មន្រ្តីបរិស្ថាន ព្រមានចាត់វិធានការផាកពិន័យលើពលរដ្ឋណាដែលចោលសំរាមទៅក្នុងទន្លេ

ភ្នំពេញ៖ លោក កែន ផាន អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានព្រមានចាត់វិធានការផាកពិន័យពលរដ្ឋណាដែលចោលសំរាមក្នុងទន្លេ តាមច្បាប់ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន។ នេះបើតាមការផ្សាយលើហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២។ បើតាមលោក…

ក្រោយទឹកជំនន់ជន់លិចភូមិស្ថានពលរដ្ឋ៖ ភ្លាមៗ អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ នាំយកអំណោយកាកបាទក្រហមខេត្តចែកជូនពលរដ្ឋ៥២គ្រួសារ ដែលបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព

ត្បូងឃ្មុំ៖ ក្រោយទឹកទន្លេមេគង្គបន្តហក់ឡើង បណ្តាលជន់លិចភូមិស្ថាន ផ្ទះសម្បែង និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេក្នុងស្រុកត្បូងឃ្មុំ ភ្លាមៗ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំឱ្យអាជ្ញាធរជម្លៀសបងប្អូនមកកាន់ទីទួលសុវត្ថិភាព ជាបណ្តោះអាសន្ន ក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។ រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា…

មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភថវិកាជូនគ្រួសារសពយោធិន២រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក២នាក់

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភថវិកាជូនគ្រួសារសពយោធិន ០២រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក ០២នាក់ ក្នុងមួយគ្រួសារសពទទួលបានថវិកាចំនួន ១០លានរៀល តាមរយៈលោក ជុយ សីហា…

ចំនួនអ្នកស្លាប់កើនឡើងដល់១៧៤នាក់ ក្នុងហេតុការណ៍ការរត់ជាន់គ្នាក្នុងកីឡាដ្ឋានបាល់ទាត់មួយកន្លែងក្នុងប្រទេសឥណ្ឌូនេស៊ី

(ហ្សាការតា) ៖ មនុស្សយ៉ាងហោចណាស់ ១៧៤នាក់បានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅទីលានប្រកួតបាល់ទាត់មួយកន្លែងឋិតក្នុងទីក្រុង Malang ភាគខាងកើតខេត្ត Java របស់ប្រទេសឥណ្ឌូនេស៊ី។ ហេតុការណ៍ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងច្រើនបែបនេះបានក្លាយជាឧបទ្ទេវហេតុដ៏អាក្រក់នៃកីឡាដ្ឋានមួយនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ីនៅថ្ងៃអាទិត្យ ទី២ តុលានេះ។ ការរត់ជាន់គ្នានេះបានកើតឡើងបន្ទាប់ពីក្រុមប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកគាំទ្រដែលរត់ចូលអុកឡុកទីលានប្រកួត និងបានប៉ះទង្គិចគ្នា ក្នុងព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់រវាងក្រុម…

រដ្ឋសភាបើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦ នៅព្រឹកនេះ

ភ្នំពេញ÷រដ្ឋសភានៃព្រះ រាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ…

សម្ដេចតេជោអះអាងថា វិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​បានអះអាង​ថា​ វិស័យឯកជន​បាន​ដោះស្រាយការងារធ្វើ​សម្រា​ប់​និស្សិ​តនិ​ង​កា​រ​​បង់ពន្ធជាផ្នែកដ៏ស​កម្ម​ស​ម្រា​ប់​សេដ្ឋកិច្ចប្រទេសជាតិយើង។ សម្តេចតេជោបានអះអាងបន្តថា កម្ពុជាតែងតែទទួលបានចំណូលពីពន្ធដារប្រមាណ ២៥០ លាន​ដុ​ល្លា​រ​យ៉ាងតិចជារៀងរាល់ខែ។គ្រាន់តែនៅក្នុងរយៈពេល៩ ខែមកនេះ​កម្ពុ​ជាបា​ន​ប្រ​មូ​ល​ព​ន្ធ​ផ្ទៃ​ក្នុ​ងប្រមាណ៩៥ភាគរយរួចស្រេចទៅហើយស្មើប្រ មាណជិត៣ ពាន់លា​ន​ដុ​ល្លា​រ​អា​ម៉េ​រិក។ សម្ដេចតេជោអះអាងបែបនេះក្នុង” ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមា​ណ​៣​,​៨​៦​៦​​នាក់”…

សម្ដេចតេជោ ផ្ដាំទៅពលរដ្ឋនៅតំបន់អង្គរដែលមិនព្រមចាកចេញកុំសង្ឃឹមថា រង់​ចាំ​ត​ថ្លៃ​សំ​ណងឱ្យសោះតែដល់ពេល១សេនក៏គ្មានដែរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រក​ម្ពុជា​បា​ន​ផ្តាំ​ទៅ​អ្ន​ក​ដែ​លមិនព្រមចេញពីតំបន់អង្គរដើម្បីរង់ចាំតថ្លៃចង់បានសំណងច្រើននិងដីធំថាតែពេលវេលា​ម​ក​ដ​ល់សំណងក៏គ្មានដែរសូម្បី១ សេន។ សម្ដេចតេជោសង្កត់ធ្ងន់ថា ដល់ពេលវេលាមួយហើយមិនទុកឱ្យអង្គរវត្តត្រូវបានដក ចេញពី​បេ​តិ​កភណ្ឌពិភពលោកទេគឺច្បាស់ជាដកគ្រួសារនោះចេញតែម្ដង។​កុំស​ង្ឃឹម​ថា ទុ​កមិ​នព្រ​មចា​កចេ​ញដើម្បីតថ្លៃដើម្បីបានសំណងច្រើន​ជាងហ្នឹង ដីធំជាង​ហ្នឹងឱ្យ​សោះ។​សូម​កុំចា​ញ់បោ​កគ​ណ​បក្សនយោបាយណាឱ្យសោះ។ សម្ដេចតេជោថ្លែងបែបនេះក្នុង” ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមា​ណ​៣​,​៨​៦​៦​​នាក់” នៅថ្ងៃទី០៣ ខែតុលា…

សម្ដេចតេជោ៖ គោលនយោបាយវិស័យអប់រំរបស់ រាជរដ្ឋាភិបាលបច្ចុប្ប​ន្ននេះ​គឺ​រុ​ញ​សា​លា​រៀ​ន​អោយទៅដល់ជនបទ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  បានថ្លែងថា “គោលនយោបាយវិ​ស័យ​អ​ប់​រំ​រ​បស់ រាជរដ្ឋាភិបាលបច្ចុប្បន្ននេះគឺរុញសាលារៀនអោយទៅដល់ជនបទ និងបានកំណត់ឃុំ១ យ៉ាងតិចត្រូវមានអនុវិទ្យាល័យ១”។ សម្ដេចតេជោថ្លែងក្នុង” ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមា​ណ​៣​,​៨​៦​៦​​នាក់” នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២៕…

សម្ដេចតេជោ ប្រកាសថា កម្ពុជាគឺជាប្រទេសមួយដែលឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំង ការពារ ជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា​”កម្ពុជាគឺជាប្រទេ​ស​មួយ​ដែល​ឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំង ការពារ ជំងឺកូវីដ-១៩ និងជាប្រទេសដែលបានចាក់ វ៉ាក់សាំងច្រើនជាងគេ ដោយបានចាក់ពី ដុសទី១ និងដុសជំរុញជា បន្ទាប់បន្ទាប់ បានពេញ…

Update៖ចំនួនអ្នកស្លាប់កើនឡើងដល់១៧៤នាក់ ក្នុងហេតុការណ៍ការរត់ជាន់គ្នាក្នុងកីឡាដ្ឋានបាល់ទាត់មួយកន្លែងក្នុងប្រទេសឥណ្ឌូនេស៊ី

(ហ្សាការតា) ៖ មនុស្សយ៉ាងហោចណាស់ ១៧៤នាក់បានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅទីលានប្រកួតបាល់ទាត់មួយកន្លែងឋិតក្នុងទីក្រុង Malang ភាគខាងកើតខេត្ត Java របស់ប្រទេសឥណ្ឌូនេស៊ី។ ហេតុការណ៍ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងច្រើនបែបនេះបានក្លាយជាឧបទ្ទេវហេតុដ៏អាក្រក់នៃកីឡាដ្ឋានមួយនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានប៊ីប៊ីស៊ីនៅថ្ងៃអាទិត្យ ទី២ តុលានេះ។ ការរត់ជាន់គ្នានេះបានកើតឡើងបន្ទាប់ពីក្រុមប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកគាំទ្រដែលរត់ចូលអុកឡុកទីលានប្រកួត និងបានប៉ះទង្គិចគ្នា ក្នុងព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់រវាងក្រុម…