(ហ្សាការតា) ៖ មនុស្សយ៉ាងហោចណាស់ ១៧៤នាក់បានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅទីលានប្រកួតបាល់ទាត់មួយកន្លែងឋិតក្នុងទីក្រុង Malang ភាគខាងកើតខេត្ត Java របស់ប្រទេសឥណ្ឌូនេស៊ី។ ហេតុការណ៍ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងច្រើនបែបនេះបានក្លាយជាឧបទ្ទេវហេតុដ៏អាក្រក់នៃកីឡាដ្ឋានមួយនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ីនៅថ្ងៃអាទិត្យ ទី២ តុលានេះ។ ការរត់ជាន់គ្នានេះបានកើតឡើងបន្ទាប់ពីក្រុមប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកគាំទ្រដែលរត់ចូលអុកឡុកទីលានប្រកួត និងបានប៉ះទង្គិចគ្នា ក្នុងព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់រវាងក្រុម…
Author: Khmer CM
មហាជនមានចម្ងល់ រវាង សេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ និង សេចក្ដីសម្រេចរបស់ រដ្ឋបាលខេត្តកណ្ដាល ដែលឈានទៅគ្រប់គ្រងដល់តុលាការ
ភ្នំពេញ៖ ផ្អែកលើសេចក្ដីណែនាំដែលចេញដោយក្រសួងមហាផ្ទៃ និង រដ្ឋបាលខេត្តកណ្ដាលបានបង្ហាញពីប្រការនីមួយៗយ៉ាងច្បាស់លាស់។ លើកលែងតែប្រកា៤នៃសចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកណ្ដាល ហាក់មានភាពមិនប្រក្រតី ធ្វើឱ្យមហាជនមានចម្ងល់ លើចំណុចមួយចំនួនដែលបានផ្ដល់អំណាចឱ្យអភិបាលខេត្តមានសិទ្ធិឈានទៅគ្រប់គ្រងដល់តុលាការដែលជាស្ថាប័នឯករាជ្យថែមទៀត។ បើគេសង្កេត លើសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខាង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២…
មនុស្ស១២៩នាក់បានស្លាប់ និង២០០ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍ចលាចលនិងប្រើអំពើហិង្សាក្នុងការប្រកួតបាល់ទាត់នៅឥណ្ឌូនេស៊ី
(ហ្សាការតា)៖ សមត្ថកិច្ចឥណ្ឌូនេស៊ី បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់១២៩នាក់បានស្លាប់បាត់បង់ជីវិត និង២០០នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ចលាចលនិងការប្រើអំពើហិង្សាដែលកើតឡើងកាលពីយប់ថ្ងៃសៅរ៍ ទី១ តុលាម្សិលមិញនេះ ក្រោយការប្រកួតបាល់ទាត់ក្របខណ្ឌលីដរបស់ប្រទេសឥណ្ឌូណេស៊ីរវាងក្រុមបាល់ទាត់ធំៗចំនួនពីរ។ ដើមចមនៃហេតុការណ៍នេះ គឺដំបូងឡើយអ្នកគាំទ្រក្រុម Arema FC និងគូប្រជែងមកពីក្រុម Persebaya Surabaya…
Continue Readingសារព័ត៌មានខ្មែរឈានមុខ ប្រកាសឧបត្ថម្ភប្រាក់ចំនួន១០ម៉ឺនរៀលក្នុង១គ្រួសារជូនដល់ក្រុមគ្រួសារសពយុទ្ធជន២នាក់ដែលបានបូជាជីវិតជួយសង្រ្គោះក្មេងប្រុសលង់ទឹក
ភ្នំពេញ៖ អង្គភាពសារព័ត៌មានខ្មែរឈានមុខ នៅថ្ងៃទី០២ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសឧបត្ថម្ភប្រាក់ចំនួន១០ម៉ឺនរៀលក្នុងមួយគ្រួសារ ជូនដល់ក្រុមគ្រួសារសពយុទ្ធជនទាំងពីររូបដែលបានបាត់បង់ជីវិត ដោយសារចុះជួយសង្គ្រោះជីវិតក្មេងប្រុសពីរនាក់ នៅចំណុចអាងអង្រ្កង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សូមរំឭកថា ហេតុការណ៍នេះបានកើតឡើងកាលពីកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយមុនកើតហេតុយោធិនទាំង០២រូប…
រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ប្រកាសឧបត្ថម្ភប្រាក់ចំនួន ៤លានរៀល ជូនដល់ក្រុមគ្រួសារសពយុទ្ធជនទាំងពីរ ដែលបានបូជាជីវិតជួយសង្រ្គោះក្មេងប្រុសលង់ទឹក០២នាក់
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានប្រកាសឧបត្ថម្ភប្រាក់ចំនួនពីរលានរៀលសម្រាប់គ្រួសារនីមួយៗ ជូនដល់ក្រុមគ្រួសារសពយុទ្ធជនទាំងពីររូបដែលបានបាត់បង់ជីវិតដោយសារចុះជួយសង្គ្រោះជីវិតក្មេងប្រុសពីរនាក់រួចពីគ្រោះថ្នាក់ហើយ តែមិនប្រយ័ត្នក៏បណ្ដាលឱ្យទឹកកួចលិច រហូតបាត់បង់ជីវិតទាំង០២នាក់តែម្តងទៅ នៅចំណុចអាងអង្រ្កង ឃុំគោកមន ស្រុកបន្ទាយអំពិល។ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នៅលើទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន លោក…
កិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៣៣ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប
ភ្នំពេញ៖ កម្ពុជា បានត្រៀមរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២។…
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រឆាំងដាច់ខាតលើការបង្កើតរដ្ឋ ការផ្ដាច់រដ្ឋ និង ផ្ដាច់ទឹកដី
សៀមរាប៖ ពាក់ព័ន្ធជាមួយជំហររបស់កម្ពុជាជុំវិញការធ្វើប្រជាមតិ ដើម្បីកាត់យកទឹកដីប្រទេសអ៊ុយក្រែនបញ្ចូលទៅឱ្យប្រទេសរុស្ស៊ីនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាប្រឆាំងដាច់ខាតលើការបង្កើតរដ្ឋ ការផ្ដាច់រដ្ឋ ផ្ដាច់ទឹកដី ការប្រើប្រាស់កម្លាំង ដោយប្រឆាំងជាមួយការប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំង។ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង ២…
សម្ដេចតេជោ៖ មិនអនុញ្ញាឱ្យកសាងវត្តអារាមព្រះពុទ្ធសាសនា ឬក៏វិហារឥស្លាម វិហារគ្រឹះសាសនា នៅក្នុងតំបន់រមណីយដ្ឋានអង្គរបន្ថែមទៀតឡើយ
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី០១ ខែតុលា ២០២២នេះថា វត្តអារាមទាំង៣៥វត្ត ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ មិនមានការរុះរើនោះទេ គឺរក្សានៅដដែល។ ជាមួយគ្នានេះ…
សម្តេចតេជោ ហ៊ុន សែន៖ ជាទម្លាប់ខ្ញុំ មិនជួយលើកកូនទេ កូនណាដួលកន្លែងណាត្រូវរៀនក្រោកខ្លួនឯងនៅកន្លែងនោះ
សៀមរាប៖ «ព្រះរាជាណាចក្រកម្ពុជា មិនមែនជារបបកូនចៅតតំណែងដូចកូរ៉េខាងជើងទេ ប៉ុន្តែអាស្រ័យទៅលើប្រជាពលរដ្ឋជាអ្នកបោះឆ្នោតឱ្យ។ ហើយជាទម្លាប់ខ្ញុំ នឹងមិនជួយលើកកូនទេ កូនណាដួលកន្លែងណាត្រូវរៀនក្រោកខ្លួនឯងនៅកន្លែងនោះ»។ នេះជាការថ្លែង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក…
សម្ដេចតេជោ ហ៊ុន សែន អរគុណ ក្រុមប្រឆាំងតែងតែវាយប្រហារ ហ៊ុន ម៉ាណែត ដែលធ្វើឱ្យកូនប្រុសសម្តេច កាន់តែរឹងមាំ
សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអរគុណ ចំពោះក្រុមអ្នកវិភាគ និងក្រុមប្រឆាំងតែងតែវាយប្រហារ លើបេក្ខជនបន្តវេន នាយករដ្ឋមន្រ្តីនាថ្ងៃអនាគត លោក ហ៊ុន ម៉ាណែត។ ថ្លែងនៅក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់…