ប្រធានាធិបតីចិនទទួលការអញ្ជើញពីសម្តេច ហ៊ុន សែន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលខាងមុខ

ក្នុងជំនួបតាមទូរស័ព្ទទ្វេភាគីជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៨ មីនានេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានទទួលយកការអញ្ជើញរបស់សម្តេច ហ៊ុន សែន ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលខាងមុខនេះ។ នេះបើយោងការបង្ហោះរបស់ផេកផ្លូវការសម្តេច ហ៊ុន…

មហាយក្សចិន ប្រកាសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក

ប្រធានាធិបតីមហាយក្សចិន លោក ស៊ី ជិនពីង បានប្រកាសគាំទ្រសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានរបស់កម្ពុជាលើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក។ ជាក់ស្តែងលោកក៏បានប្រកាសគាំទ្រការធ្វើដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា កន្លងទៅនេះ។…

លោក ស៊ី ជិនពីង ប្រកាសផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០លានដូស ដល់កម្ពុជា

ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៨ មីនានេះ ប្រធានាធីបតីចិន លោក ស៊ី ជិនពីង ប្រកាសផ្តល់ជំនួយវាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០លានដូស ដល់កម្ពុជា ស្របពេលដែលកម្ពុជាកំពុងត្រូវការវ៉ាក់សាំងបន្ថែមទៀតដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ នេះបើយោងការបង្ហោះរបស់ផេកផ្លូវការសម្តេច…

សាលារាជធានីភ្នំពេញជូនដំណឹងពីការបញ្ចៀសចរាចរនៅជុំវិញទីតាំងសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ

  បើតាមសាលារាជធានីភ្នំពេញ បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមវត្តមានសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ដើម្បីឱ្យកម្មវិធីនេះដំណើរការដោយរលូន សាលារាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងកម្មវិធីរហូតដល់បញ្ចប់កម្មវិធី ។…

នាយករដ្ឋមន្រ្តីជប៉ុននឹងផ្តើមទស្សនកិច្ចពីរថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែមីនា ខាងមុខនេះ

  ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៧ ខែមីនា ម្សិលមិញនេះ បានប្រកាសឱ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី១៧ ខែមីនា…

លោក ប្រាក់ សុខុន នឹងទៅមីយ៉ាន់ម៉ានៅថ្ងៃទី២១ មីនាខាងមុខនេះ ក្នុងឋានៈជាប្រេសិតពិសេសប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា

ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស នឹងផ្តើមទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៨ មីនានេះ។ ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន…

លោក កើត រិទ្ធ ជួបសំណេះសំណាលជាមួយអតីតសិស្សក្រឡាបញ្ជីជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការចំនួន ១១៧រូប

  លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី១៦ មីនា ម្សិលមិញនេះ បានចូលរួមក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំផ្តាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជីជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានចំនួនសរុប ១១៧ រូប។ នេះបើយោងតាមការបង្ហោះរបស់ក្រសួងយុត្តិធម៌នៅថ្ងៃទី១៧…

ក្រសួងសុខាភិបាលសម្រេចលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរបង្ហាញលទ្ធផលតេស្ត PCR មុនពេលមកដល់កម្ពុជា

ក្រសួងសុខាភិបាលបានសម្រេចជាគោលការណ៍លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរបង្ហាញលទ្ធផល PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា ហើយព្រមជាមួយគ្នានេះក៏លុបចោលការតម្រូវឱ្យ ធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល។ បន្ថែមពីនេះទៀត ក្រសួងក៏អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក…

តើអ្នកសម្លាប់សត្វចិញ្ចឹម របស់អ្នកដទៃមានទោសជាប់ពន្ធនាគារដែរឬទេ?

នៅថ្ងៃនេះសារព័ត៌មានខ្មែរឈានមុខ សូមលើកយកអត្ថបទផ្លូវច្បាប់ពាក់ព័ន្ធនឹងប្រធានបទថា តើអ្នកសម្លាប់សត្វចិញ្ចឹមរបស់អ្នកដទៃមានទោសជាប់ពន្ធនាគារដែរឬទេ? ។ អត្ថបទមួយនេះត្រូវបានរៀបរៀងចងក្រងឡើងដោយអ្នកជំនាញច្បាប់របស់សារព័ត៌មានខ្មែរឈានមុខ ក្នុងគោលបំណងដើម្បីចែករំលែកនូវចំណេះដឹងផ្នែកផ្លូវច្បាប់ដល់សាធារណជន ជាពិសេសអ្នកតាមដានសារព័ត៌មានខ្មែរឈានមុខទាំងអស់ អាចធ្វើការសិក្សាស្វែងយល់បន្ថែមពាក់ព័ន្ធនឹងប្រធានបទមួយនេះ។ សារព័ត៌មានខ្មែរឈានមុខ ក៏សូមការអភ័យទោសជាមុនចំពោះសាធារណជន ជាពិសេសអ្នកគាំទ្រសារព័ត៌មានខ្មែរឈានមុខទាំងអស់ ចំពោះរាល់កំហុសខុសឆ្គងដោយអចេតនាណាមួយដែលបានកើតឡើងនៅក្នុងអត្ថបទមួយនេះ ហើយយើងខ្ញុំដែលជាថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់របស់សារព័ត៌មានខ្មែរឈានមុខ សូមទទួលរាល់មតិយោបល់កែតម្រូវក្នុងន័យស្ថាបនាពីសំណាក់សាធារណជនផងដែរ។ ១. នៅកម្ពុជាមានក្រមព្រហ្មទណ្ឌឆ្នាំ២០១០…

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកំណត់លក្ខខណ្ឌ០៩ចំណុចដែលអាចស្នើសុំតែងតាំងមុខតំណែងជាមន្រ្តីនគរបាលជាតិ

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកំណត់លក្ខខណ្ឌចំនួន០៩ ចំណុច ដើម្បីកំណត់លក្ខណៈសម្បត្តិសម្រាប់ពិនិត្យក្នុងការស្នើសុំតែងតាំងមុខតំណែងជាមន្រ្តីនគរបាលជាតិ។ នេះបើយោងតាមសេចក្តីណែនាំចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ។ បើតាមសម្តេច ស ខេង ការសម្រេចធ្វើបែបនេះ គឺក្នុងបំណងដើម្បីពង្រឹងការងារតែងតាំងមុខតំណែងជាមន្រ្តីនគរបាលជាតិឱ្យកាន់តែល្អប្រសើរថែមទៀត…