លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចបញ្ចូលក្របខណ្ឌក្រឡាបញ្ជីនៃក្រសួងយុត្តិធម៌សម្រាប់សិស្សក្រឡាបញ្ជីជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការចំនួន ១១៧រូប ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ។ ក្រឡាបញ្ជីទាំង១១៧រូបនេះ នឹងចាត់ឱ្យចុះកម្មសិក្សានៅតាមអង្គការតុលាការ និងអង្គការអយ្យការនានា។ នេះបើយោងតាមប្រកាសចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយលោក កើត រិទ្ធ៕