជៀសឆ្ងាយពីជំងឺកូវីដ១៩៕