លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រូបលោកក៏ដូចជាភរិយាដែលជាមេធាវីតែងតែគាំទ្រនិងលើកទឹកចិត្តមេធាវីជានារីក្នុងការចូលរួមដឹកនាំគណៈមេធាវី ជាពិសេសការចូលរួមបម្រើវិស័យយុត្តិធម៌ និងចូលរួមលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ កាលពីថ្ងៃទី៨ មីនា ម្សិលមិញនេះ…
Author: Khmer CM
តំណាងអចិន្រ្តៃយ៍កម្ពុជា៖ ការិយាល័យឧត្តមស្នងការយូអិនទទួលបន្ទុកសិទ្ធិមនុស្ស សំងំស្ងៀមចំពោះការប្រើភាសាប្រជាភិថុតិរបស់ក្រុមប្រឆាំង
លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ បានលើកឡើងថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសំងំស្ងៀមឈឹងអស់រយៈពេលជាច្រើនឆ្នាំ ចំពោះការប្រើភាសាប្រជាភិថុតិប្រកបដោយគ្រោះថ្នាក់របស់ក្រុមប្រឆាំងមួយចំនួន។ យោងតាមបទអន្តរាគមន៍របស់លោក អាន សុខខឿន នាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស…
សម្តេច ស ខេង ណែនាំឱ្យចាត់វិធានការចំពោះមន្រ្តីក្នុងក្របខណ្ឌក្រសួងដែលមានវិសមិតភាពជាមួយវិជ្ជាជីវៈមេធាវី
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យមានការចាត់វិធានការចំពោះមន្រ្តីរាជការក្រសួងមហាផ្ទៃ ដែលមានវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវី សំដៅពង្រឹងការអនុវត្តច្បាប់ អនុវត្តតួនាទី ភារកិច្ចរបស់មន្រ្តីក្រោមក្រសួងមហាផ្ទៃ និងជៀសវាងមន្រ្តីរាជការមានវិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈមេធាវី។ ក្នុងសេចក្តីណែនាំចុះហត្ថលេខាដោយសម្តេច កាលពីថ្ងៃទី២៨ ខែកុម្ភៈ…