ប្រជាពលរដ្ឋខ្មែរភាពច្រើនស្ទើរតែមិនធ្លាប់ឭពាក្យអឌ្ឍសិទ្ធិភាព ប៉ុន្តែបើនិយាយពីព្រំដែន ព្រំប្រទល់ដី ឬ ខ័ណ្ឌសីមាពីដីមួយទៅដីមួយ ពីផ្ទះមួយទៅផ្ទះមួយ របង ភ្លឺ ស្នាមភ្លោះ(តំបន់ខ្លះហៅភ្លឺចូលមាឃ) គឺ ពួកគាត់បានដឹង និងយល់អំពីចំណុចទាំងនេះ។ ដើម្បីឱ្យយល់កាន់តែច្បាស់អំពី ខ្លឹមសារតាមផ្លូវច្បាប់របស់ពាក្យអឌ្ឍសិទ្ធិភាព សារព័ត៌មានខ្មែរឈានមុខ សូមបកស្រាយដោយបង្ហាញជូនដោយសង្ខេបដូចខាងក្រោមនេះ…
Author: Khmer CM
រដ្ឋបាលទីក្រុងហុងកុង ដាក់កំហិតឱ្យពលរដ្ឋខ្លួន ៧.៥លាននាក់ធ្វើតេស្តរកកូវីដ១៩
រដ្ឋបាលទីក្រុងហុងកុង បានប្រកាសជាកំហិតឱ្យពលរដ្ឋខ្លួន ៧.៥លាននាក់ ត្រូវធ្វើតេស្តរកកូវីដ១៩ ខណៈដែលពេលនេះទីក្រុងមួយនេះ មានចំនួនអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង មានការកើនឡើងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ីនៅថ្ងៃទី២២ កុម្ភៈនេះ។ លោកស្រី ខារី ឡាំ នាយកប្រតិបត្តិតំបន់សេដ្ឋកិច្ចពិសេសហុងកុង បានបញ្ជាក់ថា ប្រជាពលរដ្ឋហុងកុង…
វិបត្តិអ៊ុយក្រែន ៖ រុស្ស៊ីបញ្ជាឱ្យទាហានខ្លួនចូលទៅក្នុងតំបន់ចំនួនពីរដែលកាន់កាប់ដោយពួកឧទ្ទាមនៅភាគខាងកើតអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាកងទ័ពរបស់ខ្លួនឱ្យចូលទៅក្នុងតំបន់ចំនួនពីរដែលកាន់កាប់ដោយក្រុមពួកឧទ្ទាមនៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីទទួលស្គាល់ថា តំបន់ទាំងពីរនោះគឺជារដ្ឋឯករាជ្យ។ ចំណែកអាមេរិកចាត់ទុកទង្វើរបស់រុស្ស៊ីបែបនេះ គឺជាលេសដើម្បីបង្កសង្គ្រាមតែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ី នៅថ្ងៃទី២២ កុម្ភៈនេះ។ លោក ពូទីន បន្តថា កងទ័ពរុស្ស៊ីមិនទាន់ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ទាំងពីរនោះនៅឡើយទេ។…
សម្តេច ហ៊ុន សែន ៖ សូមកុំប្រមាថថា វីវុសអូមីក្រុងមិនបណ្តាលឱ្យមនុស្សស្លាប់
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២២ កុម្ភៈនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ជាពិសេស ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ការឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង និងសូមកុំប្រមាថថា វីរុសអូមីក្រុងនេះមិនបណ្តាលឱ្យមនុស្សស្លាប់នោះ។ សម្តេច…
កូវីដ១៩ ៖ សម្តេច ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលគ្មានផែនការបិទទីក្រុង ឬគោលដៅផ្សេងនៅក្នុងប្រទេសនោះទេ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជាមិនមានផែនការដើម្បីបិទទីក្រុង ឬគោលដៅផ្សេងណាមួយនៅក្នុងប្រទេសនោះទេ ដោយសារបញ្ហាជំងឺកូវីដ១៩ ដូចពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងនោះទេ។ សម្តេច ថា ដោយឡែកចំពោះការសម្រេចបិទទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណាលកាលពីឆ្នាំ២០២១កន្លងទៅនេះ គឺជាការសម្រេចដ៏លំបាកដោយសារតែកម្ពុជាមិនទាន់ចាក់វ៉ាក់សាំងពេញលេញ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់…
លោក វ៉ាង យី ៖ គ្មានប្រទេសណាសូម្បីតែប្រទេសមហាអំណាច អាចផ្លាស់ប្តូរបទដ្ឋានអន្តរជាតិតាមចិត្តឯងនោះទេ
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃមហាយក្សចិន បាននិយាយកាលពីថ្ងៃសៅរ៍ ថា គ្មានប្រទេសណាមួយ សូម្បីតែប្រទេសមហាអំណាចខ្លួនឯង អាចផ្លាស់ប្តូរបទដ្ឋានអន្តរជាតិ តាមចិត្តឯងនោះទេ។ ជាក់ស្តែងដូចវិបត្តិនៅអ៊ុយក្រែននាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងាសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី១៩ កុម្ភៈម្សិលមិញនេះ។ ថ្លែងទៅកាន់សន្និសីទសន្តិសុខតាមរយៈប្រព័ន្ធវីដេអូ លោក វ៉ាង…
វិបត្តិអ៊ុយក្រែន ៖ នាយករដ្ឋមន្ត្រីអង់គ្លេសព្រមានថា ការបរាជ័យរបស់លោកខាងលិចរឿងអ៊ុយក្រែន អាចជះផលអាក្រក់ដល់តៃវ៉ាន់ផងដែរ
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រសិនបើប្រទេសលោកខាងលិច មិនបានបំពេញតាមការសន្យារបស់ខ្លួន ក្នុងការគាំទ្រឯករាជ្យភាពរបស់អ៊ុយក្រែននោះទេ, លោកថា វានឹងមានផលវិបាកដ៏អាក្រក់នៅទូទាំងពិភពលោក ក្នុងនោះក៏មានតៃវ៉ាន់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងាសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី១៩ កុម្ភៈម្សិលមិញនេះ។ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីអង់គ្លេសបែបនេះ គឺធ្វើឡើងស្របពេលដែលកងទ័ពរុស្សីបានបង្កើនចំនួនកាន់តែច្រើនៗនៅជិតព្រំដែនអ៊ុយក្រែន។ ទន្ទឹមនឹងគ្នានេះ…
កូវីដ១៩ ៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៧៣៦នាក់
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ករណីឆ្លងថ្មីជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ មានចំនួន ៧៣៦នាក់ (PCR)ដែលសុទ្ធសឹងតែជាប្រភេទអូមីក្រុង។ ក្រសួងថា ក្នុងនោះករណីឆ្លងក្នុងសហគមន៍ចំនួន ៧៣០ករណី (អូមីក្រុង) ,ជាសះស្បើយចំនួន ២៩៧នាក់ និងករណីស្លាប់ថ្មីចំនួន២នាក់…
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ព្រមានពីករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃអាចកើនឡើងចន្លោះពី៣ខ្ទង់ទៅដល់៤ខ្ទង់
រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានព្រមានពីករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃដែលអាចនឹងកើនឡើងពី៣ខ្ទង់ (ខ្ទង់រយ) ទៅកាន់៤ខ្ទង់ (ខ្ទង់ពាន់) ក្នុងពេលឆាប់ៗខាងមុខនេះ ប្រសិនបើប្រជាពលរដ្ឋមួយចំនួននៅតែបន្តធ្វេសប្រហែស និងមិនអនុវត្តវិធានការ ០៣ការពារ និង០៣កុំ…
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល ចុះហត្ថលេខារួមគ្នាកំណត់យកកម្រៃសេវាផ្តល់បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ពីសេវាសុខាភិបាលឯកជន
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល បានចុះហត្ថលេខារួមគ្នាកំណត់យកកម្រៃសេវាផ្តល់បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ពីសេវាសុខាភិបាលឯកជន ដើម្បីអនុញ្ញាតឱ្យក្រសួងសុខាភិបាលប្រមូលចំណូលពីកម្រៃសេវាផ្តល់បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ពីសេវាសុខាភិបាលដែលទទួលលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល លើការផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជា។ ក្នុងប្រកាសអន្តរក្រសួងស្តីពីការយកកម្រៃសេវាផ្តល់បណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ពីមូលដ្ឋានសេវាសុខាភិបាលឯកជន ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា បណ្ណចាក់វ៉ាក់សាំងកូវីដ១៩នេះ មានតម្លៃចំនួន៤ពាន់រៀលក្នុងមួយបណ្ណដែលសេវាសុខាភិបាលឯកជន ត្រូវបង់ទៅក្រសួងសុខាភិបាលនៅពេលបានទទួលបណ្ណ។…