សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមមូលនិធិចំនួន ១០០លានដុល្លារអាមេរិកសម្រាប់ធនាគារសហគ្រាសធុនតូច និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ការគាំទ្របន្ថែមដល់វិស័យ SMEs, វិស័យកសិកម្ម និងវិស័យកសិ-ឧស្សាហកម្ម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។…
Category: ព័ត៌មានជាតិ
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានពីថ្ងៃទី១៥ ដល់១៧ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ
ក្រសួងការបរទេសកម្ពុជា បានប្រកាសថា កម្ពុជាជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១០ កុម្ភៈនេះ។ ក្រសួង បន្តថា កិច្ចប្រជុំខាងលើនេះ នឹងធ្វើឡើងតាមរបៀបជាការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ សម្រាប់ភាគីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី…
បញ្ហាគ្រឿងញៀន ៖ សម្តេច ស ខេង ប្រាប់ឱ្យអគ្គស្នងការនគរបាលជាតិត្រួតពិនិត្យអ្នកបើកបររថយន្តដឹកជញ្ជូនធំៗ
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ឱ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បង្កើនការត្រួតពិនិត្យលើអ្នកបើកបររថយន្តដឹកជញ្ជូនធំៗ ដែលសម្តេចថា ភាគច្រើនពាក់ព័ន្ធនឹងគ្រឿងញៀន។ សម្តេច បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១…
លោក ឃួង ស្រេង បន្តក្រើនរំលឹកឱ្យចូលរួមអនុវត្តន៍វិធានការសុខាភិបាលទប់ស្កាត់ការឆ្លងវីវុសកូវីដ១៩ ប្រភេទអូមីក្រុង ក្នុងរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តក្រើនរំលឹកឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចូលរួមអនុវត្តន៍ វិធានការសុខាភិបាលទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាបេះដូង នៃប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីណែនាំចុះថ្ងៃទី១០ កុម្ភៈនេះ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង។ ក្នុងសេចក្តីណែនាំចំនួនពីរទំព័រនេះ…
ក្រសួងការបរទេស ៖ ព្រះមហាក្សត្រ ប្រ៊ុយណេ នឹងយាងមកកម្ពុជា មុនកិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិកាខាងមុខនេះ
ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (Haji Hassanal Bolkiah) មានព្រះរាជហរទ័យចង់យាងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅមុនកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី៩ កុម្ភៈម្សិលមិញនេះ។ ការបង្ហើបឱ្យដឹងពីដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជាពីសំណាក់ព្រះមហាក្សត្រប្រ៊ុយណេ…
មុនដំណើរចាកចេញពីកម្ពុជា សម្តេច ហ៊ុន សែន បន្តអំពាវនាវឱ្យពលរដ្ឋកម្ពុជាចូលរួមទប់ស្កាត់ការ ឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជានៅព្រឹកថ្ងៃទី១០ កុម្ភៈនេះ នឹងចាកចេញពីកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ។ មុនដំណើរចាកចេញនេះ សម្តេច បានបន្តអំពាវនាវឱ្យពលរដ្ឋកម្ពុជាសូមបន្តការចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មីៗអូមីក្រុង ដែលអត្រាឆ្លងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមផេកផ្លូវការរបស់សម្តេច ដែលបង្ហោះនៅថ្ងៃនេះ។ ជាមួយគ្នានេះ សម្តេច…
រដ្ឋមន្ត្រីការបរទេសព្រុយណេ គាំទ្រពេញទំហឹង លោក ប្រាក់ សុខុន ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា
រដ្ឋមន្ត្រីការបរទេសទី២ ប្រទេសព្រុណណេ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ បានបង្ហាញការគាំទ្រពេញទំហឹងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៩ កុម្ភៈនេះ។ ការប្រកាសនេះ…
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ គ្រប់អាជីវកម្មទេសចរណ៍ មិនត្រូវជួបជុំផឹកស៊ីកម្សាន្តសប្បាយផ្ទុយពីការណែនាំរបស់ក្រសួងទេសចរណ៍ជាដាច់ខាត
ស្របពេល ដែលកំណើននៃការឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានណែនាំមិនឱ្យសេវាកម្មទេសចរណ៍ទាំងអស់រៀបចំការជួបជុំផឹកស៊ី កម្សាន្តសប្បាយដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ។ នេះបើយោងតាមសារាចរណែនាំចុះថ្ងៃទី៩ កុម្ភៈនេះ របស់ក្រសួងសុខាភិបាល។ បើតាមលោក ថោង ខុន អ្វីដែលក្រសួងណែនាំនេះគឺធ្វើឡើងស្របពេលដែលការឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង…
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ចុះហត្ថលេខាទាត់ចោលសំណើសុំផ្អាកការផ្តួចផ្តើមរៀបចំនីតិវិធីដេញថ្លៃជ្រូករស់របស់ក្រសួងកសិកម្ម
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខាទាត់ចោលសំណើ របស់ក្រសួងកសិកម្ម ដែលបានស្នើកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការផ្អាកការផ្តួចផ្តើមលើការរៀបចំនីតិវិធីដេញថ្លៃជ្រូករស់ សម្រាប់ការនាំចូលមកកម្ពុជា។ នេះបើយោងតាម លិខិតចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២…
បណ្ឌិត Sobhita ៖ សម្តេច ហ៊ុនសែន ពិតជាសក្ដិសមទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២
ក្នុងលិខិតផ្ញើជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបណ្ឌិត Sobhita ប្រធានមជ្ឈមណ្ឌលពុទ្ធសាស្ត្រអប់រំប្រចាំមីយ៉ាន់ម៉ា និងហូឡង់ បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ាន សម្តេច ហ៊ុន សែន ពិតជាសក្ដិសមនឹងទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នេះ…