សម្ដេចតេជោ ផ្ដាំទៅពលរដ្ឋនៅតំបន់អង្គរដែលមិនព្រមចាកចេញកុំសង្ឃឹមថា រង់​ចាំ​ត​ថ្លៃ​សំ​ណងឱ្យសោះតែដល់ពេល១សេនក៏គ្មានដែរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រក​ម្ពុជា​បា​ន​ផ្តាំ​ទៅ​អ្ន​ក​ដែ​លមិនព្រមចេញពីតំបន់អង្គរដើម្បីរង់ចាំតថ្លៃចង់បានសំណងច្រើននិងដីធំថាតែពេលវេលា​ម​ក​ដ​ល់សំណងក៏គ្មានដែរសូម្បី១ សេន។

សម្ដេចតេជោសង្កត់ធ្ងន់ថា ដល់ពេលវេលាមួយហើយមិនទុកឱ្យអង្គរវត្តត្រូវបានដក ចេញពី​បេ​តិ​កភណ្ឌពិភពលោកទេគឺច្បាស់ជាដកគ្រួសារនោះចេញតែម្ដង។​កុំស​ង្ឃឹម​ថា ទុ​កមិ​នព្រ​មចា​កចេ​ញដើម្បីតថ្លៃដើម្បីបានសំណងច្រើន​ជាងហ្នឹង ដីធំជាង​ហ្នឹងឱ្យ​សោះ។​សូម​កុំចា​ញ់បោ​កគ​ណ​បក្សនយោបាយណាឱ្យសោះ។

សម្ដេចតេជោថ្លែងបែបនេះក្នុង” ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមា​ណ​៣​,​៨​៦​៦​​នាក់” នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២៕

ដោយ៖ គង់ សេដ្ឋាមុនី