រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុង បានលើកឡើងថា យុវជនមួយចំនួនតូច បានប្រព្រឹត្តសកម្មភាពភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិខ្មែរ ក្នុងថ្ងៃទិវានៃក្តីស្រលាញ់។ នេះបើយោងលិខិតចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ របស់ក្រសួងអប់រំ។…
Category: ព័ត៌មានជាតិ
ក្រសួងសេដ្ឋកិច្ច ចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺជុំវិញការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់ទីផ្សារកម្ពុជា
ក្រសួងសេដ្ឋកិច្ច បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចំនួនពីរទំព័រ ក្នុងគោលដៅធានាឱ្យមានការយល់ដឹងច្បាស់លាស់ និងជៀសវាងការភាន់ច្រឡំអំពីគោលបំណងគំនិតផ្តួចផ្តើមរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ សម្រាប់ក្រសួងសេដ្ឋកិច្ច, យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងការពារទាំងអ្នកចិញ្ចឹម និងអ្នកប្រើប្រាស់។ ក្រសួងបញ្ជាក់ថា យន្តការមួយនេះ នឹងត្រូវយកមកអនុវត្ត ក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ។ ក្រសួង…
ក្រសួងវប្បធម៌ ៖ ទិវានៃក្តីស្រលាញ់ កំពុងជ្រៀតចូលក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន
ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួននិយមហៅថា ទិវានៃក្តីស្រលាញ់ បាននឹងកំពុងជ្រៀតចូលក្នុងសង្គមជាតិជាពិសេសក្នុងស្រទាប់យុវជន។ នេះបើតាមសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ក្រសួង លើកឡើងថា ទិវានៃក្តីស្រលាញ់នេះ បានធ្វើឱ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភាពភ័ន្តច្រឡំនាំឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិរបស់កម្ពុជាទៀតផង។ ត្រង់ចំណុចនេះ…
សម្តេច ហ៊ុន សែន លើកយកបញ្ហាវិនិយោគ ទំនាក់ទំនងការទូត ពាណិជ្ជកម្ម ជជែកជាមួយប្រធានាធីបតីកូរ៉េ
ក្នុងជំនួបជាមួយលោក មូន ចេ-អ៊ីន ប្រធានាធិបតីកូរ៉េ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកយកបញ្ហាវិនិយោគ ទំនាក់ទំនងការទូត ពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ ដើម្បីលើកយកមកជជែកពិភាក្សាជាមួយភាគីកូរ៉េ។ យោងតាមផេកផ្លូវការរបស់សម្តេច ដែលបានបង្ហោះនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ…
ប្រធានាធិបតីកូរ៉េ ៖ កម្ពុជាគឺជាប្រទេសទី១ ដែលកូរ៉េចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ
ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក មូន ចេ-អ៊ីន ប្រធានាធិបតីកូរ៉េ បានលើកឡើងថា កម្ពុជាគឺជាប្រទេសទី១ ដែលកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ។ លោកបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាប្រទេស ដែលមានអាទិភាពសម្រាប់កូរ៉េ ជាពិសេសពាក់ព័ន្ធទៅនឹងការចុះកិច្ចព្រមព្រៀងនេះ។ នេះបើយោងតាមផេកផ្លូវការរបស់សម្តេច…
អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ វីរុសកូវីដ១៩ ប្រភេទអូមីក្រុង កំពុងចរាចរឆ្លងយ៉ាងលឿននៅក្នុងសហគមន៍
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា បច្ចុប្បន្នវីរុសកូវីដ១៩ ប្រភេទអូមីក្រុង បាននឹងកំពុងចរាចរឆ្លងយ៉ាងលឿននៅក្នុងសហគមន៍ហើយ។ ត្រង់ចំណុចនេះ លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ និងដូសជំរុញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១០…
ប្រជាពលរដ្ឋ និងយុវជនខ្មែរព្រមទាំងពលរដ្ឋកូរ៉េ ចេញមកទទួលស្វាគមន៍សម្តេច ហ៊ុន សែន គ្រា សម្តេចអញ្ជើញដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងសេអ៊ូល
ប្រជាពលរដ្ឋ និងយុវជនខ្មែរ ព្រមទាំងពលរដ្ឋកូរ៉េ បានចេញមកទទួលស្វាគមន៍ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រាដែលសម្តេច បានអញ្ជើញដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ នេះបើយោងតាមផេកផ្លូវការរបស់សម្តេច ដែលបានបង្ហោះនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រភពដដែល…
រដ្ឋមន្ត្រីក្រសួងការងារ ថា ក្រសួង នឹងចុះត្រួតពិនិត្យទិន្នន័យកម្មករនិយោជិត ដែលបានចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១ មីនា ខាងមុខនេះ
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានប្រកាសថា ក្រុមអធិការការងាររបស់ក្រសួងនឹងចុះធ្វើអធិការកិច្ចការងារ ដើម្បីត្រួតពិនិត្យទិន្នន័យកម្មករនិយោជិត ដែលបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ការប្រកាសរបស់ក្រសួងបែបនេះ…
តុលាការហៅសកម្មភាពលោក ឌួង ងៀប ដែលប្រើបណ្តាញសង្គមចោទប្រកាន់តុលាការ គឺជាការគេចវេះពីការទទួលខុសត្រូវរបស់ខ្លួន
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចាត់ទុកសកម្មភាពរបស់លោក ឌួង ងៀប ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន និងការស្រែកប្រកាសក្តែងៗពីភាពអយុត្តិធម៌ និងមានអំពើពុករលួយក្នុងដំណើរការរឿងក្តីរបស់ខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ ថាគឺជាសកម្មភាពគេចវេះពីការទទួលខុសត្រូវរបស់លោក ខណៈដែលតុលាការកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់លើសំណុំរឿងរបស់លោក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក ឌួង ងៀប នៅក្នុងតុលាការ…