អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព. បានប្រកាសសាធារណៈហៅបុគ្គល០៩រូបមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដើម្បីជៀសវាងប្រឈមមុខនឹងផ្លូវច្បាប់ បន្ទាប់ពីអ្នកទាំងនោះមិនបានចូលរួមបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនតាមច្បាប់កំណត់។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៧ កុម្ភៈ របស់អង្គភាពប្រឆាំងអំពើពុករលួយ។ បុគ្គលទាំង៩នាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយឱ្យប្រញាប់ប្រញាល់មកប្រកាសទ្រព្យសម្បត្តិនិងបំណុលនោះរួមមាន ៖១. លោកអ៊ឹម សន…
Category: ព័ត៌មានជាតិ

បើគ្មានអ្វីប្រែប្រួលនោះទេ ពលរដ្ឋកម្ពុជា អាចប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនៅពេលខាងមុខនេះជាប្រក្រតី
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានខកខានប្រារព្ធក្នុងទ្រង់ទ្រាយធំអស់រយៈពេល០២ឆ្នាំជាប់ៗគ្នាពោល គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ និយាយដោយឡែកសម្រាប់នៅកម្ពុជា និងនិយាយជារួមគឺក្នុងក្របខណ្ឌសកលលោក។ ប៉ុន្តែពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២២នេះ អាចនឹងត្រូវប្រារព្ធឡើងជាប្រក្រតីដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទាំងអស់អាចមានការជួបជុំគ្នាបាន តែត្រូវគោរពនូវវិធានការសុខាភិបាលដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ពីខេត្តក្រចេះនៅព្រឹកថ្ងៃទី៧ កុម្ភៈនេះ ក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិរមាត…

រ៉ែមាស ៖ កម្ពុជាផលិតមាសបានជាង១ពាន់គីឡូក្រាមក្នុងរយៈពេល៧ខែកន្លងទៅនេះ
ក្នុងរយៈពេល៧ខែកន្លងទៅនេះ កម្ពុជាផលិតបានមាសទម្ងន់ ១.៧៥១គីឡូក្រាម ក្នុងនោះមួយសប្តាហ៍កម្ពុជាអាចផលិតមាសចន្លោះពី៨០ទៅ១០០គីឡូក្រាម ដែលចំនួននេះកាន់តែច្រើនឡើងៗ ។ មាសទាំងនេះត្រូវបានផលិតចេញពីក្នុងខេត្តមណ្ឌលគិរី។ នេះបើតាមការប្រកាសរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិរមាត ឃុំអូរគ្រៀង…

សម្តេច ហ៊ុន សែន ៖ រាជរដ្ឋាភិបាលមានគោលដៅបង្កើតឱ្យមានប៉ូលសេដ្ឋកិច្ចចំនួនបួន បន្ទាប់ពីប៉ូលសេដ្ឋកិច្ចចំនួនបីចេញជារូបរាងហើយនោះ
ពីខេត្តក្រចេះនៅព្រឹកថ្ងៃទី៧ កុម្ភៈនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលសម្តេចបានកំណត់គោលដៅបង្កើតឱ្យមានប៉ូលសេដ្ឋកិច្ចចំនួនបួន បន្ទាប់ពីប៉ូលសេដ្ឋកិច្ចចំនួនបីចេញជារូបរាងហើយនោះរួមមាន៖…

សិស្សនិទ្ទេស A ជាង១ពាន់៧រយនាក់នឹងមានឱកាសជួបផ្ទាល់ជាមួយសម្តេចនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៨ កុម្ភៈខាងមុខនេះ
បើគ្មានអ្វីប្រែប្រួលនោះទេ សិស្សនិទ្ទេស A ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ ប្រមាណ១.៧៥៣នាក់ នឹងមានឱកាសចូលជួបសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។…

ឆ្លើយតបទៅលោក ចូ ប៉ៃឌិន ៖ សម្តេច ហ៊ុន សែន គាំទ្រពេញទំហឹងចំពោះអាមេរិកក្នុងការដឹកនាំកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបង្ហាញជំហរច្បាស់ៗពីការប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះអាមេរិកក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ក្នុងពេលខាងមុខនេះ។ សម្តេច បានគូសបញ្ជាក់ថា “ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក…

លោក ចូ ប៉ៃឌិន ៖ “រដ្ឋបាលខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២”
ប្រធានាធិបតីប្រទេសមហាអំណាចសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានសរសេរលិខិតមកសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ បញ្ជាក់អំពីការរង់ចាំការធ្វើការជាមួយកម្ពុជាក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២នេះ ដែលមានសម្តេចជាប្រធានអាស៊ាន។ ក្នុងលិខិតចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ជាភាសាអង់គ្លេស និងបកប្រែក្រៅផ្លូវការជាភាសាខ្មែរ…

អគ្គនាយកដ្ឋានពន្ធដារបន្តលើកលែងការបង់ពន្ធប្រចាំខែរយៈពេល០៦ខែបន្ថែមទៀត លើវិស័យទេសចរណ៍និងអាកាសចរណ៍
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសពីការបន្តការលើកលែងការបង់ពន្ធប្រចាំខែរយៈពេល០៦ខែបន្ថែមទៀត ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ លើវិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសារតែវិបត្តិកូវីដ១៩ និងជាផ្នែកមួយក្នុងការស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។ ក្នុងលិខិតចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ…

ក្រសួងធនធានទឹកអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ ជាពិសេសពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល
ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក បើទោះបីជានៅក្នុងរដូវប្រាំង និងដើមរដូវវស្សាឆ្នាំនេះអាចនឹងមានភ្លៀងកក់ខែច្រើន ក៏ប៉ុន្តែបរិមាណទឹកដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់ដើម្បីឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ តាមការព្យាករ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជា នៅបន្តទទួលរងនូវឥទ្ធិពលបាតុភូតឡានីណា…

CDC អនុម័តគម្រោងវិនិយោគថ្មីៗបន្ថែមទៀតដែលមានទំហំទឹកប្រាក់ជាង១៨លានដុល្លារអាមេរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគថ្មីៗបន្ថែមទៀត ដែលមានទំហំទឹកប្រាក់១៨.៦លានដុល្លារអាមេរិក។ នេះបើយោងតាមការបង្ហោះលើផេករបស់ CDC កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រភពដដែល បានបន្តថា ក្រុមហ៊ុនមួយចំនួនដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគរួមមាន៖១. GLOBAL XILIN GARMENT…
Continue Reading