សម្តេចតេជោ ហ៊ុន សែន៖ ជាទម្លាប់ខ្ញុំ មិ​ន​ជួ​យលើកកូនទេ កូនណាដួលក​ន្លែ​ង​ណា​ត្រូ​វ​រៀ​ន​ក្រោ​កខ្លួនឯងនៅកន្លែងនោះ

សៀមរាប៖ «ព្រះរាជាណាចក្រកម្ពុជា មិនមែនជារបបកូនចៅ​ត​តំ​ណែ​ង​ដូ​ច​កូ​រ៉េ​ខា​ងជើងទេ ប៉ុន្តែអាស្រ័យទៅលើប្រជាពលរដ្ឋជាអ្នកបោះឆ្នោតឱ្យ។ ហើយជាទម្លាប់ខ្ញុំ នឹងមិ​ន​ជួ​យលើ​ក​កូ​ន​ទេ កូនណាដួលកន្លែងណាត្រូវរៀនក្រោកខ្លួនឯងនៅកន្លែងនោះ»។ នេះជាការថ្លែង របស់​ស​ម្ដេ​ចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួ​យប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេ​ញពីតំបន់រមណីដ្ឋានអង្គរ មករ​ស់នៅ​ភូមិ​ធ​ម្ម​ជា​តិ​រុ​ន​តា​ឯក នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ​២​០​២​២នេះ។

ការណ៍ដែលសម្ដេចប្រតិបត្តិទម្លាប់បែបនេះ ក្នុងគ្រួសារដើម្បីឱ្យកូនចៅសម្ដេចមានសម​ត្ថ​ភា​ព​រឹ​ង​មាំដោយខ្លួនឯង អាចតបតចំពោះគូរប្រកួតប្រជែងបាន។ ជាក់ស្ដែង បច្ចុប្បន្ន លោក ហ៊ុន ម៉ា​​ណែត តែងរងការវាយប្រហារពីក្រុមប្រឆាំងជុំវិញបេក្ខភាពបន្តវេន នា​យ​ក​រ​ដ្ឋម​ន្រ្តី​នា​ថ្ងៃ​អ​នា​គ​ត​។ លោក ហ៊ុន ម៉ាណែត បានបកស្រាយតបតបានយ៉ាងល្អ ដោយមិនចាំបាច់ពឹងផ្អែកជំនួ​យពី​ឱពុ​កឡើយ៕

ដោយ៖ គង់ សេដ្ឋាមុនី