ការស្គាល់អំពីចំនួនគត់ ឬចំនួនទសភាគ គឺមានសារៈសំខាន់ណាស់ក្នុងការកំណត់ចំនួនបានត្រឹមត្រូវ។ ដើម្បីឱ្យការសរសេរលេខខ្មែរងាយស្រួលមើល ស្រួលអាន និងកំណត់ចំនួនបានច្បាស់លាស់ និងត្រឹមត្រូវ នៅពេលដែលចំនួនលេខ មានច្រើនខ្ទង់ គឺគេត្រូវប្រើសញ្ញាជំនួយក្នុងការកាត់ខ្ទង់លេខ។ ចំនួនលេខ ដែលគេប្រើសញ្ញាជំនួយក្នុងការកាត់ខ្ទង់នោះគឺចាប់ពី ខ្ទង់ពាន់ (ចុចមួយ ឧ. ១.០០០) ខ្ទង់លាន(ចុចពីរ ឧ.…
Author: Khmer CM
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ៖ បាតុករអតីតបុគ្គលិកណាហ្គាវើលដ៍១៩នាក់បន្ថែមទៀត រកឃើញផ្ទុកមេរោគកូវីដ១៩
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ កុម្ភៈនេះ បានប្រកាសថា បាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន១៩នាក់បន្ថែមទៀត រកឃើញថា មានផ្ទុកមេរោគកូវីដ១៩ ដោយឡែកអ្នកពាក់ព័ន្ធនឹងអ្នកទាំង១៩នាក់នេះ គឺតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតរបស់វិធានសុខាភិបាល។ ការប្រកាសរកឃើញអ្នកផ្ទុកកូវីដ១៩ បន្ថែមលើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលនេះ គឺធ្វើឡើង បន្ទាប់ពីក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើតេស្តសំណាកដើម្បីស្វែងរកមេរោគកូវីដ១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើល…
ហុងកុងពន្យារពេល ជ្រើសរើសមេដឹកថ្មីរបស់ខ្លួន ដោយសារតែចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កំពុងផ្ទុះឡើងខ្លាំង
ទីក្រុងហុងកុងនៅថ្ងៃទី១៨ កុម្ភៈនេះ បានប្រកាសពីការពន្យារពេលជ្រើសរើសមេដឹកនាំថ្មីរបស់ទីក្រុងមួយនេះ ដែលគ្រោងធ្វើនៅចុងខែមីនាខាងមុខនេះ ទៅខែឧសភា ឆ្នាំ២០២២វិញ ដោយសារតែជំងឺកូវីដ១៩ បាននឹងកំពុងផ្ទុះឡើងខ្លាំងនៅក្នុងទីក្រុងមួយនេះ នាពេលបច្ចុប្បន្ននេះ។ មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ប្រទេសចិននេះ បច្ចុប្បន្នបាននឹងកំពុងតែរងគ្រោះយ៉ាងខ្លាំងដោយសារតែកំណើននៃការឃើញអ្នកឆ្លងកូវីដ១៩ មានការកើនឡើងខ្ពស់ដែលមានករណីឆ្លងរាប់ពាន់នាក់ក្នុងមួយថ្ងៃដែលធ្វើឱ្យមន្ទីរពេទ្យមិនអាចទ្រទ្រង់អ្នកជំងឺបាន។ មេដឹកនាំទីក្រុងហុងកុងលោកស្រី Carrie Lam បានប្រាប់អ្នកសារព័ត៌មានថា…
ក្រុមតាលីបង់ បានជួបពិភាក្សាជាមួយតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីស្វះស្វែងជួយស្រោចស្រង់ប្រទេសរបស់ខ្លួន
ដូហា ប្រទេសកាតា – កាលពីថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ គណៈប្រតិភូអាហ្វហ្គានីស្ថាន ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បានបើកកិច្ចពិភាក្សាថ្ងៃទី ២ ជាមួយអ្នកការទូតមកពីសហរដ្ឋអាមេរិក…
លោក ហង់ជួន ណារ៉ុង ដាក់ចេញវិធានការបង្ការជំងឺកូវីដ១៩ ប្រភេទអូមីក្រុង សម្រាប់មន្ត្រីអប់រំរបស់ក្រសួង
លោក ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ បានដាក់ចេញវិធានការការបង្ការជំងឺកូវីដ១ ប្រភេទអូមីក្រុង សម្រាប់មន្ត្រីអប់រំរបស់ក្រសួងដែលបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ និងរាជធានី ខេត្ត ស្របពេលដែលក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុងនេះ មានការកើនឡើងជាលំដាប់។ ក្នុងសេចក្តីណែនាំចុះថ្ងៃទី១៨ កុម្ភៈនេះ លោករដ្ឋមន្ត្រីក្រសួងអប់រំ បានណែនាំឱ្យបន្តរឹតបន្តឹងការប្រុងប្រយ័ត្ន…
យន្តការដោះស្រាយវិវាទដីធ្លី
ទំនាស់ដីធ្លីជាករណីដ៏រសើបមួយនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន។ ទំនាស់នេះ សុទ្ធតែមានប្រភពនៃទំនាស់ មូលហេតុនៃទំនាស់ និងយន្តការនៃការដោះស្រាយ។ ដើម្បីជ្រួលជ្រាបពីដើមចមនាំឱ្យកើតទំនាស់ដីធ្លី និងយន្តការឆ្លើយតបនឹងទំនាស់នេះ សារព័ត៌មានខ្មែរឈានមុខ សូមធ្វើការបង្ហាញជូនដូចតទៅនេះ ៖ តើមានមូលហេតុអ្វីខ្លះនាំឱ្យមានជម្លោះដីធ្លី? ដើម្បីឆ្លើយតបនឹងសំនួរមួយនេះ សូមលើកនូវទទ្ប្ហីករណ៍ចំនួន០៥ (ប្រាំ)គឺ ៖ ១.…
កូវីដ១៩ ៖ សម្តេច ហ៊ុន សែន សម្រេចជាផ្លូវការអនុញ្ញាតឱ្យកុមារអាយុចន្លោះពី៣ឆ្នាំទៅ៥ឆ្នាំ អាចទទួលការចាក់វ៉ាក់សាំងបាន
ក្នុងសារជាសំឡេងនៅយប់ថ្ងៃទី១៧ កុម្ភៈនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចជាផ្លូវការអនុញ្ញាតឱ្យកុមារ ដែលមានអាយុចន្លោះពី៣ឆ្នាំទៅ៥ឆ្នាំ អាចទទួលការចាក់វ៉ាក់សាំងកូវីដ១៩ដូសមូលដ្ឋានបាន ស្របពេលដែលកំណើននៃការរកឃើញនៃការឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង បានកើតឡើងកុមារកម្ពុជាអាយុក្រោម៥ឆ្នាំ មានជាង២០ភាគរយហើយនោះ។ សម្រាប់សម្តេចនាយករដ្ឋមន្ត្រី គ្មានជម្រើសណាល្អជាងការចាក់វ៉ាក់សាំងដូសទី១ និងដូសទី២…
កម្ពុជា ច្រានចោលការចោទប្រកាន់ថា ចារកម្មកូរ៉េខាងជើង បានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា
កម្ពុជាតាមរយៈក្រសួងការបរទេសរបស់ខ្លួន បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលទាំងស្រុងនូវរបាយការណ៍គ្មានមូលដ្ឋាន ដែលបានចុះផ្សាយក្នុង NK NEWS កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដែលចោទប្រកាន់មកកម្ពុជាថា ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ កុម្ភៈនេះ ក្រសួងការបរទេសកម្ពុជា…
លោក ហ៊ុន ម៉ានិត ចុះហត្ថលេខាដកលោក ឌួង ឆាយ ចេញពីអនុប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំបុសខ្នុរ
លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម បានចុះហត្ថលេខាដកលោក ឌួង ឆាយ ចេញពីអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៧ កុម្ភៈនេះតទៅ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៧ កុម្ភៈ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ។…
CDC អនុម័តគម្រោងថ្មីចំនួន០៦ ដែលមានទំហំទឹកប្រាក់ប្រមាណជិត៧០លានដុល្លារអាមេរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចអនុម័តគម្រោងថ្មីចំនួន០៦ ដែលមានទំហំទឹកប្រាក់ចំនួនជិត៧០ដុល្លារអាមេរិក នឹងផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋកម្ពុជាច្រើនកន្លែង។ នេះបើយោងតាមការបង្ហោះរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ កុម្ភៈនេះ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំងនោះរួមមាន៖ ១- MEKO INTELLIGENT (CAMBODIA) CO.,…
Continue Reading