ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (Haji Hassanal Bolkiah) មានព្រះរាជហរទ័យចង់យាងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅមុនកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី៩ កុម្ភៈម្សិលមិញនេះ។
ការបង្ហើបឱ្យដឹងពីដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជាពីសំណាក់ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ គឺធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយរដ្ឋមន្ត្រីការបរទេសទី២ ប្រទេសព្រុយណេ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ កាលពីម្សិលមិញនេះ។
សម្រាប់ភាគីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជាពីសំណាក់ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ មកកម្ពុជានៅពេលខាងមុខនេះ ធ្វើឡើងស្របពេលនៃខួបទំនាក់ទំនងការទូតប្រទេសទាំងពីរលើកទី៣០ ដែលប្រារព្ធធ្វើឡើងនៅឆ្នាំ២០២២នេះ៕