ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬដូសជំរុញ នៅទូទាំងប្រទេស ព្រមជាមួយការបន្តចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៤ ស្របពេលដែលបច្ចុប្បន្ននេះចំនួនអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង កំពុងមានកើនឡើងគួរឱ្យព្រួយបារម្ភ បើទោះបីជាប្រភេទមេរោគនេះ មិនទាន់ធ្វើឱ្យមានអ្នកស្លាប់ក៏ដោយចុះ។ ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនចុះថ្ងៃទី៩ កុម្ភៈនេះ ក្រសួងសុខាភិបាល បានលើកឡើងថា…
Category: ព័ត៌មានជាតិ
ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នក្នុងខែ៧ ខាងមុខនេះ
បើគ្មានអ្វីប្រែប្រួលនោះទេ ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលចំណាយការវិនិយោគប្រមាណ២ពាន់លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន លើទឹកប្រាក់ប្រមាណ១៥០លានដុល្លារ នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ.ស.ច.គ នៅព្រឹកថ្ងៃពុធ ទី៩ កុម្ភៈនេះ…
ក្រសួងសុខាភិបាល ៖ ការចម្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង ភាគច្រើនកើតលើក្រុមយុវវ័យ និងវ័យកណ្តាល
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា ការចម្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង ដែលមានសន្ទុះកើនឡើងនាពេលបច្ចុប្បន្ននេះ ភាគច្រើនកើតឡើងលើក្រុមយុវវ័យ និងវ័យកណ្តាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកាលពីថ្ងៃទី៨ កុម្ភៈម្សិលមិញនេះ។ ការប្រកាសរបស់ក្រសួងនេះ គឺធ្វើឡើង ខណៈដែលបច្ចុប្បន្នស្ថានភាពនៃការឆ្លងវីរុសកូវីដ១៩ ជាពិសេសអូមីក្រុង មានការកើនឡើងជាបន្តបន្ទាប់លើសពី៣ខ្ទង់ទៅហើយជារៀងរាល់ថ្ងៃ ដែលគួរឱ្យមានការព្រួយបារម្ភ ហើយវិធានការការពារការចម្លងជំងឺកូវីដ១៩…
សម្តេច ហ៊ុន សែន នឹងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាពេលខាងមុខនេះ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ “ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ” នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ជាមួយលោកស្រីបណ្ឌិត ហាក់ ចាហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល (UPF) និង លោក…
សម្តេច ហ៊ុន សែន ប្រកាសឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈចំនួនអ្នកឆ្លងកូវីដ១៩មានការកើនឡើងខ្ពស់
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលចំនួនអ្នកឆ្លងកូវីដ១៩ មានការកើនឡើងខ្ពស់ជារៀងរាល់ថ្ងៃ។ ជាក់ស្តែងនៅថ្ងៃនេះចំនួនអ្នកឆ្លងជំងឺមួយនេះឡើងជាង២០០ករណី ដែលជាតួលេខមួយគួរឱ្យមានការព្រួយបារម្ភ។ ក្នុងសារសំឡេងរបស់សម្តេច ដែលត្រូវបានចែកចាយនៅលើប្រព័ន្ធតេឡាក្រាមនៅយប់ថ្ងៃទី៨ កុម្ភៈនេះ សម្តេច បានសង្កត់ធ្ងន់ថា ស្ថានភាពបែបនេះ តម្រូវឱ្យមានវិធានការជាបន្ទាន់បន្ថែមទៅលើវិធានការដែលបានដាក់ចេញរួចមកហើយនាពេលកន្លងមកនេះ។…
លោក ឌួង ងៀប សម្រេចដើរចូលគុកដោយខ្លួនឯង បន្ទាប់ពីរងភាពអយុត្តិធម៌នៅក្នុងដំណើរការនីតិវិធីតុលាការ
លោក ឌួង ងៀប ដែលត្រូវបានគេដឹងថា មានងារជាឧកញ៉ា និងជាអ្នកជំនួញដ៏ល្បីមួយរូបដែរនោះ នៅថ្ងៃទី៨ កុម្ភៈនេះ បានសម្រេចដើរចូលគុកដោយខ្លួនឯង បន្ទាប់ពីរូបលោកអះអាងថា លោករងភាពអយុត្តិធម៌ជាខ្លាំងនៅក្នុងដំណើរការនីតិវិធីនៅក្នុងសាលាដំបូងរាជធានីភ្នំពេញ ក្រោយលោករងការចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើស ឆបោកលុយជនជាតិតៃវ៉ាន់ ខណៈដែលលោកមិនជាប់ពាក់ព័ន្ធអ្វីទាល់តែសោះក្នុងរឿងនេះ។ ឈរនៅចំពីមុខខ្លោងទ្វារពន្ធនាគារព្រៃស…
ក្រសួងបរិស្ថាន ៖ ឆ្មាដាវ ត្រូវបានរកឃើញកំពុងរស់នៅតាមតំបន់ការពារធម្មជាតិកម្ពុជា
ក្រសួងបរិស្ថានកម្ពុជា បានឱ្យដឹងថា ឆ្មាដាវ ត្រូវបានរកឃើញកំពុងរស់នៅតាមតំបន់ការពារធម្មជាតិកម្ពុជា។ ក្រសួងថា ឆ្មាដាវ មានឈ្មោះអង់គ្លេស៖ Leopard Cat និងឈ្មោះវិទ្យាសាស្រ្ត៖ Prionailurus begalensis។ នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងដែលបានបង្ហោះកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រសួង…
អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១% នៃប្រទេសកម្ពុជា
លោក នេត្រ ភត្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១% នៃប្រទេសកម្ពុជា។ លោកថា នេះគឺជាមោទកភាពរបស់កម្ពុជា ដែលមានផ្ទៃដីអភិរក្សធំ។ នេះបើយោងតាមផេកផ្លូវការរបស់លោក ដែលបានបង្ហោះនៅថ្ងៃទី៧…
សម្តេច ហ៊ុន សែន ចេញសារទាំងយប់ បំភ្លឺជុំវិញការលើកឡើងរបស់សម្តេច អំពីការដោះលែងជនជាតិអូស្ត្រាលី ពីព្រឹកមិញនេះ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃចន្ទ ទី៧ កុម្ភៈនេះ បានបង្ហោះសារបំភ្លឺជុំវិញការបកស្រាយរបស់សម្តេចនៅព្រឹកមិញនេះ ពាក់ព័ន្ធនឹងការដោះលែងសាស្ត្រាចារ្យជនជាតិអូស្ត្រាលី លោក សន ធើនណល ដែលជាប់ឃុំនៅប្រទេសមីយ៉ាន់ម៉ា ប្រមាណ១ឆ្នាំហើយនោះ ពីសំណាក់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ ការបំភ្លឺរបស់សម្តេច…
លោក កើត រិទ្ធ ចុះហត្ថលេខាសម្រេចបញ្ចូលក្របខណ្ឌក្រឡាបញ្ជីចំនួន១១៧រូប ឱ្យចុះកម្មសិក្សានៅតាមស្ថាប័នតុលាការ
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចបញ្ចូលក្របខណ្ឌក្រឡាបញ្ជីនៃក្រសួងយុត្តិធម៌សម្រាប់សិស្សក្រឡាបញ្ជីជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការចំនួន ១១៧រូប ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ។ ក្រឡាបញ្ជីទាំង១១៧រូបនេះ នឹងចាត់ឱ្យចុះកម្មសិក្សានៅតាមអង្គការតុលាការ និងអង្គការអយ្យការនានា។ នេះបើយោងតាមប្រកាសចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២…