សម្ដេចតេជោអះអាងថា វិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​បានអះអាង​ថា​ វិស័យឯកជន​បាន​ដោះស្រាយការងារធ្វើ​សម្រា​ប់​និស្សិ​តនិ​ង​កា​រ​​បង់ពន្ធជាផ្នែកដ៏ស​កម្ម​ស​ម្រា​ប់​សេដ្ឋកិច្ចប្រទេសជាតិយើង។

សម្តេចតេជោបានអះអាងបន្តថា កម្ពុជាតែងតែទទួលបានចំណូលពីពន្ធដារប្រមាណ ២៥០ លាន​ដុ​ល្លា​រ​យ៉ាងតិចជារៀងរាល់ខែ។គ្រាន់តែនៅក្នុងរយៈពេល៩ ខែមកនេះ​កម្ពុ​ជាបា​ន​ប្រ​មូ​ល​ព​ន្ធ​ផ្ទៃ​ក្នុ​ងប្រមាណ៩៥ភាគរយរួចស្រេចទៅហើយស្មើប្រ មាណជិត៣ ពាន់លា​ន​ដុ​ល្លា​រ​អា​ម៉េ​រិក។

សម្ដេចតេជោអះអាងបែបនេះក្នុង” ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមា​ណ​៣​,​៨​៦​៦​​នាក់” នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២៕

ដោយ៖ គង់ សេដ្ឋាមុនី