ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា”កម្ពុជាគឺជាប្រទេសមួយដែលឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំង ការពារ ជំងឺកូវីដ-១៩ និងជាប្រទេសដែលបានចាក់ វ៉ាក់សាំងច្រើនជាងគេ ដោយបានចាក់ពី ដុសទី១ និងដុសជំរុញជា បន្ទាប់បន្ទាប់ បានពេញ លេញសម្រាប់ប្រជាជន ដែលបានបង្កើតភាពផ្សាំនៅក្នុងសហគមន៍បានយ៉ាងល្អប្រសើរដែល ជួយការពារអាយុជីវិតប្រជាពលរដ្ឋជាពិសេសពេលបច្ចុប្បន្ននេះ គឺពេលប្រជាពលរដ្ឋមានឆ្លង ជំងឺកូវីដ១៩ គឺអាចព្យាបាលនៅផ្ទះដែលនេះគឺក៏ដោយសារភាពផ្សាំរបស់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ” ។
ការប្រកាសនេះធ្វើឡើងក្នុង” ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ៣,៨៦៦នាក់” នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២៕
ដោយ៖ គង់ សេដ្ឋាមុនី