សម្ដេចតេជោ៖ មិនអនុញ្ញាឱ្យកសាងវត្តអារាមព្រះពុទ្ធសាសនា ឬក៏វិហារឥស្លាម វិហា​រ​គ្រឹះ​សា​ស​នា នៅក្នុងតំបន់រមណីយដ្ឋានអង្គរបន្ថែមទៀតឡើយ

សៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅ​ក្នុងពិធីសំណេះសំ​ណា​ល​ជា​មួ​យ ប្រជា​ព​លរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេ​ញពីតំបន់រមណីដ្ឋានអង្គរ មករ​ស់នៅ​ភូមិ​ធ​ម្ម​ជា​តិ​រុ​ន​តា​ឯក នា​ព្រឹ​កថ្ងៃទី០១ ខែតុលា ២០២២នេះថា វត្តអារាមទាំ​ង៣៥វត្ត ដែលស្ថិ​តនៅ​ក្នុង​តំប​ន់រ​មណីយ​ដ្ឋា​ន​អង្គរ មិនមានការរុះរើនោះទេ គឺរក្សានៅដដែល​។​ ជាមួយគ្នានេះ សម្ដេចក៏មិនអនុ​ញ្ញា​ត​ឱ្យ​ក​សា​​ង​វ​ត្ត​អា​រា​មព្រះពុទ្ធសាសនា ឬក៏វិហារឥស្លាម វិហារគ្រឹះ​សា​ស​នា នៅក្នុង​តំប​ន់រ​មណី​យដ្ឋា​ន​អង្គរបន្ថែមទៀតឡើយ។

ទន្ទឹមនឹងនេះ សម្ដេចមិនអនុញ្ញាតឱ្យមានការលក់ដូរ ហូបចុក នៅតាមវត្ត​អា​រា​ម​នៅ​ក្នុ​ង​តំ​ប​ន់​រ​ម​ណីយដ្ឋានអង្គរ តែអាជ្ញាធរអប្សរា ត្រូវរៀបចំសណ្ដាប់ធ្នាប់ អនាម័យ ណែនាំប្រ​ជាព​ល​រ​ដ្ឋ​ដែ​ល​លក់ដូរ នៅតំបន់នោះឱ្យបានល្អប្រសើរ។

ក្រៅពីនោះ មិនអនុញ្ញាតឱ្យមានការកសាងចេតិយ អាស្រម រូបសំណាក ឬ បដិមា គោរព​បូ​ជា​ណា​បន្ថែមទៀតឡើយ ហើយក៏មិនអនុញ្ញាតឱ្យយកសាកសព ទៅកប់ ឬ បូជា នៅក្នុ​ង​វ​ត្ត​អា​រា​ម​ក្នុងតំបន់រមនីយដ្ឋានអង្គរនោះឡើយ លើកលែងតែចៅអធិការ ឬគ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង ដែល​បានគង់នៅវត្តយូរណាស់មកហើយ។

បញ្ហាទាំងនេះ សម្តេចបានណែនាំឱ្យ អាជ្ញាធរអប្សរា អាជ្ញាធរខេត្តសៀមរាប ក្រសួងវប្បធម៌ និ​ង​វិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា ត្រូវអនុវត្តកិច្ចការងារឱ្យបាន៕

ដោយ៖ គង់ សេដ្ឋាមុនី