សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្តសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ធ្វើការពិនិត្យ និងរៀបចំចារឹកអត្ថន័យសច្ចភាពជាប្រវត្តិសាស្ត្រជាភាសាខ្មែរ ភាសាវៀតណាម និងភាសាអង់គ្លេស លើស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់នៅតាមរាជធានី-ខេត្តនីមួយៗ។ សម្តេច ថា ការរៀបចំបែបនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីថែរក្សាការពារនូវសច្ចភាពប្រវត្តិសាស្ត្រនៃការជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ…
Category: ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈថា ការអនុវត្តទណ្ឌកម្មលុបឈ្មោះ លោក ខឹម មុនីកុសល ចេញពីមន្ត្រីសុខាភិបាលខេត្តប៉ៃលិន គឺត្រឹមត្រូវតាមច្បាប់
ក្រសួងមុខងារសាធារណៈ បានលើកឡើង ការសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិនចំពោះការលុបឈ្មោះលោក ខឹម មុនីកុសល មន្ត្រីមន្ទីរសុខាភិបាលខេត្តប៉ៃលិន គឺជារឿងត្រឹមត្រូវតាមផ្លូវច្បាប់។ ការប្រកាសរបស់ក្រសួងបែបនេះគឺធ្វើឡើងបន្ទាប់ពីក្រសួងមួយនេះ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលភស្តុតាងជុំវិញសំណុំរឿងនេះរួចរាល់កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រសួង បានបញ្ជាក់ថា…
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រកាសពីការដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ តារាងពន្ធគយកម្ពុជា ឆ្នាំ២០២២។ ការដាក់ឱ្យអនុវត្តកម្មវិធីទូរស័ព្ទដៃឆ្លាតវៃនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាជួយសម្រួលបន្ថែមទៀតដល់ធុរជន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅថ្ងៃទី៤ កុម្ភៈនេះ។ ប្រភពដដែល បានបន្តថា កម្មវិធីទូរស័ព្ទឆ្លាតវៃ តារាងពន្ធគយកម្ពុជា ឆ្នាំ២០២២ នេះ គឺសាធារណជន…
សម្តេច ហ៊ុន សែន បង្ហាញពីការប្តេជ្ញាចិត្តបញ្ចៀសមិនឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ដោយសារជំងឺកូវីដ១៩
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រ ទី៤ កុម្ភៈនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់សម្តេចក្នុងការបញ្ជៀសមិនឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់ដោយសារជំងឺកូវីដ១៩ តាមរយៈការធានាថាកម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៤ កុម្ភៈនេះ។ តាមរយៈការប្តេជ្ញាចិត្តនេះ រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ…
រយៈពេលបីថ្ងៃនៃពិធីចូលឆ្នាំចិន កំណេីនភ្ញៀវទេសចរចេញដើរកម្សាន្តនៅរមណីយដ្ឋាននានាក្នុងប្រទេសជិត១លាននាក់
តួលេខពីក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តប្រមាណ៩៤៧,៤៩៧ នាក់ ក្នុងនោះភ្ញៀវជាតិប្រមាណ ៩៣១,៣០៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១៦,១៨៩ នាក់។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី៤ កុម្ភៈនេះ។…
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ៖ ចាប់ពីឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពអាចផលិតទឹកស្អាតបាន ១លានម៉ែត្រគូប/ថ្ងៃ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា រ.ទ.ស.ក អះអាងថា ចាប់ពីឆ្នាំ២០២៣ខាងមុននេះទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពអាចផលិតទឹកស្អាតបាន ១លានម៉ែត្រគូប/ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហាខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល៧ឆ្នាំកន្លងមក(២០១៦-២០២៣)។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រ.ទ.ស.ក នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រភពដដែល…
លោក វី សំណាង សម្រេចដកហូតដីព្រៃសរុប២៦ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកទុកជាទ្រព្យសម្បត្តិរដ្ឋវិញ
លោក វី សំំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការបដិសេធ និងដកហូតដីព្រៃឈើសរុប២៦ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកទុកជាទ្រព្យសម្បត្តិរដ្ឋវិញ។ ការសម្រេចនេះគឺធ្វើឡើងបន្ទាប់អាជ្ញាធររកឃើញថា ដីទាំងនេះបានទទួលរងនូវការកាន់កាប់គាស់ រុករាន ទន្រ្ទានយកពីដីព្រៃរដ្ឋមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ នេះបើយោងលិខិតចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយលោក…
អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ គាំទ្រដំណើរបេសកកម្មសម្តេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ាកាលពីពេលកន្លងទៅនេះ
ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈនេះ នាវិមានសន្តិភាព លោក ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានលើកឡើងពីការគាំទ្រដំណើរបេសកកម្មការងាររបស់សម្តេច ហ៊ុន…
ព្រះមហាក្សត្រ ឡាយព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ
ច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។ ច្បាប់នេះនឹងបើកផ្លូវឱ្យកម្ពុជា និងកូរ៉េខាងត្បូង អាចអនុវត្តដោយពេញលេញនូវការធ្វើពាណិជ្ជកម្មសេរីរវាងគ្នា។ ច្បាប់មួយនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ហើយដែលត្រូវព្រឹទ្ធសភាបានពិនិត្យលើទម្រង់ និងគតិច្បាប់ទាំងស្រុងកាលពីថ្ងៃទី៦…